របៀប Boot ដាក់ Windows បាន​ច្រើន​ចូល​ក្នុង Flash USB តែមួយ!

ជាធម្មតា យើងធ្វើការ Boot ប្រព័ន្ធប្រតិបត្តិការ តែមួយទេ ចូលទៅក្នុង Flash USB តែមានកម្មវិធី មួយចំនួន អាចឲ្យយើង Boot ប្រព័ន្ធប្រតិបត្តិការ ច្រើន នៅក្នុង Flash USB តែមួយបាន ហើយពេលយើង យកទៅដំឡើង លើកុំព្យូទ័រ មានភាព ងាយស្រួល យើងអាចជ្រើសរើស ប្រព័ន្ធប្រតិបត្តិការ ណាក៏បាន ដែលយើងដំឡើង បានភ្លាមៗ។

cover

ហើយការ Boot ដាក់ Flash ឲ្យបានច្រើនបែបនេះ គឺអាស្រ័យ លើទំហំ Flash របស់យើង ដូចនេះយល់ដឹង ពីចំណេះដឹងនេះ ក៏ល្អដែរ អ្នកអាច Boot ពីលើ Flash ដែលមានប្រព័ន្ធ ប្រតិបត្តិការក្នុង នោះបាន។

របៀបធ្វើការ Boot ដំបូង ចំពោះ Windows ទី 1   Continue reading

របៀប​ទាញ​យក​ និង​​ដាក់​ Windows 10 ក្នុង USB flash

ឥឡូវ​នេះ Windows 10 បាន​ដាក់​ឲ្យ​ប្រើ​ជា​ផ្លូវ​ការ​ហើយ! ដូច្នេះ​សម្រាប់​អ្នក​ចង់ Update អាច​ឡើង​ទៅ​កាន់ Windows 10 បាន​យ៉ាង​ងាយស្រួល​ ឲ្យ​តែ​កុំព្យូទ័រ​​មាន​ភ្ជាប់​អ៊ីនធឺណិត។ តែ​ការ Update របៀប​នេះ​វា​មិន​ល្អ ១០០% ទេ វិធី​ដែល​ល្អ​បំផុត​គឺ​យើង​ត្រូវ​ទាញ​យក​ឯកសារ Windows 10 ជា *.iso ដើម្បី​​យក​មក​ធ្វើ Boot ដាក់ USB Flash ឬ​ក៏​មក​ចម្លង​ដាក់ DVD នោះ​ទើប​បាន​ស្អាត ​កាត់បន្ថយ​ភាព Error ក្រោយ​ដំឡើង​រួច​បាន​ច្រើន​។

រាល់​ដង Microsoft តែងតែ​ដាក់​តំណ​ឲ្យ​ទាញ​យក​ចេញ​ពី​គេហទំព័រ​ តែ​លើក​នេះ​យើង​ត្រូវ​ទាញ​យក​កម្មវិធី Continue reading

វិធី​ដោះ​សោរ​លើ Mac ដោយ​គ្រាន់​តែ​កាន់​ទូរស័ព្ទ iPhone ដើរ​ទៅ​ជិត

តើជឿទេថា កុំព្យូទ័រ Mac របស់អ្នកនឹងដោះសោរមួយរំពេចពេលកាន់ទូរស័ព្ទ iPhone ដើរទៅក្បែរ ហើយចាក់សោរវិញនៅពេលដើរចេញ?

Continue reading

ចុច​តែ​ Keys​ ដូរ​ភាសា​លើ​កុំព្យូទ័រ​ Mac ​មិន​បាច់​ប្រើ​ Mouse​ ដូច​មុន

ប្រិយមិត្តប្រើប្រាស់កុំព្យូទ័ររបស់ក្រុមហ៊ុន Apple ដូចជា Macbook, Macbook pro, Macbook Air, ឬ iMac ប្រហែលជាកម្រចោលកម្មវិធី Khmer Unicode។ ប៉ុន្តែកន្លងមក អ្នកប្រើប្រាស់មួយចំនួនតែងត្អូញត្អែរថា គេពិបាកក្នុងការដូរភាសាពី Khmer ទៅ U.S. ឬពី U.S. ទៅ Khmer ដោយម្ដងៗត្រូវប្រើ Mouse ចុចលើប៊ូតុងខាងលើផ្នែកខាងស្ដាំ ស៊ីពេលគួរឲ្យធុញ។

ឥឡូវ បើប្រិយមិត្តនៅមានបញ្ហានេះ សូមកុំបារម្ភ ដោយសារខាងក្រោមនេះគឺជារបៀបនៃការកំណត់ Shortcuts។ នេះមានន័យថា ប្រិយមិត្តគ្រាន់តែចុច Keys គឺអាចដូរភាសាបានយ៉ាងងាយ។

តោះ! ទៅមើលរបៀបនៃការកំណត់ Shortcuts ទាំងអស់គ្នាដូចខាងក្រោម៖

៚ ចុចទៅលើប៊ូតុង ភាសា រួចជ្រើសយក Open Keyboard Preferences… (មើលរូបទី១)

រូបទី១

Continue reading