Apple Watch ស៊េរី​ថ្មី សាក​សម​ជា​នាឡិកា​ឆ្លាត​វៃ​ប្រចាំ​ឆ្នាំ​ដែរ​រឺទេ?


ថ្វីត្បិតតែ Apple Watch មើលទៅហាក់បីដូច ជាមានភាព បរាជ័យ មិនដូចទៅនឹង ឧបករណ៍ ដទៃទៀតរបស់ Apple ក្តី ក៏ប៉ុន្តែបើ តាមសម្តី របស់លោក Tim Cook នៅក្នុង ព្រឹត្តិការណ៍ Apple Event នៅថ្ងៃនេះ បានអោយដឹងថា វាជានាឡិកា ទីពីរ បន្ទាប់ពី Rolex ដែលមាន តម្លៃបំផុត ហើយក៏ជានាឡិកា ឆ្លាតវៃ ទីមួយ ផងដែរ។

screenshot_7

រូបរាងខាងក្រៅរបស់វា គឺពិតជាមិន ខុសប្លែកពី ជំនាន់មុននោះទេ ក៏ប៉ុន្តែគ្រឿង ខាងក្នុង គឺត្រូវបាន ផ្លាស់ប្តូរ ច្រើនណាស់។ តួខ្លួនរបស់វា មានភាពរឹងមាំ ជាងមុន ហើយក៏អាច ការពារទឹក បានកាន់តែល្អ ខ្លាំងផងដែរ ពោលឥលូវនេះ គឺយើងអាចប្រើ ក្រោមទឹក បានដល់ជម្រៅ 50 ម៉ែត្រឯណោះ លែងបារម្ភរឿង បញ្ហា ជ្រាបទឹក ផងដែរ។ Apple ក៏បានផ្លាស់ប្តូរ បន្ទះឈីប វាដែរ ដោយបំពាក់មកនូវ បន្ទះឈីប S2 ដែលមានស៊ីភីយូ Dual-core និងមាន GPU លឿនជាងមុន 50% អាចអោយប្រើ កម្មវិធីបាន កាន់តែលឿន និងមានភាព រវើកជាងមុន រហូតដល់កម្រិត 60fps ឯណោះ។ អេក្រង់វាក៏ត្រូវបាន ផ្លាស់ប្តូរ ផងដែរ ដោយអាចបង្ហាញ ពន្លឺបានភ្លឺ ជាងមុន ដល់ទៅ ពីរដងឯណោះ អាចប្រើក្រោម ពន្លឺថ្ងៃ ដោយគ្មាន បញ្ហាឡើយ។ ថ្មរបស់ វាវិញ ក៏ត្រូវបាន កែសម្រួល អោយល្អជាងមុន ផងដែរ ដើម្បីអាច ប្រើប្រាស់ បានយូរ ជាងមុន ហើយការ បង្កើនថ្មនេះ ក៏ជួយអោយ នាឡិកាធ្ងន់ ស្រួលកាន់ ដាក់នៅលើដៃ។

screenshot_3screenshot_5

នាឡិកាជំនាន់ទីពីរនេះ ក៏បានបង្កប់ដោយ ប្រព័ន្ធ GPS ផងដែរ ដែលក្រុមហ៊ុន ចង់អោយវាក្លាយ ទៅជា ឧបករណ៍ បង្ហាញទិសដៅ និងនាំផ្លូវ របស់យើងបាន ជំនួសអោយ ស្មាតហ្វូន របស់យើង។ វាដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការណ៍ WatchOS ជំនាន់ទីបី ដែល Apple បានធ្វើការ កែច្នៃវា អោយកាន់តែ ងាយស្រួល ប្រើប្រាស់ មានភាព ទាក់ទាញ និងស្និទស្នាល ជាមួយ អ្នកប្រើប្រាស់ ជាងមុន។ យើងអាចធ្វើ ការផ្ញើរសារ ដោយគ្រាន់តែ គូសវាសអក្សរ ដោយស្រួល អាចធ្វើការ ហៅទៅកាន់ លេខសង្គ្រោះបន្ទាន់ យ៉ាងរហ័សជាដើម។ នៅក្នុងនោះ យើងក៏ឃើញ មានកម្មវិធី ច្រើនផងដែរ ដែលអាច ប្រើប្រាស់ ជាមួយនឹង នាឡិកានេះ ដែលមានទាំង កម្មវិធីពត៌មាន កម្មវិធីបែប Productivity ជាដើម ហើយអ្វីដែល ពិសេសនោះ ក៏មាន ហ្គេម Pokémon Go ផងដែរ ដែលវាបង្កើត ជាពិសេស សម្រាប់នាឡិកា ឆ្លាតវៃ មួយនេះ។

cover

Apple ក៏បានបន្ថែមជម្រើសតួខ្លួនថ្មីរបស់ផងដែរ ដោយលើកនេះ ក៏មានប្រភេទកញ្ចក់ សេរ៉ាមិច ផងដែរ ដែលកាន់តែ មានភាព រឹងមាំ និងថ្លៃថ្នូរ។ ក្រុមហ៊ុន ក៏បានធ្វើការ សហការជាមួយ ក្រុមហ៊ុនល្បីៗ ជាច្រើន ទៀត ដូចជា Hermes និង Nike ជាដើម ដើម្បីផលិតតួខ្លួន និងខ្សែរបស់វា ទៅតាមការ ពេញចិត្ត របស់អ្នកប្រើប្រាស់។

យ៉ាងណាមិញ Apple Watch ជំនាន់ទីពីរនេះ វានៅមិន ទាន់ឆ្លើយតប ទៅនឹងតម្រូវ ការអ្នក ប្រើប្រាស់នៅ ឡើយទេ ពោលវានៅមិន មានកាមេរ៉ា និងមានប្រព័ន្ធ Wi-Fi ដែលអាច អោយយើង ប្រើប្រាស់វា តែឯង មិនចាំបាច់ត្រូវការ ទូរស័ព្ទ iPhone ជាដើម។ ម្យ៉ាងវិញទៀត តម្លៃរបស់វា គឺនៅរាង ថ្លៃដដែល ខណៈការ ផ្លាស់ប្តូរ របស់វា នៅមិនទាន់ ទៅដល់ ចំណុចមួយដែល អ្នកប្រើប្រាស់ មួយចំនួន ចង់បាន។ យ៉ាងណាមិញ Apple ក៏បានប៉ះប៉ូវ ផងដែរ ដោយខ្លួននឹង លក់នូវ Apple Watch ជំនាន់ទីមួយ ដដែល ជាមួយតម្លៃ 269$ តែដាក់បន្ទះឈីប ស៊េរីថ្មី ដែរដែល លឿនស្មើ និង ជំនាន់ទី 2 ដែរ។

ប្រភព៖ Cambo-Report

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s