អ្នកចូលចិត្ត​ស្តាប់​តន្ត្រី​ទាំង​ឡាយ នឹង​លង់​ស្នេហ៍​ជាក់​ជា​មិន​ខាន ជា​មួយ​កាស AirPods របស់ ​Apple ថ្មីនេះ


airpods_hero_large

ដូចការគ្រោងទុក របស់យើងអញ្ជឹង ពោល iPhone 7/ 7 Plus ពិតជាមិនមាន រន្ធដោតកាស 3.5 មីលីម៉ែត្រទៀតនោះទេ ពោលយើង ត្រូវដោតកាស តាមរន្ធ USB Lightning វិញ។ យ៉ាងណាមិញ Apple ក៏បានបង្កើតកាស ដ៏អស្ចារ្យមួយផងដែរ ដែលវាអាចធ្វើការ លេងតន្ត្រី និងបញ្ជាដោយ មិនចាំបាច់ ប្រើខ្សែនោះទេ ហើយវាក៏អាចដំណើរការ បានដោយមាន ភាពឆ្លាតវៃផងដែរ ប្រើប្រៀបធៀប ជាមួយកាស Bluetooth របស់យើងធម្មតា។

cover

កាសនេះ អាចភ្ជាប់ទៅកាន់ ទូរស័ព្ទរបស់យើង បានយ៉ាងស្រួលបំផុត ដោយគ្រាន់តែ ចុចយកប្រអប់កាស ដាក់ជិតទូរស័ព្ទ និងធ្វើការចុចភ្ជាប់តែប៉ុណ្ណោះ។ វាអាចលេងតន្ត្រីបាន តាមប្រព័ន្ធ Wireless ដែលនៅក្នុងកាស ក៏បង្កប់ទៅដោយបន្ទះឈីប W1 ដែលអាចអោយយើង ធ្វើការបញ្ជាបើកមុខងារ Siri ដោយគ្រាន់តែ ប៉ះលើកាសខាងស្តាំ។ កាសនេះក៏បាន បង្កប់ទៅដោយ Hardware ពិសេសៗផងដែរ ដើម្បីជួយអោយការ បញ្ចេញសម្លេង កាន់តែពិសេស ដូចជាបង្កប់ដោយ Microphone, Dual Optical Sensor, Dual accelerometers និងថ្មដែលអាច ប្រើប្រាស់បានម្តង 5 ម៉ោងពេលសាកថ្ម។ យើងក៏អាចបន្ត សាកថ្មពីប្រអប់ វាបានផងដែរ ដែលអាចផ្ទុកថ្ម ស្តាប់ចម្រៀងបាន 24 ម៉ោង។ ថ្មនេះទៀតសោត ក៏អាចសាកចេញពី ទូរស័ព្ទ iPhone យើងផងដែរ។

តម្លៃរបស់វាវិញ គឺដូចជាថ្លៃបន្តិចហើយ ពោលរហូតដល់ 159$ ឯណោះ ដែលស្មើនឹងតម្លៃស្មាតហ្វូន មួយគ្រឿងបាត់ទៅហើយ។

fb770349-9b10-4c16-93d5-4169d7171f73_800

នេះគឺជាឧបករណ៍ដ៏ប្លែក និងពិសេសមួយរបស់ ក្រុមហ៊ុន Apple ព្រោះអីដូចយើងបានដឹងហើយថា ក្រុមហ៊ុននេះក៏ជាអ្នក គ្រប់គ្រងកាស Beats ផងដែរ ហើយទីបំផុត វាបានទាញយក បច្ចេកវិទ្យាជាច្រើន របស់ Beats មកបំពាក់លើ កាសរបស់ខ្លួនផងដែរ តែក៏គួរអោយស្តាយដែរ ដែលយើងត្រូវទិញវាទៀត ពោលមិនបានថែមជូនក្នុងប្រអប់ជាមួយ iPhone 7/7 Plus នោះទេ។

ប្រភព៖ Cambo-Report

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s