ដាក់​សម្គាល់​ម្រាម​ដៃ​លើ​កម្មវិធី​ផ្សេងៗ ដើម្បី​កុំ​ឲ្យ​អ្នក​ផ្សេង​ចុច​បើក​បាន​ដោយ​ប្រើ Tweak នេះ!


Tweak ប្រភេទនេះ មានមួយចំនួន ដែលមានសមត្ថភាព ស្រដៀងៗគ្នា តែក៏មាន ខ្លះមានមុខងារ លើសបន្តិច បន្តួចដែរ។ ដូច Tweak ខាងក្រោម នេះអញ្ចឹង វាមានសមត្ថភាព អាចដាក់សម្គាល់ ម្រាមដៃលើ កម្មវិធីផ្សេងៗ ដើម្បីកុំឲ្យអ្នក ផ្សេងបើកប្រើ កម្មវិធីទាំង នោះបាន ក្រៅពីម្រាមដៃ របស់ម្ចាស់សម្គាល់ ទើបអាច បើកបាន។

cover

យើងណែនាំ Tweak មួយឈ្មោះ BioProtect ដែលផ្តល់ផលប្រយោជន៍ ដល់អ្នក ប្រើប្រាស់ អាចរក្សាភាព ជាឯកជនបាន ដាក់សម្គាល់ ម្រាមដៃ លើកម្មវិធី ដើម្បីរក្សា សុវត្ថិភាព និងអ្នកដទៃ មិនអាចបើកកម្មវិធី នោះបានទេ ទាល់តែមាន ម្រាមដៃ ពីម្ចាស់។  

តម្រូវការ

  • iPhone, iPad, iPod Touch ដែលអ្នកបាន Jailbreak រួច

របៀបតម្លើង និងប្រើប្រាស់

  • បើកកម្មវិធី Cydia រួចបន្ថែម Source (repo.biteyourapple.net) ដើម្បីដោនឡូដ Tweak មួយនេះបាន ដោយឥតគិតថ្លៃ។ ប្រសិនបើអ្នកមាន Source នេះហើយ សូមចុចលើពាក្យ Change > Refresh រួចចាំមួយភ្លែត។
  • ចុចក្រឡោនស្វែងរក រួចវាយពាក្យ “ BioProtect “ រួចហើយតម្លើងវា
  • អ្នកអាចចូលទៅកាន់ Settings អូសចុះក្រោមបន្តិច ចាំចុចរើសយក កម្មវិធីណាមួយដែលអ្នកចង់ដាក់ម្រាមដៃនេះបាន

1

បញ្ជាក់ថា ៖ អ្នកត្រូវធ្វើការដំឡើង និងធ្វើតាមការ ណែនាំខាងលើ ឲ្យបាន ត្រឹមត្រូវ បើសិនជា អ្នកធ្វើខុស ពីការបង្ហាញ ខាងលើ ឬជួបបញ្ហា ជាយថាហេតុ ដែលកើតឡើង ដោយការ ច្រលំរបស់អ្នក យើងមិន ទទួលខុសត្រូវ ជាដាច់ខាត។

សរុបមក Tweak នេះ មានអត្ថប្រយោជន៍ ដូចអ្វីដែលយើង បានរៀបរាប់ នៅខាងលើ អញ្ចឹង វាអាច រក្សាសុវត្ថិភាព ដល់កម្មវិធី ដែលអ្នកមិន ចង់ឲ្យអ្នក ដទៃបើកប្រើ ប្រាស់បាន ដូចនេះអ្នក អាចទុក ចិត្តបាន ទោះពេល មាននរណា ម្នាក់លួច ស្មាតហ្វូនរបស់ អ្នកទៅ ប្រើប្រាស់ ក៏មិនអាចបើក កម្មវិធីដែលអ្នក បានដាក់ម្រាម ដៃបានដែរ។

Source: Cambo-Report

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s