គន្លឹះនិង របៀប​ទាញ​យក​ឯកសារ​ពី Torrent


 

Lundi Lay Torrent.2..

សួស្តីអ្នកទាំងអស់ តើសុខសប្បាយទេ? ខ្ញុំខានដាក់ប្រកាសជាច្រើនថ្ងៃមកហើយ ប៉ុន្តែពេលនេះខ្ញុំនឹងសរសេរប្រកាសមួយដើម្បីបង្ហាញអ្នកទាំងអស់ គ្នាអំពីរបៀបមើលហើយនឹងការទាញយកឯកសារពី Torrent ។ អ្នកទាំងអស់គ្នាប្រាកដជាដឹងហើយថា ថរ៉ិនថ៍ គឺវែបសាយដ៏ពេញនិយមដែលផ្ទុកទៅដោយឯកសារជាច្រើនដូចជា កម្មវិធីកុំព្យូទ័រ ហ្គេមកុំព្យូទ័រ វីដេអូ…. ជាដើម ប៉ុន្តែការទាញយកឯកសារពីថរ៉ិនថ៍ គឺវាទាមទារឲ្យមានកម្មវិធីជំនួយគឺ Torrent Download Clients ដូចជា Bit Torrent និង Utorrent ។ល។

Torrent គឺជាកម្មវិធីសម្រាប់ Download និង Upload ឯកសារបានលឿនពីអ្នកប្រើប្រាស់មួយទៅអ្នកប្រើប្រាស់ផ្សេងទៀត ( Peer-to-peer ) តាមអ៊ីនធឺណិត។ ដំណើរការរបស់ Torrent គឺសម្រាប់អ្នកចូលរួមប្រើកម្មវិធីបញ្ជូន(Upload) និងទទួលឯកសារ (Download) ពីកុំព្យូទ័រផ្សេងៗទៀតដោយប្រើប្រាស់កម្មវិធី Torrent client ។ កម្មវិធីទាំងអស់នោះនឹងបើកឯកសារ .Torrent ហើយភ្ជាប់ទៅកាន់អ្នកប្រើប្រាស់ដទៃទៀតដែលប្រើ Torrent ដើម្បីទាញយកឯកសារពីពួកគេទៅតាមទិន្នន័យដែលផ្ទុកក្នុង ឯកសារ .Torrent ដែលអ្នកបានបើក ។ ដូចនេះអ្នកអាចប្រើកម្មវិធីនេះសម្រាប់ទាញយកឯកសារធំៗ ដូចជាវីដេអូ ចម្រៀង ដោយ Download តាមរយៈ Torrent file ។ ខាងក្រោមនេះខ្ញុំនឹងបង្ហាញចំណុចសំខាន់ខ្លះៗនៅ ក្នុងកម្មវិធី Torrent ដូចខាងក្រោម ៖

តើ Seed គឺជាអ្វីនៅក្នុងកម្មវិធី Torrent ?
Seed គឺជាចំនួនកុំព្យូទ័ររបស់នរណាម្នាក់ ( Peer ) ដែលមានទិន្នន័យ Torrent គ្រប់គ្រាន់សម្រាប់ចម្លង ហើយនៅតែដំណើរការផ្ដល់ទិន្នន័យនៅលើបណ្ដាញ Network របស់ Torrent ។ ដូចនេះចំនួន Seed កាន់តែច្រើនគឺកាន់តែល្អសម្រាប់ទាញយកឯកសារពី Torrent បានច្រើន ។

តើ Peer គឺជាអ្វីនៅក្នុង Torrent ?
Peer គឺជាចំនួនអ្នកប្រើប្រាស់កុំព្យូទ័រផ្សេងទៀតដែលទាញយកឯកសារដោយ ប្រើប្រាស់កម្មវិធី Torrent ហើយដែលអ្នកភ្ជាប់ទៅកាន់ពួកគេនិងផ្លាស់ប្ដូរបញ្ជូនទិន្នន័យទៅ វិញទៅមក ។ ហើយជាធម្មតា Peer មួយមិនមានទិន្នន័យ Torrent ពេញលេញទេ គ្រាន់តែមានផ្នែកខ្លះ ៗ ប៉ុណ្ណោះ ។ តែយ៉ាងណា Peer ក៏អាចបញ្ជូនទិន្នន័យបានខ្លះផងដែរ ។

តើ leech គឺជាអ្វី ?
Leech សំដៅទៅលើអ្នកប្រើប្រាស់កម្មវិធី Torrent ដែលកំពុងទាញយកទិន្នន័យពី Torrent ប៉ុន្តែមិនបានផ្ដល់ការUpload បានច្រើន ឬ អ្នកប្រើប្រាស់ដែលបញ្ឈប់ការចែករំលែកបន្ទាប់ពីការទាញយកទិន្នន័យ បានរួចរាល់ ។

Traker គឺជាអ្វី?
Traker គឺជាម៉ាស៊ីនមេដែលឃ្លាំមើលចំនួន Seed និង Leech នៅក្នុងបណ្ដាញ Torrent ។

ខាងក្រោមនេះខ្ញុំនឹងប្រាប់អ្នកទាំង អស់គ្នាពីរបៀបមើលនូវចំនុចខាងលើនេះដូចជាមើល Seed , Peer, Leech ដើម្បីធ្វើឲ្យការទាញយកឯកសារពី Torrent របស់អ្នកទាំងអស់គ្នាប្រកបដោយប្រសិទ្ធិភាព និងបានល្បឿនលឿន ហើយរហ័សមិនមានបញ្ហាផ្សេងៗ ។

ជាក់ស្តែងខ្ញុំមានបំណងចង់ទាញយកហ្គេមមួយនៅក្នុងវែបសាយ http://kickass.to ដូច្នេះមុននឹងទាញយកគឺខ្ញុំត្រូវមើលដូចជា រូបខាងក្រោម៖

Lundi Lay Torrent...ពេល ដែលមើលតាមរូបខាងលើគឺថាពេលដែលអ្នកទាញយកអ្វីមួយពី Torrent គឺអ្នកត្រូវតែមើលចំនួន Seed  បើឃើញមានចំនួនកាន់តែច្រើននោះការទាញយកនឹងទទួលបានល្បឿនលឿន ។
ពេលមើលអស់ហើយសូមធ្វើការទាញយកឯកសារ Torrent សូមមើលរូបខាងក្រោម៖

Lundi Lay Torrent.3..

ពេលធ្វើការទាញយករួចហើយ អ្នកនឹងបានឯកសារមួយដែលមានជាទម្រង់ .torrent សូមធ្វើការបើកវាជាមួយ Torrent Download Clients ដែលបានរៀបរាប់រួចមកហើយខាងលើ។
សូមដំឡើងកម្មវិធី Torrent Download Clients នៅលើកុំព្យូទ័ររបស់អ្នកហើយ ចុចបើកឯកសារដែលជា .torrent ដែលអ្នកបានទាញយករួចមកហើយនោះ សូមមើលរួបខាងក្រោមនេះ

Lundi Lay Torrent.4..

នេះជាឯកសារដែលខ្ញុំកំពុងតែទាញយក និងល្បឿនពេញដែលខ្ញុំទទួលបានជាទីពេញចិត្ត៖

Lundi Lay Torrent.1..

វែបសាយមួយចំនួនដែលផ្តល់ Torrent សម្រាប់ទាញយកមានដូចជាៈ

ប្រភព៖ llundi

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s