របៀប​ទាញ​យក​លេខ​ទូរស័ព្ទ​លើ iPhone ទាំង​អស់ ទៅ​ដាក់​លើ iPhone មួយ​ទៀត​តាម​រយៈ​ការ​ប្រើ iCloud


នៅលើស្មាតហ្វូន Android យើងអាចបំលែង លេខទូរស័ព្ទ ទាំងអស់ ទៅជា file មួយជាប្រភេទ CSV ដោយគ្រាន់តែ ចូលទៅ Export លើស្មាតហ្វូន នោះតែម្តង មិនចាំបាច់ ត្រូវការ កុំព្យូទ័រឡើយ តែលើ iPhone វិញ យើងត្រូវការ កុំព្យូទ័រមក ប្រើដើម្បីទាញ យក លេខ ទូរស័ព្ទទាំង អស់បាន។

cover

ដើម្បីធ្វើតាមរបៀបដែលយើងនឹងណែនាំ ខាងក្រោមនេះ អ្នកត្រូវ Back up រាល់លេខទូរស័ព្ទ លើ iPhone របស់អ្នក ចូលទៅកាន់ iCloud សិនតាមរយៈ iPhone ហើយចាំបាច់ ត្រូវមាន គណនី iCloud ដើម្បីចូល ទៅកាន់ គេហទំព័រ iCloud តាមកុំព្យូទ័រ បាន។ បន្ទាប់អ្នក ត្រូវធ្វើតាម វិធីខាង ក្រោមនេះ៖

  1. បើក Browser ណាមួយលើកុំព្យូទ័ររបស់អ្នក ចុចត្រង់នេះ ដើម្បីទៅកាន់ គេហទំព័រ iCloud រួច Log in គណនីរបស់ អ្នកចូល 1
  2. ចុចចូល Contacts 2
  3. ពេលនោះអ្នកនឹងឃើញលេខទូរស័ព្ទ ដែលបាន Back up រួច ហើយចុច ចូល Settings តាមសញ្ញា ខាងក្រោម 3
  4. ចុចយក Select All ឬចុចលើលេខទូរស័ព្ទ ណាមួយបន្ទាប់ ចុចប៊ូតុង Ctrl+A 4
  5. បន្ទាប់ជ្រើសយក Export vCard… ត្រង់ចំនុចនេះ វាដំនើរការ មិនរលូនទេ ដោយសារ យើងប្រើលើ Windows តែគ្មាន បញ្ហាទេ អ្នកអាចចុច លើលេខទូរស័ព្ទ ណាមួយ ហើយ ព្យាយាម Select All និង Export ម្តងទៀត 5
  6. បន្ទាប់ពី Export រួចអ្នកអាចទៅរក file នោះបាននៅ Folder ឈ្មោះ Downloads 6
  7. អ្នកត្រូវទុក file CSV នេះ ដើម្បីយកទៅ ដាក់លើ iPhone ផ្សេងៗបាន ដោយពេលដាក់ ចូលគ្រាន់តែ ជ្រើសយកពាក្យ Import vCard… វិញជា ការស្រេច។ 78

នេះជាចំណេះដឹងដ៏ចាំបាច់មួយ ដែលអ្នក ប្រើប្រាស់ iPhone ត្រូវយល់ដឹង ដើម្បីផ្តល់ភាព ងាយស្រួល ដល់អ្នក នៅពេលលក់ ដូរទូរស័ព្ទ ហើយអាចផ្ទេរ លេខទូរស័ព្ទ បានរហ័ស និងងាយស្រួល ដោយមិន ចាំបាច់កត់ សាឡើងវិញ ដូចនេះពី មុនឡើយ។

ប្រភព៖ Cambo Report

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s