វិធីងាយៗ​ក្នុង​ការ ផ្ញើរូបភាព ឬ វីដេអូ ទៅ​​វិញ​ទៅ​មក ពី iPhone មក Android ដោយ​មិន​ឲ្យ​បែក​ទំហំ​រូបភាព ឬ វីដេអូ


ជាទូទៅនៅពេលដែល អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ iOS គេតែតែផ្ញើរូបភាព និង វីដេអូ ផ្សេងៗតាមរយៈ AirDrop ចំណែកឯអ្នកប្រើ ប្រព័ន្ធប្រតិបត្តិការ Android ដូចគ្នាវិញ គេផ្ញើតាមរយៈ Bluetooth។ ដោយឡែក នៅពេលដែល យើងចង់ផ្ញើឆ្លង ពី iPhone មក Android ឬ ពី Android មកកាន់ iPhone វិញ អ្នកខ្លះគេប្រើកម្មវិធី Messenger ឬ LINE ដើម្បីផ្ញើ។ ប៉ុន្តែការផ្ញើតាមរយៈ LINE  Messenger នេះ វាធ្វើឲ្យទំហំរូបភាព ឬ វីដេអូ របស់យើងមិនដូចដើមនោះទេ។ កម្មវិធីទាំងនោះ នឹងធ្វើការ កែទំហំរូបភាព របស់យើងឲ្យតូច ជាងទំហំដើមបន្តិច ដើម្បីងាយស្រួលផ្ញើ។ អញ្ចឹង គុណភាពរូបភាពក៏បាត់បង់ទៅតាមហ្នឹងដែរ។ ថ្ងៃនេះ ខេមបូរីផតសូម ណែនាំអ្នក នូវរបៀបងាយៗ ក្នុង ការផ្ញើ រូបភាព ឬ វីដេអូ ទៅវិញទៅមក ពី iPhone មក Android ដោយមិនឲ្យបែកទំហំរូបភាព ឬ វីដេអូឡើយ។

cover

ដើម្បីបាផ្ញើរូបពី ឆ្លងប្រព័ន្ធប្រតិបត្តិការ នេះ យើងមិនចាំបាច់ត្រូវការ Bluetooth នោះទេ។ យើងត្រូវការតែ អ៊ីនធើណេតប៉ុណ្ណោះ ហើយយើងក៏ត្រូវទាញយក កម្មវិធីជំនួយមួយមកប្រើដែរ ដែលកម្មវិធីនោះមានឈ្មោះថា Send Anywhere។ កម្មវិធីនេះ មានទាំងនៅលើ App Store និង Play Store។ ម្យ៉ាងទៀតអ្វីដែលពិសេសមួយទៀត ត្រង់ថា យើងថែមទាំងអាចផ្ញើ ពី កុំព្យទ័រ មកទូរស័ព្ទ ឬ ពីទូរស័ព្ទទៅកុំព្យូទ័រវិញ បានទៀតផង ជាមួយកម្មវិធីមួយនេះ។

Download កម្មវិធី Send Anywhere ដោយចុច ខាងក្រោមនេះ៖

1

វីធីប្រើប្រាស់

កម្មវិធីនេះងាយស្រួលប្រើបំផុត ប្រសិនបើអ្នកចង់ផ្ញើរូបភាព ចម្រៀង ឬ វីដេអូ អ្នកត្រូវ៖

  1. ចុចលើ ប៊ូតុង Send បន្ទាប់មកជ្រើសរើស រូបភាព ចម្រៀង ឬ វីដេអូ ដែលអ្នកចង់ផ្ញើ
  2. បន្ទាប់មកវានឹង បង្ហាញលេខកូដ ៦ ខ្ទង់ ឬ អ្នកអាចជ្រើសរើជា QR Code ក៏បានដែរ ដើម្បីសំគាល់ ឧបករណ៍

2

  1. ហើយសម្រាប់ការទទួល វិញ អ្នកគ្រាន់តែចូលទៅកាន់ កម្មវិធី Send Anywhere នៃឧបករណ៍មួយទៀត រួច ចុចលើ ពាក្យ Receive ម្តង នោះអ្នកនឹងត្រូវទាមទារ ឲ្យវាយបញ្ចូលលេខកូដ ៦ ខ្ទង់ ឬ ការ Scan QR កូដ ដើម្បីទទួលរូបភាពដែល ត្រូវបានបាញ់មកនោះ។ រួចរង់ចាំ ឲ្យវាដំណើរការជាការស្រេច។

3

កម្មវិធីនេះ ងាយស្រួលប្រើប្រាស់ ហើយលឿនទៀតផង ដូច្នេះ ប្រសិនបើអ្នក ឧស្សាហ៍ផ្ញើរូបភាព វីដេអូ ឬ ចម្រៀង ពីមិត្តភក្តិ អ្នកអាចទាញយក កម្មវិធីនេះ ទុកក្នុងទូរស័ព្ទមួយ ដើម្បីងាយស្រួល ពេលផ្ញើម្តងៗ។ កុំឲ្យពិបាកផ្ញើតាម កម្មវិធី បណ្តាញសង្គមនានា នាំតែ ខូចទំហំ និង គុណភាព នៃរូបភាព ឬ វីដេអូ។

Source: Cambo Report

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s