រឿង​អស្ចារ្យ​ទាំង​អស់​នេះ​នឹង​កើត​មាន​ឡើង​​ប្រសិន​បើ​អ្នក​មាន​ទម្លាប់​សរសេរ​ជា​រៀង​រាល់​ថ្ងៃ


សិស្សភាគច្រើនរអ៊ូរទាំនៅពេលដែលគ្រូរបស់របស់ពួកគេដាក់កិច្ចការណាដែលតម្រូវឲ្យពួកគេសរសេរច្រើន មិនថាទាំងនៅក្នុងថ្នាក់វិទ្យាល័យ ឬសាកលវិទ្យាល័យនោះទេ។ យ៉ាងណាមិញ ខាងក្រោមនេះគឺជារឿងល្អៗដែលនឹងកើតមានឡើង ប្រសិនបើអ្នកមានទម្លាប់សរសេរជារៀងរាល់ថ្ងៃ៖

១) ជាមនុស្សរៀបរយជាងមុន៖ ធម្មតាទេ ការសរសេរមិនមែនសរសេរឲ្យតែបានៗនោះទេ គឺអ្នកត្រូវគិតគូរយ៉ាងច្បាស់ថាគួរផ្ដើមពីណាហើយសរសេរក្នុងទម្រង់បែបណា ដែលនេះហើយក៏បានផ្លាស់ប្ដូរអ្នកផងដែរ ដោយប្រែមកជារៀបរយជាងមុន ដូចជាការរៀបចំតុរៀន គ្រែ ឬគម្រោងនានា។

២) មិនងាយទាល់គំនិត៖ ជាទូទៅអ្នកដែលមិនធ្លាប់បានសរសេរច្រើនតែងតែគិតថាវាពិបាកនៅពេលពួកគេតម្រូវឲ្យសរសេរម្ដងៗ តែបើអ្នករៀនទម្លាប់សរសេរបន្តិចម្ដងៗជាប្រចាំ វានឹងលែងក្លាយជារឿងពិបាកសម្រាប់អ្នកទៀតហើយ យ៉ាងណាមិញ វាក៏គួបផ្សំពីការអានផងដែរ ទើបអ្នកអាចទទួលបាននូវព័ត៌មានថ្មីៗ។

៣) ចេះពាក្យថ្មីៗច្រើន៖ ចំណុចនេះនឹងកើតឡើង ជាពិសេសនៅពេលដែលអ្នកសរសេរក្នុងភាសាអន្តរជាតិដូចជាភាសាអង់គ្លេសជាដើម ដែលធ្វើឲ្យអ្នករឹតតែទទួលបាននូវភាពរីកចម្រើនខ្ពស់តាមរយៈការប្រើប្រាស់វា។ រីឯ ភាសាជាតិវិញ ក៏នឹងធ្វើអ្នករឹតតែច្បាស់នូវឃ្លាឃ្លោង ក៏ដូចជាវេយ្យាករណ៍ដែលអ្នកប្រើប្រាស់ផងដែរ៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី

Source: http://www.bizkhmer.com
ប្រភព៖  www.lifehack.org

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s