គន្លឹះ​ទាញ​យក​ DEB file ពី Cydia


file DEB គឺ​ជា​ប្រភេទ file កម្មវិធី​មួយ​ដែល​មាន​ប្រជា​ប្រិយ​ភាព ពិសេស​សម្រាប់​លោកអ្នក​ដែល​មាន iDevices jailbroken។​ លោកអ្នក​ខ្លះ​ប្រហែល​នឹង​កំពុង​ធ្វើ​ការ​ស្វែង​រក​នូវ file DEB នេះ​ដើម្បី​ធ្វើ​ការ​ដំឡើង ឫ​ធ្វើ​ការ​upload បញ្ចូល​ទៅ​ក្នុង repo របស់​ខ្លួន ខណៈ​ដែល​ថ្ងៃ​នេះ សំបុកអាយ​ធី សូម​លើក​យក​នូវ​វិធី​ងាយៗ​ក្នុង​ការ​ទាញ​យក​ DEB file ពី Cydia ដូច​ត​ទៅ៖

ជា​ដំបូង​៖ សូម​ដំណើរការ​កម្មវិធី Cydia និង​​ធ្វើ​ការ​​ដំឡើង​​នូវ​កម្មវិធី​មួយ​ដែល​មាន​ឈ្មោះ​ថា Apt 0.7 Strict ​ជា​មុន​សិន

apt 0.7

ចំណាំ៖ ប្រសិន​បើលោកអ្នក​មិន​អាច​ស្វែងរក​ APT 0.7 Strict ឃើញ​នោះ​ទេ សូម​ធ្វើ​ការ​ផ្លាស់​ប្ដូរ Cydia settings របស់​លោកអ្នក​ទៅ​ជា ‘Developer’ វិញ។

បន្ទាប់​ពី​បាន​ដំឡើង​រួច​រាល់ សូម​ចូល​ទៅ​កាន់​កម្មវិធី​ (hosted package) ដែល​លោកអ្នក​ចង់​ធ្វើ​ការ​ទាញ​យក​ជា file .DEB ​នោះ រួច​ធ្វើ​ការ​អូស (scroll) ចុះ​មក​ខាង​ក្រោម នោះ​លោកអ្នក​នឹង​ឃើញ​មាន Bundle ID របស់​package នោះ ដែល​មាន​ទម្រង់​ជា com.developer.thePackageName ។ សូម​ធ្វើ​ការ​កត់​ចំណាំ​វា​ទុក ។

Bundle ID of the package

ជំហាន​បន្ទាប់​ លោកអ្នក​នឹង​ត្រូវ​ធ្វើ​ការ​ដំណើរការ​កម្មវិធី terminal ណា​មួយ​ និង​ធ្វើ​ការ log in ជា root ដោយ​ប្រើប្រាស់ពាក្យ​បញ្ជា su ជា​មួយ​និង​ពាក្យ​សម្ងាត់ alpine 

terminal su

បន្ទាប់​ពី​បាន​ login ជា root រួច​រាល់​ហើយ សូម​វាយ​ពាក្យ​បញ្ជា apt-get -d install [Bundle ID] ដែល​[Bundle ID] នេះ យើង​បាន​ទទួល​ពី​ជំហាន​ទី​ពីរ​ខាង​លើ ។ ឧទាហរណ៍៖ apt-get -d install​ com.shmoopillc.flexible ។

apt install command

បន្ទាប់​មក​ទៀត​សូមវាយ​បញ្ចូល​នូវ​អក្សរ Y និង​ធ្វើ​ការ​រង់​ចាំ​រហូត​ដល់​ចប់ ។

y command

packing is done

ជា​ចុង​ក្រោយ​ លោកអ្នក​អាច​ចូល​ទៅ​ស្វែង​រក​នូវ file DEB របស់​លោកអ្នក​នៅ​ក្នុង​ទីតាំង /var/cache/apt/archives ។

destination file

នៅ​ពេល​នេះ​លោកអ្នក​អាច​ទទួល​បាន file DEB ដែល​លោកអ្នក​ត្រូវ​ការ​ហើយ ហើយ​អាច​ធ្វើ​ការ upload, share, backup… ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​លោកអ្នក។

ប្រភព៖​ http://www.sombokit.com

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s