Mozilla Firefox បិទ​មិន​ឲ្យកម្មវិធី​ Flash ដំណើរ​ការ​


កម្មវិធី​សម្រាប់​ទស្សនា​វីដេអូ​នៅលើ​កម្មវិធី​អ៊ីនធឺណិត ​របស់​ក្រុមហ៊ុន​ Mozilla ត្រូវ​បានបិទ​មិនឲ្យ​ដំណើរ​ការ ​នៅគ្រប់​ជំនាន់​ទាំង​អស់​របស់ ​Mozilla Firefox។ យ៉ាង​ណាមិញ​ ប្រសិន​បើអ្នក​ប្រើ​ប្រាស់​ចង់ ​ប្រើវិញ​គឺអាច​បើ​បាន​ដោយ​ខ្លួនឯង។ ​

ក្រុម ​ហ៊ុន ​Mozilla ដែល​ជា​ក្រុម​ហ៊ុន​បង្កើត​កម្មវិធី​សម្រាប់​ ប្រើ​ប្រាស់​អ៊ីន​ធឺណិត​នោះ​ បានបិទ​ចោល​នូវ​កម្មវិធី​សម្រាប់​ទស្សនាវី​ដេ​អូ​របស់​ក្រុមហ៊ុន​ Adobe  ដោយ​សារវា​ត្រូវ​បាន​គេ​សង្ស័យ​ថាមាន​ក្រុមចោរ​តាមប្រព័ន្ធ​អ៊ីនធឺ​ណិត​ បានប្រើប្រាស់​វា​ ដើម្បី​លួច​ទិន្នន័យ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។​ 

ចំណែក ​ឯក្រុមហ៊ុន​ Adobe ដែល​ជាអ្នក​បង្កើត​កម្មវិធី​ Adobe Flash​  បាន​បញ្ជាក់ថា ​ខ្លួននឹង​រៀប​ចំដោះ​ស្រាយ​បញ្ហានេះ​ឡើងវិញ ​ប្រសិន​បើវា​នៅតែ​បន្តទៀត​មាន​បញ្ហា​ទៀតនោះ​។ សូម​បញ្ជាក់​ថាកម្មវិធី​ Flash របស់​ក្រុមហ៊ុន​ Adobe គឺ​ជាកម្ម​វិធី​មួយ​សម្រាប់​បើកមើល​វីដេអូ ​ស្តាប់​សម្លេង​ជាដើម ​នៅក្នុង​កម្ម​វិធីអ៊ីន​ធឺណិត ​ដូចជា ​Mozilla ​Firefox ​ជាដើម។​

ចំណែក ​ឯក្រុម​ហ៊ុន​ Mozilla បាន​បញ្ជាក់​ថាបញ្ហា​នេះ​ នឹងត្រូវ​ដោះ​ស្រាយ​ជាធម្មតា​វិញ​ ក្រោយ​ពីក្រុម​ហ៊ុន​ Adobe បង្កើត​ជំនាន់​ថ្មី​ ដែល​ជាជំនាន់​មួយ​កែប្រែ​នូវចំណុច​ខ្វះខាត់​ ដែល​កំពុង​មាន​នៅពេល​បច្ចុប្បន្ន​នេះ។ ​

ក្រុម​វាយ​ប្រហារ ​ ឬចោ​លួយ​ទិន្នន័យ​តាម​ប្រព័ន្ធ​អ៊ីន​ធឺណិត​ត្រូវ​បាន​គេបញ្ជាក់​ថា​ បាន​ប្រើ​ប្រាស់​នូវកម្ម​វិធី ​Flash ​នេះដើម្បី​ចូល​លួច​ដំឡើង​កម្មវិធី​លួច​យក​ទិន្នន័យ​ចេញ​ពីកុំព្យូទ័រ​។ នេះបើ​តាម​ការ​បន្ថែម​របស់​ក្រុមហ៊ុន ​Mozilla ៕​

ប្រភព៖ cool1007

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s