ប្រិយមិត្ត ដែល​ប្រើ​ប្រាស់ ប្រព័ន្ធ​ប្រតិបត្តិ​ការ iOS 8.1.3 ដល់ 8.3 អាច​ធ្វើ​ការ Jailbreak និង តម្លើង Tweak ផ្សេងៗ​បានហើយ!


cover

នេះគឺជា ពត៌មានមួយដែល ប្រិយមិត្តរបស់ ប្រព័ន្ធប្រតិបត្តិការ​ iOS 8.1.3 ដល់ 8.3 កំពុងតែទន្ទឹង រង់ចាំ ដោយក្រុមការងារ taiG បានបញ្ចេញ នូវ Tool ជំនាន់ 2.1.1 ថ្មី សម្រាប់ធ្វើការ Jailbreak ដោយពេញលេញ និងមាន Cydia Substrate រួចរាល់ ចំណែកឯ ប្រិយមិត្ត ដែល Jailbreak រួចរាល់ ជាមួយនឹង Tool ចាស់ មិនចាំបាច់ ធ្វើការ Jailbreak ម្តងទៀតឡើយ គឺត្រូវធ្វើ ការតម្លើង File Deb ដែលចេញពី វេបសាយរបស់ TaiG ផ្ទាល់តែម្តង ប៉ុន្តែ ពេលនេះ កំពុងតែ មានការ ងឿយឆ្ងល់ ពីសំណាក់ ប្រិយមិត្ត ហេតុអ្វីបាន ជាក្រុម TaiG មិនទាន់ ធ្វើការបញ្ចេញ វាជាផ្លូវការ សម្រាប់ប្រិយមិត្ត គ្រប់គ្នា បែរជា ឯកសារតំណរទាញយក ទាំងនេះ ត្រូវបានរក ឃើញដោយ អ្នកគាំទ្ររបស់ TaiG និងត្រូវបាន យកមក ចែកចាយ ទៅវិញ។

ចំពោះ បញ្ហានេះ វេបសាយរបស់ TaiG មិនទាន់បាន ធ្វើការ កែប្រែ តំណរ អោយទាញយក Tool 2.1.1 ឡើយនៅតែ រក្សា Tool 2.0.0 ដដែល ដូច្នេះ សម្រាប់ប្រិយមិត្ត ដែលមាន ឯកសារសំខាន់ៗ លើ Device របស់ខ្លួន ឬ មិនចង់អោយ Device របស់ខ្លួនមាន បញ្ហាកើត ឡើងផ្សេងៗ គួរពុំទាន់អាល សាកល្បងអី អាចធ្វើការ រង់ចាំពី ក្រុមការងារ TaiG ធ្វើការ បង្ហោះចេញ ជាផ្លូវ ការសិន ក៏បាន ចំណែក ឯប្រិយមិត្ត មានបំណង ចង់សាកល្បង សូមធ្វើ តាមលំនាំ របស់ខេមបូ ខាងក្រោម៖

***សម្រាប់ប្រិយមិត្តដែល Jailbreak ដោយ Tool ជំនាន់ Version 2.0.0 ដោយក្រុមការងារ TaiG រួចរាល់

ចំពោះប្រិយមិត្តដែលធ្វើការ Jailbreak ដោយកម្មវិធី របស់ TaiG ជំនាន់ 2.0.0 ពីថ្ងៃមុន រួចរាល់ ពុំចាំបាច់ ធ្វើការ ទាញយក កម្មវិធី របស់ taiG សម្រាប់ Jailbreak ជំនាន់ 2.1.1 ឡើយ ប៉ុន្តែត្រូវមាន ការ តម្លើងជំនាន់ Cydia របស់ខ្លួន ទៅកាន់ ជំនាន់ 1.1.18 អោយហើយសិន ដែលជាជំនាន់ ចុងក្រោយ ទើបតែ Update ព្រឹកមិញនេះ ចុចទីនេះ ដើម្បីដឹងពី វិធី Update Cydia កាលពីព្រឹក មិញនេះ។ ក្រោយពី ធ្វើការ Update Cydia ទៅកាន់ ជំនាន់ ចុងក្រោយ រួចរាល់ សូមធ្វើការ តម្លើង iFile នៅលើ Device របស់លោកអ្នក ជាមុនសិន ប្រសិនបើ ប្រិយមិត្ត មិនទាន់ ចេះតម្លើង iFile សូម ចុចទីនេះ ដើម្បីដឹងពី របៀបតម្លើង។ បន្ទាប់មក សូមបើក Safari តាមរយៈ តំណរ Link: http://apt.taig.com/debs/taiguntether83x.deb ក្រោយពី ធ្វើការ ទាញយក iFile រួចរាល់ ហើយធ្វើការ តម្លើងវា ជាមួយនឹង iFile ក្រោយពីតម្លើង រួចរាល់ សូមធ្វើការ Reboot(បិទ/បើក) Device របស់លោកអ្នក ជាការស្រេច។ ក្រោយពី ធ្វើការ Reboot Device របស់លោកអ្នក រួចរាល់ លោកអ្នក អាចធ្វើការ តម្លើង Tweak ផ្សេងៗ វានឹងធ្វើការ ដំណើរការបាន ដូចជា Barrel និង Tweak ផ្សេងៗទៀត ជាដើម។

ដើម្បីអោយកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម

***សម្រាប់ ប្រិយមិត្តដែលមិនទាន់ ធ្វើការ Jailbreak

សម្រាប់ប្រិយមិត្ត ដែលប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS 8.1.3 ដល់ ប្រព័ន្ធ​ប្រតិបត្តិ ការ 8.3 ដែលមិនទាន់ធ្វើការ Jailbreak សូមធ្វើការ ទាញយក កម្មវិធី TaiG ជំនាន់ 2.1.1 ពីវេបសាយរបស់ taiG តាមរយៈ តំណរនេះ ហើយធ្វើការ Jailbreak។ សម្រាប់ប្រិយមិត្ត ដែលមិនទាន់ យល់ច្បាស់ ពីវិធី​ Jailbreak សូម ចុចទីនេះ ប៉ុន្តែ សូមធ្វើការ ទាញយក កម្មវិធី សម្រាប់ Jailbreak ពី តំណរ អម្បាញ់មិញ ដើម្បីធ្វើការ jailbreak ជាមួយនឹង កម្មវិធី ជំនាន់ 2.1.1 ដែលមាន Cydia Substrate គ្រប់គ្រាន់ រួចរាល់តែម្តង។

ខេមបូសូមចូលរួមអបអរ សម្រាប់ប្រិយមតិ្ត ដែលបានធ្វើការ Jailbreak បានដោយ ជោគជ័យ ហើយអាចប្រើប្រាស់ Tweak ផ្សេងៗដែល ប្រិយមិត្ត ត្រូវការបាន ប៉ុន្តែសូមមេត្តា ប្រុងប្រយ័ត្ន មុននឹង សម្រេចចិត្ត ធ្វើការតម្លើង Tweak អ្វីមួយពីព្រោះ វាមិនទាន់ ដំណើរការ បានរលូនទេ។

ប្រភព៖ Cambo-report

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s