Tweak សម្រាប់​ដាក់ សីតុណ្ហ​ភាព នៅ​លើ Lockscreen បាន update ទៅ​កាន់ មួយ​ជំនាន់ ទៀត​ហើយ តើ​មាន​អ្វី​ប្លែកខ្លះ?


ប្រហែលកាលពី ១សប្តាហ៍មុន ខេមបូបានធ្វើការ បង្ហាញជូននូវ tweak មួយប្រភេទ ដែលមាន មុខងារ អាចបង្ហាញ សីតុណ្ហភាព អោយឃើញ នៅលើ Lockscreen បានយ៉ាង ស្រស់ស្អាត និងគួរអោយ ទាក់ទាញ ដែលវា មានឈ្មោះថា “LockWeatherClock”។ យ៉ាងណាមិញ នៅថ្ងៃនេះដែរ tweak មួយនេះបាន ធ្វើការ update កែប្រែបន្ថែម មុខងារចំនួន ពីរទៀត ពីលើជំនាន់ចាស់ ដើម្បីអោយ រិតតែ ទាក់ទាញថែម មួយកំរិតទៀត ដែលមុខងារ ទាំងពីរនោះ មានដូចជា

អាចដាក់ពណ៌បាន និង ពណ៌Background មានលក្ខណៈឆ្នូត

មិត្តអ្នកអាន ដែលប្រើប្រាស់ នូវប្រព័ន្ធ iOS អាចទាញយក មកតម្លើងបាន ដោយគ្រាន់តែ អនុវត្តតាម ជំហានងាយៗ ខាងក្រោមនេះ !!

តម្រូវការ៖

  • iDevice ដែលដំណើរការ ដោយប្រព័ន្ធ ប្រតិបត្តិការ iOS8 ឡើងទៅ
  • ត្រូវតែធ្វើការ Jailbreak អោយបានត្រឹមត្រូវ នឹងមានតម្លើង Cydia រួចជាស្រេច។

របៀបតម្លើង និងប្រើប្រាស់៖

  • សូមធ្វើការបើក Cydia រួចធ្វើការ ស្វែងរក ដោយវាយពាក្យ “LockWeatherClock” និងធ្វើការតម្លើង
  • (ដោយសារតែ Tweak មួយនេះ ស្ថិតនៅក្នុង Source របស់ ModMyi ដូច្នេះ លោកអ្នក មិនចាំបាច់ ត្រូវធ្វើការ បន្ថែម Source អ្វីឡើយ)
  • បន្ទាប់ពី តម្លើងចប់ សូមធ្វើការ Respring Device របស់លោកអ្នក ដើម្បីអោយ Tweak ដំណើរការ បានស្រួលបួល
  • បន្ទាប់ពី Respring រួច វានឹងដំណើរការ ដោយស្វ័យប្រវត្តិ ហើយលោកអ្នក ក៏អាច ចូលទៅកំណត់ បានផងដែរ ដោយទីតាំង របស់វា ស្ថិតនៅក្នុង Settings > LockWeatherClock ។

ជាចុងក្រោយ តើមិត្តអ្នកអាន មានមតិយ៉ាងណា ចំពោះ tweak ដ៏ពិសេស មួយនេះ? សូមចូលរួម ជាមតិ (comment) ខាងក្រោម ដើម្បីផ្តល់ជា ពត៌មាន ឬចំណេះដឹង ថ្មីៗដល់ មិត្តអ្នកអាន ដទៃៗទៀត។ សូមអរគុណ !!

ប្រភព៖  Cambo-report

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s