តើ​អ្នក​គួរ​ជ្រើស​រើស​ប្រភេទ​នៃ​ការរក​លុយ​តាមរយៈ​ Google បែប​ណា​ដែលល្អ?


Google ត្រូវ​មនុស្ស​ទូទៅ​ទទួល​​ស្គាល់​ថា​ជាក្រុមហ៊ុន​ដ៏ធំ​មួយ​ខាង​ផ្នែក​ បច្ចេកវិទ្យា​ ជាមួយ​នឹង​សេវាកម្ម​ជា​ច្រើន​របស់​ Google​។ ក្នុង​នោះ​សេវាកម្ម​រកលុយ​តាមប្រពន្ធ័អ៊ិនធើណេត​ត្រូវបាន​ទទួល​ការ​ ចាប់អារម្មណ៍​ជា​ខ្លាំងសម្រាប់​អ្នកដែល​មាន​បំណង​ចង់​រក​ប្រាក់​ចំណូល​តាម​ រយៈ Google។

តើ​សេវាកម្ម​រកលុយ​របស់​ Google មាន​ប៉ុន្មាន​ប្រភេទ​?

ក្រុមហ៊ុន Google បាន​ដាក់​អោយ​​ប្រើប្រាស់​សេវាកម្ម​រកលុយ​តាម​ប្រពន្ធ័​អ៊ិនធើណេត​នូវ​ ផលិតផល​របស់​ខ្លួន​ចំនួន បីគឺ Google Adsense, Admob នឹង Monetization Youtube។

តើ​សេវាកម្ម​ទាំង​បី​របស់ Google ​មាន​លក្ខណៈ​ខុស​គ្នា​បែប​​មិច​?

google-adsense

សេវាកម្ម Google Adsense គឺ​ជា​សេវាកម្ម​មួយ​របស់​ក្រុមហ៊ុន​ Google ​ដែល​មានការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ដែល​សេវាកម្ម​មួយនេះ​​ លោក​អ្នក​អាច​ធ្វើការ​រក​លុយ​បាន​តាម​រយៈ​គេហទំព័រ​របស់​លោក​អ្នក​ជាមួយនឹង​ ការ​ភ្ជាប់​ជា​សមាជិក​របស់ Google Adsense។

Admob

សេវាកម្ម Admob សេវាកម្ម​មួយនេះ​ទើប​តែចាប់​ផ្តើម​ពេញ​និយម​ជាខ្លាំង​ពីសំណាក់​អ្នកបង្កើត​ កម្មវិធី​ទូរសព្ទ័​ដៃ smartphone។​ ព្រោះ​ថា​សេវាកម្ម​មួយនេះ លោក​អ្នក​អាច​ធ្វើការ​រក​ប្រាក់ចំណូល​បាន​តាមរយៈ​កម្មវិធីទូរសព្ទ័ដៃ​ របស់លោក ហើយលោក​អ្នក​ជា​សមាជិក​របស់​  Admob ផងដែរ។

Youtube-Adsense-togethe

សេវាកម្ម Monetization Youtube ជា​សេវាកម្ម​មួយ​ដែល​លោក​អ្នក​អាច​រក​ប្រាក់​ចំណូល​បាន​តាម​រយៈ​គណនេយ្យ​ Youtube របស់​លោក​អ្នក​បាន។

តើអ្នក​គួរ​ជ្រើស​រើស​សេវាកម្ម​មួយណា​ដែល​ល្អ នឹង​រក​ប្រាក់​ចំណូល​បាន​ច្រើន?

គ្រប់​សេវាកម្ម​និមួយៗ​សុទ្ធ​តែល្អ​ ប៉ុន្តែ​អ្នក​ត្រូវ​ដឹង​ថា​ តើសេវាកម្ម​មួយ​ណា​ដែល​​ត្រូវ​​នឹង​ចំណេះ​ដឹង​របស់​អ្នក?

ប្រសិន​បើ​អ្នក​ជា​អ្នកបង្កើត​កម្មវិធីទូរសព្ទ័​ នោះ Admob ជាជម្រើសដ៏ល្អសម្រាប់អ្នក ប៉ុន្តែបើ​អ្នក​មិន​មាន​ចំណេះ​ដឹង​​ច្រើន​ខាង​ផ្នែក​ព័ត៌មាន​វិទ្យា នោះការ​រក​ប្រាក់​ចំណូល​តាម​ Youtube វា​មានលក្ខណៈ​ងាយ​ស្រួល​។ ចំពោះការ​រកលុយ​តាមរយៈ​គេហទំព័រ​ ក៏មិន​សូវ​លំបាក​ប្រសិន​បើអ្នក​អាច​សរសេរ​អត្តបទជាភាសាអង់គ្លេសបាន ហើយយល់​ដឹង​ច្រើន​ពីវិធីសាស្រ្ត​របស់ SEO ។

ប៉ុន្តែ​គ្រប់​សេវាកម្ម​ទាំងបី​ លោក​អ្នក​ចាំបាច់​ត្រូវតែមាន​គណនេយ្យ​ Adsense ជាចាំបាច់ ពីព្រោះថា​រាល់​សេវាកម្ម​ទាំងបី​សុទ្ធ​តែ​ភ្ជាប់​ជាំមួយនឹង​ Adsense។

ប្រភព៖ Porpok

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s