វិធីបង្ការ iOS 8.1.1 , 8.1.2 ដែល Jailbreak រួច​រាល់ នៅ​ពេល​ដែល​ជួប​បញ្ហា​ផ្សេងៗ​​អាច​​អោយ​យើង​ធ្វើ​ការ Restore ទៅ​ជំនាន់​ដើម​វិញ​បើ​ទោះ​បី​ជា Apple បាន​បិទ​ក៏​ដោយ


Cover

នេះគឺជាពត៌មាន ដ៏ល្អសម្រាប់ ប្រិយ​មិត្ត​ដែល​ប្រើ​ប្រាស់ ជំនាន់​ចាប់​ពី iOS 8.1.2 ចុះ​ទៅ​ខាង​ក្រោម​ដែល អាច​​ធ្វើ​​ការ Jailbreak រួចរាល់ ដោយសារតែ Apple បានបិទមិនអោយធ្វើការ Restore ទៅកាន់ iOS 8.1.2 ទេ ទោះជាយ៉ាងណា ក្រុមការងារ របស់ Semi Restore បានធ្វើការ Update Tool របស់​ខ្លួន​អាច​ធ្វើ​ការ Bypass Restore ទៅកាន់ជំនាន់ ដើមរបស់ខ្លួនវិញបាន ។ សម្រាប់ប្រិយមិត្ត ដែលខ្លាចជួបបញ្ហា ផ្សេងៗ​នៅ​លើ Device របស់ខ្លួន ដូចជា Stock Apple ( គាំងផ្លែប៉ោម ) គឺវាតម្រូវអោយ​យើង​ធ្វើ​ការ Restore ទើបអាចគេចផុតពី បញ្ហានេះបាន ហើយចាប់ពី ជំនាន់ 8.1.3 មកដល់ 8.4 ទល់​ពេល​នេះ​គឺ​មិន​អាច​​ធ្វើ​ការ Jailbreak បានឡើយដូច្នេះ ប្រហែលជាមានប្រិយមិត្ត ជាច្រើនមិនចង់ជួបនិងបញ្ហានេះ អាច​​ធ្វើ​ការ ដោះ​ស្រាយ​ជាមួយ​នឹង ខេមបូ បាន តាមវិធីណែនាំនេះ អាចអោយលោកអ្នក ធ្វើការ Restore ទៅ​ជំនាន់ ដើមដែលមានលើ Device របស់ប្រិយមិត្ត ហើយអាចធ្វើការ Jailbreak វិញបាន ដោយ​គ្មាន​ក្តី​បារម្ហ​ឡើយ ប៉ុន្តែ លោកអ្នកត្រូវតែ ធ្វើតាមវិធីបង្ការរបស់ខេមបូជា មុន ចង់ដឹងថាត្រូវធ្វើ​ដូច​ម្តេច​ខ្លះ ទើប​អាច Restore ទៅជំនាន់ iOS 8.1.1 រឺ 8.1.2 រឺ ជំនាន់ ទាបជាងនេះបានបើទោះ បីជា Apple បានបិទ​មិន​អោយ​​ធ្វើ​ការ Restore ក៏ដោយ ៖

តម្រូវការ

  • All Device ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS និងមានការ Jailbreak រួចរាល់
  • មានកុំព្យូរទ័រមួយដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Window ឬ Linux
  • មានការតម្លើង itune រួចជាស្រេចទៅក្នុង Window រឺ Linux របស់លោកអ្នក

របៀបតម្លើង OpenSHH និង វីដេអូ

  • សូមចូលទៅកាន់ Cydia រួចធ្វើការស្វែងរក OpenSSH ហើយធ្វើការតម្លើង
  • ប្រសិនបើថ្ងៃណាមួយ Device របស់លោកអ្នកមានបញ្ហសូមធ្វើតាមវីដេអូខាងក្រោម ដែល​បង្ហាញ​ពី​របៀបប្រើប្រាស់ Semi Restore ដើម្បី Restore ទៅកាន់ជំនាន់ដើមរបស់វាវិញ
  • សម្រាប់ ប្រិយមិត្ត ដែលប្រើប្រាស់ Window សូមទាញយក Semi Restore ទីនេះ
  • សម្រាប់ ប្រិយមិត្ត ដែលប្រើប្រាស់ Linux សូមទាញយក Semi Restore ទីនេះ

សូមទស្សនាវីដេអូ ដែលបង្ហាញពីរបៀប្រើប្រាស់ Semi Restore

សូមបញ្ចាក់ : អាចធ្វើការ Restore ទៅជំនាន់ដើមវិញ លុះត្រាតែ Device របស់លោកអ្នកមានការ Jailbreak រួចរាល់ និងមានវិធីបង្ការទុកជាមុនដូចដែលខេមបូបាន រៀបរាប់ខាងលើ ប្រសិនបើ លោក​អ្នក​មិន​ទាន់ បាន តម្លើង Tweak OpenSSH គួរតែមានការតម្លើងវាទុកជា មុន ។

ប្រភព៖ Cambo-report

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s