របៀប​ធ្វើ​អោយ Laptop របស់​អ្នក ក្លាយ​ជា Wireless Access Point ដោយ​មិន​ចាំបាច់​ប្រើ​កម្មវិធី


ការប្រើប្រាស់សេវាកម្ម អ៊ីនធឺណេត នាពេល បច្ចុប្បន្ននេះ មានលក្ខណៈ ទូលំទូលាយ ខ្លាំងណាស់ នៅលើបណ្តា ប្រទេសមួយ​ ចំនួននៅ ជុំវិញ ពិភពលោក ដែលអាច Access តាមរយៈការភ្ជាប់ WiFi ឬ 3G ក៏ដូចជា ការភ្ជាប់ ទៅកាន់ Mobile Hot Spot ឬ Computer Hot Spot ជាដើម។ តើលោកអ្នក ដឹងដែរឬទេ ថាតើកុំព្យូទ័រ Laptop របស់យើង អាចដើរ តួនាទីជា Wireless Access Point ឬ WiFi Hot Spot បានដែរ ឬទេ? បើបាន តើត្រូវធ្វើ ដូចម្តេចខ្លះ?

1-cover

ជាការពិតណាស់ កុំព្យូទ័រ Laptop របស់យើង មានសមត្ថភាព ចែករំលែក អ៊ីនធឺណេត ទៅអោយ Devices ដទៃទៀតបាន ប៉ុន្តែទាល់តែ យើងធ្វើការ Configure អោយបាន ត្រឹមត្រូវ ហើយការ Configure នោះ​ អាចប្រើ កម្មវិធី ក៏បាន ឬ ប្រើតាម Command Prompt ក៏បានដែរ។ សម្រាប់ការ បង្ហាញ ខាងក្រោមនេះ យើងយក Command Prompt មកនិយាយ។

ជាដំបូង ប្រិយមិត្ត ត្រូវចុច Key Windows ផ្គួបជាមួយ Key R ។ ពេលនោះ វានឹងលេចចេញ Run Dialog មួយ ដែលអ្នក ត្រូវវាយ ពាក្យថា Ncpa.cpl ដូចរូប។

2

បន្ទាប់មកទៀត លោកអ្នកត្រូវចុចលើ WiFi ដែល កុំព្យូទ័ររបស់អ្នក កំពុងភ្ជាប់ ទៅកាន់ ហើយ Mouse ស្តាំជ្រើសរើស យក Properties។

3

ពេលនោះ វាចេញផ្ទាំងមួយ មាន Title មួយថា WiFi 2 Properties ដែលមាន ពីរ Tabs គឺ Networking និង Sharing។ យើងចុច លើ Sharing ហើយសូមធីក យកត្រង់ ប្រអប់ ខាងលើ ដូចរូប។

4

តទៅទៀត លោកអ្នកត្រូវ ចូលទៅកាន់ Command Prompt ដោយ Run As Administrator រួចវាយពាក្យ មួយឃ្លានេះ រួចចុច Enter។

5

រួចវាយពាក្យមួយឃ្លាទៀតថា netsh wlan start hostednetwork ដូចរូប។

6

ជាចុងក្រោយ អ្នកត្រូវវាយ ពាក្យបញ្ជា មួយបន្ទាត់ ទៀតគឺ netsh wlan show hostednetwork ដើម្បីមើលពី ព័ត៌មានអំពី Hotspot របស់ យើងដែល បានបង្កើត។

7

ដូច្នេះ លោកអ្នកអាច Devices មួយចំនួនដូចជា ស្មាតហ្វូន ឬ ថេប្លេត ធ្វើការ ភ្ជាប់ ទៅកាន់ Hotspot មួយ នេះជាមួយ WiFi Name: Cambo2015 និង Password: Cambo2015Report។

ប្រភព៖ Cambo-Report

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s