វិធី​កំណត់​ឱ្យ iPad ឬ iPhone អាន​អក្សរ​ឱ្យ​ស្ដាប់


លោកអ្នកដែលតែងតែមានភាពមមាញឹក គ្រប់ពេលរហូតដល់គ្មានពេលអានសៀវភៅ ប្រាកដជាព្យាយាមរកអត្ថបទសំឡេងមកស្ដាប់ជាមិនខានឡើយ។ ចុះបើជាសៀវភៅដែលលោកអ្នកពេញចិត្តគ្មានអត្ថបទសំឡេងវិញ តើត្រូវឆ្លៀតពេលយ៉ាងណាដើម្បីអាន? សម្រាប់អ្នកប្រើ iPad ឬ iPhone តើធ្លាប់ដឹងទេថាឧបករណ៍ចល័តរបស់ខ្លួនដែលបានអាប់ដេតដល់ iOS ជំនាន់ 8 អាចកំណត់ឱ្យមានការអានសៀវភៅអេឡិចត្រូនិច (ebook) ឬគេហទំព័របានដោយខ្លួនវាផ្ទាល់នោះ? ដើម្បីឱ្យឧបករណ៍របស់ខ្លួនអានអត្ថបទឱ្យស្ដាប់ សូមចូលទៅកំណត់ដូចតទៅ៖
– Settings > General > Accessibility > Speech > Speak Seletion (អូសប៊ូតុងកំណត់ឱ្យចេញពណ៌បៃតង) > Speak Screen (អូសប៊ូតុងកំណត់ឱ្យចេញពណ៌បៃតងដូចគ្នា)

បន្ទាប់ពីលោកអ្នកបានកំណត់ការ អានសំឡេងហើយ លោកអ្នកអាចបើកគេហទំព័រ ឬសៀវភៅអេឡិចត្រូនិច បន្ទាប់មកទៀតចុចអូសលើអត្ថបទណាមួយដែលលោកអ្នកចង់ស្ដាប់ ឬក៏អាចប្រាប់ Siri ឱ្យបញ្ជាការអានក៏បានដោយគ្រាន់តែនិយាយថា “Speak screen”៕

ប្រភព៖ www.khmerdeng.com

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s