ពិនិត្យ​មើល ​រយៈពេល​ធានា​នៅលើ Apple Device


លោកអ្នកកំពុងតែប្រើប្រាស់ផលិតផលរបស់ Apple ប្រហែលជាមិនបានខ្វល់ខ្វាយថា តើទួរស័ព្ទ របស់អ្នកផុតកំណត់ពេលវេលាដែលក្រុមហ៊ុនបានធានាសេវាកម្មទៅលើ iPhone, iPad, iPod Touch, MacBook Pro របស់លោកអ្នកទេ ។ ក្រុមហ៊ុន Apple បានធានាទៅលើសេវាកម្ មទៅដល់អតិថិជនរបស់ខ្លួនក្នុងទៅលើរាល់ការទិញក្នុង រយៈពេល មួយឆ្នាំ នឹងបានផ្តល់ ភាព ងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការត្រួតពិនិត្យមើលថា តើរយៈពេល កំណត់ក្នុងការ ធានានោះចប់ ឬនៅតាមរយៈទំព័រ Apple Support ។

សេវាទាំងនោះមានដូចជា៖

  • Telephone Technical Support៖ លោកអ្នកអាចតេទៅ Support នៅក្រុមហ៊ុន Apple ផ្ទាល់ពីចម្ងល់ និងដំណោះស្រាយបញ្ហានានា រយៈពេល ៩០ថ្ងៃ រាប់ចាប់ពីថ្ងៃទិញ និង Activated Device ដំបូង ។
  • Repairs and Service Coverage៖ ជាសេវាដ៏ពិសេសមួយ ដែលលោកអ្នកអាចយកទៅក្រុមហ៊ុន Apple ឲ្យធ្វើការជួសជុល ឬដូរថ្មីក្នុងករណី Hardware មានបញ្ហា ដូចជា ខូច Hard Disk របស់ Mac, សាកថ្មមិនចូល iPad ឬ ខូច Wifi របស់ iPhone ជាដើម ។ ការធានានេះមានរយៈពេល ១ឆ្នាំពេញ រាប់ចាប់ពីថ្ងៃទិញ និង Activated ដំបូង ។

ចំណាំ៖ សេវានេះត្រូវបានផ្តល់ជូនជាសាធារណៈ និងអន្តរជាតិរាល់ក្រុមហ៊ុន Apple ទោះនៅអាមេរិក សិង្ហបូរី ក៏លោកអ្នកអាចយកទៅជួសជុលបានដែរ (កុំភ្លេចថ្លៃសំបុត្រយន្តហោះ) ។

ការត្រួតពិនិត្យទៅលើរយៈពេលធានានេះ គឺលោកអ្នកគ្រាន់តែវាយបញ្ជួលនូវលេខ Serial Number របស់ Device របស់អ្នកដាក់ចូលប្រអប់ស្វែរកមួយ ដែលលោកអ្នកអាចចុចលើ តំណភ្ជាប់នេះ នោះលោកអ្នកនឹងអាចមើលដឹងថាតើ iPhone ឬ iPad របស់អ្នកផុតកំណត់ធានាហើយឬនៅ ។

  • ដើម្បីមើល Serial Number របស់ iPhone របស់អ្នកសូមចូលទៅកាន់ Setting => General => About ហើយ Scroll ចុះទៅក្រោមរកមើលពាក្យថា Serial Number ហើយ Tab ឱ្យជាប់នៅលើលេខ Serial ដែលនៅខាងស្តាំនោះហើយយកពាក្យ Copy ។

  • សូម Paste Serial Number របស់ Apple Device លោកអ្នកដាក់ទៅក្នុងប្រអប់ខាងលើ ហើយចុច Continue នោះលោកអ្នកនឹងបានឃើញ ពីពត៌មានពីការកំណត់រយៈពេលធានារបស់ iPhone iPad របស់អ្នកដូចរូបខាងក្រោមនេះ

ប្រសិនបើ Device លោកអ្នកទិញប្រើយូរហើយ នោះវានឹងបង្ហាញពីព័ត៌មានដែលហួស សពុលភាព ដូចរូបខាងក្រោម៖

លោកអ្នកអាចពិនិត្យមើលលេខ Serial ឲ្យច្បាស់លាស់មុននឹងសម្រេចចិត្តទិញផលិតផល Apple ណាមួយដោយមិនចាំបាច់ បើកមើលខាងក្នុង ។

ប្រភព៖ www.khmerdeng.com

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s