គន្លឹះ​ស្វែងរក iPhone ដែល​ជ្រុះបាត់ ទោះអស់ថ្មក៏ដោយ


ចំណុចដែលសំខាន់ជាងគេ ដែល Apple បានអភិវឌ្ឍន៍ថ្មីបន្ថែមនៅក្នុង iOS 8 គឺ Find My iPhone និង Send Last Locations ដែលនឹងជួយលោកអ្នកក្នុងការស្វែងរក iPhone ដែលបាន ជ្រុះបាត់ កាន់តែមានប្រសិទ្ធភាព ជាងមុន ដោយហេតុថា ទោះ iPhone លោកអ្នកអស់ ថាមពលថ្ម រហូតដល់រលត់ក៏ដោយចុះ ។ គួរបញ្ជាក់ផងដែរថា កាលពីជំនាន់មុនៗ នៃ iOS ចំណុចពិសេស Find My iPhone នេះពុំសូវមានប្រសិទ្ធភាពឡើយ ព្រោះបើ iPhone អស់ថ្ម គឺមិនអាចស្វែងរកឃើញឡើយ ។

លក្ខណៈពិសេសដែលបានបំពាក់ភ្ជាប់មកជាមួយនៅក្នុង iOS 8 ដែលមានឈ្មោះថា Send Last Location នេះ វានឹងធ្វើការផ្ញើទីតាំងដែលលោកអ្នកស្ថិតនៅចុងក្រោយបង្អស់ទៅ Apple នៅពេលដែលថាមពលថ្មខ្សោយដល់ជិតរលត់ ។ ក្នុងចំណុចនេះមានន័យថា លោកអ្នកនឹងអាចស្វែងរក iPhone ដែលបានជ្រុះបាត់ នៅទីតាំងចុងក្រោយគេបង្អស់ដែល iPhone នោះបានស្ថិតនៅ ។ ការស្វែងរកនេះ ទៀតសោត គឺលោកអ្នកអាចប្រើប្រាស់ការស្វែងរកតាមរយៈផែនទី (Map) នៅក្នុងគណនី iCloud ។

ដើម្បីដាក់ឲ្យ Send Last Location ដំណើរការបាន លោកអ្នកគ្រានតែ ចូលទៅកាន់ Settings => iCloud ហើយបើក Find My iPhone និងបើក Send Last Location ។

យ៉ាងណាមិញ ការបើកឲ្យដំណើរការនេះក៏មានផលប៉ពាល់មួយចំនួនផងដែរ ដូចជា ងាយ នឹងអស់ថាមពលថ្ម ព្រោះថាវាត្រូវចំណាយទៅលើការកំណត់ទីតាំងនៅលើផែនទី ជាញឺកញាប់ និងមួយទៀតគឺអាចនឹងប៉ះពាល់ដល់បញ្ហា iCloud Activation Lock ដែលនឹងចាក់សោរ iPhone លោកអ្នកជាប់ មិនអាចប្រើទូរស័ព្ទបាន សូម្បីតែតេចេញ ឬទទួលចូល ។ តែសូមកុំបារម្ភ វាមិនមែនជាបញ្ហានោះទេ បើសិនលោកអ្នកចាំគណនី iCloud (password) របស់លោកអ្នក ដែលបានដាក់នោះ ។

សូមចងចាំថា៖ នៅពេលដែលលោកអ្នកទិញ iPhone ថ្មី ឬមួយទឹកក៏ដោយ សូមបង្កើតគណនី Apple ID ដោយខ្លួនឯង (មិនពិបាកនោះទេ) ដោយមិនត្រូវប្រើគណនីអ្នកដទៃឲ្យសោះ ។ ប្រសិនបើលោកអ្នកបារម្ភពីបញ្ហា iCloud Activation Lock ចំពោះ iPhone មួយទឹក សូមឲ្យម្ចាស់ ទូរស័ព្ទ ឬហាងទូរស័ព្ទដែលនឹងលក់ជូនលោកអ្នក ធ្វើការ Update ឬ Restore ទៅកំណែប្រែ Original របស់ Apple ដើម្បីប្រាកដថា វានឹងជាប់ Activation Lock ឬអត់ និងអាចជាប់ iPhone Lock ឬអត់នោះ ។

ប្រភព៖ www.khmerdeng.com

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s