នេះជាស្មាតហ្វូនធុន​មធ្យម​ស៊េរី​ថ្មី​របស់ Sony អាច​ប្រើ​ប្រាស់​បាន​ស៊ីម​ពីរ និង Supports ទៅ​នឹង 4G LTE


នៅក្នុងព្រឹត្តិការណ៍សមាជទូរស័ព្ទពិភពលោក (Mobile World Congress) សម្រាប់​ឆ្នាំ 2015 ដែល​នឹង​ប្រារព្ធ​ទៅ​នៅ​ថ្ងៃ​ទី 02 ដល់​ថ្ងៃ​ទី 05 ខែ មីនា នៅ​ទីក្រុង Barcelona ប្រទេស​អេស្ប៉ាញ ដ៏​ឆាប់​ខាង​មុខ​នេះ នឹង​មាន​ការ​ចូលរួម​បង្ហាញ​ផលិត​ផល​ស្មាតហ្វូន​ជា​ច្រើន​ប្រភេទ​ពី​បណ្តា​ ក្រុមហ៊ុន​ល្បីៗ ហើយ​ស្រប​ពេល​នោះ​ដែរ ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​របស់​ជប៉ុន​ឈ្មោះ Sony នឹង​ធ្វើ​ការ​បង្ហាញ​ចេញ​នូវ​ស្មាតហ្វូន​ស៊េរី​ថ្មី របស់​ខ្លួន​មួយ​ម៉ូឌែល​ឈ្មោះ​ថា Sony Xperia E4g ជា​ស្មាតហ្វូន​ធុនមធ្យម។

ស្មាតហ្វូនម៉ូឌែល Sony Xperia E4g ជាស្មាតហ្វូនត្រូវបាន​រចនា​ឡើង​ដូច​ទៅ​នឹង Xperia E4 ដែរ គ្រាន់​តែ​បំពាក់​មក​ជាមួយ​ប្រព័ន្ធ 4G LTE ។ វា​មាន​ទំហំ​អេក្រង់ 5 អ៊ីញ ជា​ប្រភេទ qHD Display ផ្តល់​នូវ​កម្រិត

Resolution: 540 x 960 pixels ដើរ​ដោយ​អង្គ​ដំណើរ​ការ​ប្រភេទ Quad Core Snapdragon Processor មាន​ល្បឿន 1.5GHz និង មាន RAM ទំហំ 1GB ព្រម​ទាំង​ទំហំ​ផ្ទុក​ទិន្នន័យ​ជាប់​ម៉ាស៊ីន​ចំណុះ 8GB។

ដោយឡែក សម្រាប់ការរចនាឡើងនូវផ្នែកកាមេរ៉ាវិញ មានទាំង​ផ្នែក​ខាង​មុខ​និង​ខាង​ក្រោយ។ ចំពោះ​ផ្នែក​ខាង​មុខ​មាន​កម្រិត​កាមេរ៉ា 2 មេហ្គា​ភិចសែល សម្រាប់​ធ្វើ​ការ​ថត​រូប Selfie ឬ Video Call រី​ឯ​កាមេរ៉ា​ខាង​ក្រោយ​មាន​ទំហំ 5 មេហ្គា​ភិចសែល សម្រាប់​ផ្តិត​យក​រូបភាព និង វីដេអូ បាន​យ៉ាង​ច្បាស់។ មិន​តែ​ប៉ុណ្ណោះ​ទេ Xperia E4g មាន​កន្លែង​ដោត​ស៊ីម​កាត​ចំនួន​ពីរ ដែល​មួយ​អាច Supports ទៅ​នឹង 4G LTE និង​អាច​ប្រើ​បច្ចេក​វិទ្យា NFC បាន​ផងដែរ។

គួរបញ្ជាក់ផងដែរថា ស្មាតហ្វូនធន់មធ្យមខាងលើនេះ ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិ​ការ Android 4.4 KitKat ដែល​នឹង​ចេញ​លក់​នៅ​ខែ មេសា ខាង​មុខ​នេះ​ក្នុង​តម្លៃ 146 ដុល្លារ​សហរដ្ឋ​អាមេរិក។

ប្រភព៖ ​www.cambo-report.com

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s