កុំ​ខ្លាច ធ្វើ​ខុស​! តែ​ខ្លាច អ្វី​ក៏​មិន​ធ្វើ​!


​ពាក្យចាស់​មួយ​ពោលថា មនុស្ស ត្រូវតែ​វារ​ឡើង​ខ្ពស់ ឯ​ទឹក តែងតែ​ហូរ​ចុះក្រោម​។ ការ​មិន​ធ្វើ​អ្វី​សោះ ថ្ងៃ​ណា​មួយ អ្នកនឹង​ស្តាយក្រោយ​។ ការចង់​ទទួលបាន​ជោគជ័យ រមែងតែងតែ​ជួប​ឧបសគ្គ​ជាច្រើន ហើយ​អាច​នឹង​បរាជ័យ​ជាច្រើន​ដង​ផងដែរ​។ អ្នក​ត្រូវ​តែ​រៀនសូត្រ ពី​ការបរាជ័យ​ទាំងនេះ ហើយ​ធ្វើ​យ៉ាងណាឲ្យ​ទទួល​បានកា​រជោគ​ជ័យ​។

បើ​អ្នកទទួលបាន​ភាពបរាជ័យ​ទាំងនេះ ហើយ​មិន​ហ៊ាន​ងើប​ឡើងវិញ សូម​អ្នក​យល់​ពី​អត្ថន័យ​ខាងក្រោម​នេះ ៖

1.​    ​ការទទួល​បាន​ជោគជ័យ មិនមែន​ជា​ភាព​ចៃដន្យ​ទេ មិនមែន​ជា​ការធ្លាក់​ចុះ​ពីលើ​មេឃ​ទេ តែ​បាន​ពី​ការខិតខំ​ប្រឹងប្រែង បាន​ពី​ញើស​ឈាម​ដែល​អ្នក​បាន​ធ្វើ ហើយ​ថែមទាំង​បាន​ពី​ការឆ្លងកាត់​ឧបសគ្គ​រាប់រយ​ជំពូក ទើប​ទទួលបាន​លទ្ធផល​មួយ គឺ​ជោគជ័យ​។​
2.​    ​ក្រៅពី​ទេពកោសល្យ អ្នក​ត្រូវ​តែ​ព្យាយាម​ធ្វើ ដូច​ពាក្យ​មួយ​ពោលថា ៣ ភាគ​បាន​ពី​ទេពកោសល្យ ៧ ភាគ​បាន​ពី​ការខិតខំ​។ នេះ​ជា​វិធានការ នៃ​ភាពជោគជ័យ​។ បើ​អ្នក​មិន​ព្រម​ព្យាយាម​ធ្វើ​អ្វី​សោះ អ្នក​នឹង​ទទួលបាន​ពាក្យ​មួយ​គឺ បរាជ័យ​។​
3.​    ​បើក​ចិត្តឲ្យទូ​លាយ មើល​ឲ្យ​វែងឆ្ងាយ មិន​ត្រូវ​មើល​ឃើញ​តែ​រឿង​តូចតាច ហើយ​បោះបង់​រឿង​ធំ ព្រោះ​មិន​ហ៊ាន​ប៉ះ មិន​ហ៊ាន​សាកល្បង សូម្បី​តែ​បន្តិច​។ បើ​ដូច្នេះ អ្នក​មិន​អាច​ជោគជ័យ​អស់​មួយជីវិត​។​
​ជា​រួម​មក មានតែ​ការ​ហ៊ាន​សាកល្បង​ធ្វើ​ទេ ទើប​ទទួលបាន​ជោគជ័យ​។ ការខ្លាច​ហើយ​អង្គុយ​ស្ងៀម មាន​តែ​ផ្លូវ​បរាជ័យ​តែប៉ុណ្ណោះ​៕

ប្រភព៖ Health

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s