ដឹងទេថា​ស្តាប់តន្ត្រី​មានគុណ​ប្រយោជន៍​ជាច្រើន​ទៅលើ​ខួរក្បាល និង​សុខ​ភាពអ្នក?


តន្ត្រីត្រូវបានបង្កើតឡើងតាំងពី 7000 ឆ្នាំ​មុនគ្រឹស្ត​សករាជ​មកម្ល៉េះ ហើយ​មកដល់​ពេលនេះ​វាបាន​ក្លាយទៅ​ជាវត្ថុ​ដ៏ពិសេស​មួយ ដែល​នរណាៗ​ក៏​ចូល​ចិត្តដែរ។ រៀងរាល់​ពេលយើង​មាន​អារម្មណ៍​ធុញ​ថប់ ឈឺក្បាល ឯកា រឺក៏ទំនេរ​ពីការងារ រឺសិក្សា​នោះ តន្ត្រី​គឺ​តែងតែ​ជាមិត្តភក្កិ​របស់​យើង​ជានិច្ច​ដែល​អាចជួយ​អោយយើង​ មានអារម្មណ៍​ស្រស់ថ្លា និងផ្លាស់​ប្តូរ​ស្ថានភាព​ខួរក្បាល​របស់យើង​ពីអាក្រក់​ទៅល្អបាន។ តើអ្នក​ទាំងអស់​គ្នាធ្លាប់​ចាប់អារម្មណ៍​ដែរទេថា តន្ត្រី​មានឥទ្ធិ​ពល​ខ្លាំងដូច្នេះ?

​​

ខាងក្រោមនេះគឺជាគុណប្រយោជន៍ទាំង 7 របស់តន្ត្រី​មកកាន់​ខួរក្បាល និង​សុខភាព​របស់អ្នក​ដែលអ្នក​មិនអាច​នឹង​ស្មាន​ដល់

1. ធ្វើអោយយើងមានអារម្មណ៍សុទិដ្ឋិនិយម និងមើលឃើញពិភពលោកក្នុងផ្លូវល្អ

ស្តាប់តន្ត្រីដែលអ្នកចូលចិត្តជាប្រចាំនឹងធ្វើអោយយើង​មានអារម្មណ៍​សុទិដ្ឋិ​ និយម មាន​ជំនឿចិត្ត​ជាង​មុន និង​បំពេញ​កិច្ច​ការងារ​ផ្សេងៗ​បាន​កាន់​តែរហ័ស និង​មានលទ្ធ​ផលល្អ។ ក៏ប៉ុន្តែ​ប្រសិន​បើអ្នក​ស្តាប់​ចម្រៀងបែប​កំសត់ អណ្តែត​អណ្តូង វាអាច​នឹងទទួល​បានលទ្ធ​ផល​ផ្ទុយ​ពីនេះបាន។

2. រក្សាអាយុនៃខួរក្បាល

បើយើងស្តាប់បទតន្ត្រីដែលយើងចូលចិត្តជាប្រចាំ នោះវា​នឹងជួយលុត​ដំខួរ​ក្បាលអោយ​មានភាពវា​ងវៃជាង​មុន និងអាច​ចងចាំបាន​ច្រើនជាង​មុន​។ ជាក់ស្តែង​សម្រាប់អ្នក​ដែលមាន​បញ្ហា​បាត់​បង់ការ​ចងចាំ​ច្រើន ពួកគេ​ក៏អាចព្យាបា​ល​ខួរក្បាល​អោយល្អ​ប្រសើរ​បានផង​ដែរ​តាមរយៈ​ស្តាប់​ តន្ត្រី រឺចម្រៀង​។

3. តន្ត្រីធ្វើអោយអ្នកសប្បាយចិត្ត

តន្ត្រីមានឥទ្ធិពលខ្លាំងណាស់ទៅលើសតិអារម្មណ៍របស់យើង ដែល​អាចអោយ​យើងសប្បាយ កើតទុក្ខ រឺក៏អាច​អោយយើង​ឈឺក្បា​លក៏​បាន​ដែរ។ បើ​យើងឧស្សាហ៍​ស្តាប់បទ​ចម្រៀង​ដែលយើ​ងចូល​ចិត្ត រឺត្រូវចិត្ត នោះខួរក្បាល​នឹង​បញ្ចេញ​សារធាតុ Dopamine មកដែល​វាគឺជា​សារធាតុ​ធ្វើអោយ​យើង​មាន​អារម្មណ៍​សប្បាយ​រីករាយ។

4. តន្ត្រីមានទំនាក់ទំនឹងទៅនឹងចង្វាក់បេះដូង សម្ពាធឈាម និងជីបចរ

ដោយយោងទៅតាមការតេស្តពិសោធន៍ជាច្រើនបានអោយដឹងថា អ្នកជំងឺ​ដែលទើប​តែទទួល​បានការវះ​កាត់នឹង​ងាយឆាប់​ជាសះស្បើយ​បន្ទាប់​ពី​ ការវះកាត់ ប្រសិន​បើគេបាន​ស្តាប់តន្ត្រី។ នេះបានប​ង្ហាញ​អោយ​ឃើញថាតន្ត្រី​មានទំនាក់​ទំនងពិសេស​ទៅនឹង​ចង្វាក់​បេះដូង សម្ពាធឈាម និង​ជីបចរ អោយ​ដំណើរកា​របាន​ប្រក្រតីបាន។

5. ធ្វើអោយយើងទទួលទានដំណេកបានស្កប់ស្កល់

អារម្មណ៍ស្ត្រេស និងការថប់អា​រម្មណ៍តប់​ប្រម៉ល់អាចប៉ះពាល់​ដល់ដំណេក​យើងបាន ដោយ​អាច

អោយ​យើងមិ​នងាយដេក​លក់ រឺក៏មិន​ស្កប់ស្កល់​ជាដើម។ ដោយសារតែ​តន្ត្រីមាន​ឥទ្ធិពល​អាចបន្ធូរ​ភាពតាន​តឹងក្នុង​ខួរក្បាល​យើងនោះ ការទទួលដំ​ណេកយើងក៏​នឹងមាន​ភាពស្កប់​ស្ក​ល់​ដែរ។ ហេតុ​ដូច្នេះ​ហើយ​គួរតែស្តាប់ចម្រៀង ពីរ រឺបីបទ មុន​ទទួលទាដំណេក​ដើម្បី​គេង​លក់​បានស្កប់ស្កល់។

6. បង្កើនសមត្ថភាពប្រព័ន្ធភាពស៊ាំក្នុងរាងកាយ និង​កាត់​បន្ថយ​ភាព​ឈឺចាប់

ដូចអ្វីដែលយើងបានជម្រាបខាងលើអញ្ជឹង ថាចម្រៀង​​អាចកាត់​បន្ថយភាព​តានតឹង និងស្ត្រេសបាន នេះក៏ដោយ​សារតែវាបង្កើន​សារធាតុ​អង់ទីករ ក្នុងរាង​កាយដើម្បីប្រឆាំង ហើយ​អង់ទីករ​នេះគឺល្អ​បំផុតសម្រាប់​ប្រព័ន្ធ​ភាពស៊ាំ។ ប្រសិន​បើប្រព័ន្ធ​ភាពស៊ាំ​នៅក្នុងរាង​កាយ​របស់​យើង​ខ្លាំង យើង​ក៏នឹង​មិន​ងាយ​មាន​ភាព​ឈឺ​ចាប់ផងដែរ។

7. ព្យាបាលជំងឺបាក់ទឹកចិត្ត

យើងអាចកត់សម្គាល់ឃើញបានថា មនុស្សដែលប្រឈម​មុខនឹងការ​ពិបាកចិត្ត​ច្រើនដូច​ជាមាន​ជំងឺមហារីក បាត់​បង់​មនុស្ស​ជាទីស្រឡាញ់ រឺក៏​មាន​បញ្ហាអ្វីមួយ គេចូល​ចិត្តនៅម្នាក់​ឯងនិង​ស្តាប់​ចម្រៀងដែល​គេចូលចិត្ត ព្រោះវិធី​នេះធ្វើ​អោយគេ​មានកម្លាំង​ចិត្តឡើងវិញ ហើយក៏​បំបាត់​នូវ​ភាព​ឈឺ​ចាប់​ផងដែរ។ ដូច្នេះ​បើអ្នក​មានអារម្មណ៍​អស់សង្ឃឹម រឺបាក់​ទឹកចិត្ត សូមស្វែង​រកចម្រៀង​ណាដែល​អាច​លើក​ទឹកចិត្ត​អ្នក​បាន នឹងស្តាប់​វាអោយ​​បានញឺក​ញ៉ាប់​នោះ​អ្នក​នឹងមាន​អារម្មណ៍​ប្រសើរ​ជាក់​ជាមិន ​ខាន។

សរុបសេចក្តីមក តន្ត្រីពិតជាឱសថ ក៏ដូចជាអាហារ​ដ៏អស្ចារ្យ​ទៅ​ដល់ខួរក្បាល ព្រោះអីវា​អាច​មាន​ទំនាក់ទំនង​ជា​មួយ​ខួរក្បាល​យើង​បាន​តាម​រយៈ​រលកសម្លេង​ តែប៉ុណ្ណោះ ប៉ុន្តែគុណ​ប្រយោជន៍​ដែលវាផ្តល់​អោយគឺ​វាមានច្រើន​ហួសពីការស្មាន។ សូមទម្លាប់​ខ្លួនអ្នក​អោយ​នៅជិតនឹង​តន្ត្រីជា​ប្រចាំ ព្រោះ​អីអ្នក​នឹងមាន​អារម្មណ៍​ស្រស់ថ្លា មិន​ងាយ​បាក់ទឹក​ចិត្ត នឿយ​ណាយ រឺស្ត្រេស​ឡើយ។

ប្រភព៖ Cambo-report

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s