នេះគឺជានាឡិកាឆ្លាត​ដំបូង​គេ​បង្អស់​របស់ Microsoft ហើយ​ក៏​មាន​លក្ខណៈ​ពិសេស​ច្រើនផងដែរ


អ្វីៗគឺដូចការរំពឹងទុកមែន ពោលក្រុមហ៊ុន Microsoft ពិត​ជា​ប្រឡូក​ចូល​ក្នុង​ការ​បង្កើត​នាឡិកា​ឆ្លាត​ផង​ដែរ ដើម្បី​ធ្វើ​ការ​ប្រកួត​ប្រជែង​ជាមួយ​ក្រុមហ៊ុន​អេឡិច​ត្រូនិច​នានា។ នាឡិកា​ដៃ​វៃ​ឆ្លាត​របស់ Microsoft នេះ​ទើប​តែ​បាន​ធ្វើ​ការ​ដាក់​បង្ហាញ​ជា​សាធារណៈ​នៅ​ប៉ុន្មាន​ម៉ោង​មុន​នោះ​ ទេ ដោយ​វា​បាន​បង្កើត​ឡើង​ដោយ​យក​ចិត្ត​ទុក​ដាក់ មាន​មុខងារ​ច្រើន​ទាំង​ផ្នែក​សុខភាព មុខងារ​ទូទៅ ហើយ​វា​ថែម​ទាំង​អាច​ប្រើ​ប្រាស់​បាន​ជាមួយ​ឧបករណ៍​ជា​ច្រើន​ទៀត​ផង​ដែរ មិន​ត្រឹម​តែ​ទូរស័ព្ទ Windows phone នោះទេ។

មុខងារចំបងរបស់នាឡិកាឆ្លាតនេះគឺផ្តោតទៅលើមុខងារ​សុខភាព ដែល​វា​ប្រៀប​បាន​ជា​ជំនួយ​ការ​ដ៏​ពិសេស​តាម​ដាន​យើង​បាន​រយៈពេល 24ម៉ោង​ក្នុង​មួយ​ថ្ងៃ​តែ​ម្តង។ នាឡិកា​វៃ​ឆ្លាត​នេះ​អាច​រាយ​ការណ៍​អោយ​យើង​បាន​ដឹង​នូវ​ចង្វាក់​បេះដូង រាប់​ជំហ៊ាន​ដែល​យើង​បាន​ដើរ រឺ​ក៏​រត់ រាប់​នូវ​ទំហំ​កាឡូរី​ដែល​បាន​ដុត​បំផ្លាញ និង​ភាព​ស្កប់​ស្កល់​កំឡុង​ពេល​ដេក​ជា​ដើម។ លើស​ពី​នេះ​ទៅ​ទៀត មុខងារ​សុខភាព​នៅ​លើ​នាឡិកា​នេះ​អាច​ជួយ​ជម្រុញ​អោយ​ការ​ហាត់​ប្រាណ​យើង​ទៅ​ ដល់​គោលដៅ​មួយ​តាម​ការ​កំណត់​ផង​ដែរ តាម​រយៈ​ការ​បង្ហាញ​នូវ​សារ ក៏​ដូច​ជា​សម្លេង។ ការ​បង្កើត​នាឡិកា​វៃ​ឆ្លាត​របស់ Microsoft នេះ​គឺ​ជា​ការ​ចូល​ប្រកួត​ប្រជែង​ជាមួយ​នាឡិកា ក៏​ដូច​ជា​ខ្សែ​ដៃ​សុខភាព Galaxy Gear Fit, Fitbit, Sony, Huawei, Lenovo, Asus ជាដើម។

បន្ថែមពីលើមុខងារសុខភាពទៀតនោះ នាឡិកា​ដៃ​វៃ​ឆ្លាត​របស់ Microsoft មួយ​នេះ​ក៏​បាន​ផ្តោត​សំខាន់​ទៅ​លើ​ការ​ជួយ​សម្រួល​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ​ យើង​អោយ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ថែម​ទៀត​ផង។ ដោយ​គ្រាន់​តែ​ភ្ជាប់​នាឡិកា​ឆ្លាត​នេះ​ទៅ​កាន់​ស្មាតហ្វូន​របស់​អ្នក​ដែល​ មាន​ដូច​ជា Windows Phone, Android Phone និង​ទូរស័ព្ទ iPhone នោះ រាល់សារ ដំណឹង​ផ្សេងៗ ការ​ខល​ចូល អ៊ីម៉ែល គឺ​វា​នឹង​បង្ហាញ​លើ​ផ្ទៃ​អេក្រង​នាឡិកា​នេះ​ដោយ​ស្វ័យ​ប្រវត្តិ​តែ​ម្តង មិន​ចាំបាច់​លើក​ទូរស័ព្ទ​យើង​ចេញ​ពី​កាតាប រឺ​ហោ​ប៉ៅ​នោះ​ទេ។ គួរ​អោយ​សោក​ស្តាយ​ដែរ​ដែល​វា​មិន​បាន​បំពាក់​មក​ជាមួយ​កាមេរ៉ា​នោះ​ទេ តែ​នេះ​មក​ពី Microsoft គិត​ថា​វា​មិន​ចាំបាច់ ណា​មួយ​ក៏​អាច​នឹង​ត្រូវ​ចំណាយ​ប្រាក់​ច្រើនដែរ។

អេក្រង់រាងចតុកោណកែងដែលមានបណ្តោយវែងនេះ គឺបញ្ជា​ដោយ​ប៉ះ​អេក្រង់ និង​មាន​ផ្ទៃ​រចនាបថ​សាមញ្ញ​ដូច​ទៅ​នឹង Windows Phone មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់​ទូទៅ ហើយ​រយៈពេល​នៃ​ការ​ប្រើ​ប្រាស់​វា​ក៏​បាន​យូរ​ផង​ដែរ។ ហើយ​ប្រសិន​បើ​យើង​ប្រើ​នាឡិកា​ឆ្លាត​នេះ​ភ្ជាប់​ជាមួយ​នឹង​ទូរស័ព្ទ​ដែល​ ដំណើរ​ការ​ដោយ Windows Phone 8.1 នោះ យើង​នឹង​អាច​បញ្ជា​មុខងារ​ជំនួយ​សម្លេង Cortana អោយ​ធ្វើ​អ្វី​ផ្សេងៗ​ទៀត​បាន​ដោយ​ផ្ទាល់​លើ​នាឡិកា​ដៃ ដូច​ជា​សួរ​រក​ផែនទី ឆ្លើយ​តប​សារ បើក​អ៊ីម៉ែល និង​សួរ​សំណួរ​ផ្សេងៗ​ជាដើម។

នាពេលបច្ចុបន្ននេះ នាឡិកាដ៏ពិសេសដែលអាចប្រើ​បាន​ជាមួយ​ឧបករណ៍​ជា​ច្រើន​ប្រភេទ​នេះ កំពុង​ដាក់​លក់​លើ​ទីផ្សារ Microsoft ហើយ​ជាមួយ​តម្លៃ 199$ ដែល​នេះ​គឺ​ជា​តម្លៃ​ល្អ​មួយ​បើ​ប្រៀប​ធៀប​ទៅ​នឹង​នាឡិកា​ឆ្លាត​ដទៃទៀត។

ប្រភព៖ Cambo-report

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s