ដោនឡូដក្តារចុច Android Lollipop ទាំង​អស់​គ្នា ព្រោះ​វា​មាន​រូប​រាង​ស្អាត ហើយ​ក៏​មាន​ពុម្ព​អក្សរ​ខ្មែរផងដែរ


នៅក្នុងប្រព័ន្ធប្រតិបត្តិការណ៍ Android ជំនាន់ 4.4 Kitkat ក្រុមហ៊ុន Google បាន​បំពាក់​មក​ជា​ស្រេច​ជាមួយ​ពុម្ព​អក្សរ​ខ្មែរ និង​ក្តារ​ចុច​ខ្មែរ ហេតុ​ដូច្នេះ​ហើយ​យើង​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ជាង​មុន​ក្នុង​ការ​ប្រើ​ ប្រាស់​ទូទៅ មិន​ចាំបាច់​ប្រើ​ក្តារ​ចុច​ដទៃ​ដែល​ពិបាក​ក្នុង​ការ​ប្រើ​ប្រាស់​នោះ​ទេ។ ហើយ​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Android Lollipop 5.0 នេះ​វិញ ក្តារ​ចុច​របស់​វា​កាន់​តែ​មាន​ភាព​ស្រស់​ស្អាត​ជាង​មុន​ឆ្ងាយ របៀប​ប្រើ​ប្រាស់​ក៏​ងាយ​ស្រួល ហើយ​ក៏​មាន​រចនាបថ​គួរ​អោយ​ទាក់​ទាញ​ផងដែរ។

រចនាបថរបស់ក្តារចុចនេះមានភាពសមញ្ញ និងរស់រវើក​ជាង​មុន​បែប Material Design ដែល​ធ្វើ​អោយ​អ្នក​ប្រើ​ប្រាស់​ឆាប់​មាន​ភាព​ធុញ​ទ្រាន់ ក្នុង​ការ​ប្រើ​ប្រាស់​នោះ​ទេ។ អ្វី​ដែល​ខ្ញុំ​ពេញ​ចិត្ត​បំផុត​នោះ​គឺ​យើង​ក៏​អាច​ធ្វើ​ការ​ផ្លាស់​ប្តូរ Theme របស់​វា​បាន​ផង​ដែរ ដែល​មាន​ដូច​ជា​ពណ៌​ស ខ្មៅ ពណ៌​ខៀវ​ជា​ដើម។ លក្ខណៈ​ពិសេស​មួយ​ទៀត​របស់​ក្តារ​ចុច​ដែល​បង្កើត​ដោយ Google ផ្ទាល់​នេះ​គឺ​វា​មាន​ជម្រើស​ភាសា​ជា​ច្រើន ហើយ​ក្នុង​នោះ​ក៏​មាន​ភាសា​ខ្មែរ​ផង​ដែរ ដែល​បាន​រៀប​រៀង​ឡើង​យ៉ាង​ពិសេស និង​រហ័ស​បំផុត​ពេល​សរសេរម្តងៗ។

តើអ្នកទាំងអស់គ្នាចង់ប្រើប្រាស់ក្តារចុចនេះលើទូរស័ព្ទ រឺថេប្លេត​អេនដ្រយ​របស់​អ្នក​ដែរ​រឺ​ទេ? បើ​ចង់​សូម​ចុច​ប៊ូតុង​ដោនឡូដ​ខាង​ក្រោម​នេះ រួច​ហើយ​ចាំ​ធ្វើ​ការ​តម្លើង​ទៅ​ជា​ការស្រេច។

ដើម្បីបើកក្តារចុចនេះអោយដំណើរការ សូមធ្វើ​តាម​ការ​ណែនាំ​របស់​កម្មវិធី​នេះ រឺ​ក៏​ចូល​ទៅ​កាន់ Setting > Language & input > ចុច​ធីក​លើ Lollipop Keyboard រួច​ហើយ​ចុច​សញ្ញា​ព្រួញ​ទៅ​មុខ​ដើម្បី​ធ្វើ​ការ​កែ​សម្រួល > ចុច​លើ Language > ដោះ​ធីក Use System Language > អូស​ចុះ​ក្រោម​ហើយ ធីក​ពាក្យ Khmer ដើម្បី​បញ្ចូល​ពុម្ព​អក្សរ​ខ្មែរ​ជា​ការ​ស្រេច។ យើង​ក៏​អាច​ផ្លាស់​ប្តូរ Theme បាន​ដែរ ដោយ​ចូល​ទៅ​កន្លែង Setting > Language & Input > Lollipop Keyboard > Appearance & layouts > Theme និង​ជ្រើស​រើស​យក Theme ណា​មួយ​ដែល​អ្នក​ពេញ​ចិត្ត​ជា​កាស្រេច។

សាកល្បងដោនឡូដ និងប្រើប្រាស់ក្តារចុចនេះ​ទាំង​អស់​គ្នា​ទៅ​មើល ថា​តើ​វា​មាន​លក្ខណៈ​ពិសេស និង​ខុស​ប្លែក​ពី​ក្តារ​ចុច​ទូទៅ​យ៉ាង​ណា​នោះ។ យើង​សង្កេត​ឃើញ​ថា ការ​វាយ​អក្សរ​ខ្មែរ​ជាមួយ​ក្តារ​ចុច​នេះ​គឺ​មាន​ភាព​ងាយ​ស្រួល​ខ្លាំង​ជាង​ ក្តារ​ចុច​ដទៃ ព្រោះ​អក្សរ​ស្ថិត​នៅ​តាម​ជួរ​មាន​របៀប​រៀប​រយ ហើយ​ល្បឿន​នៃ​ការ​បង្ហាញ​ពាក្យ​ក៏​លឿន​រហ័ស​ផងដែរ។

 

ប្រភព៖ Cambo-report

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s