ក្តារចុចខ្មែរថ្មី​ស្រឡាង​មាន​សមត្ថភាព​ខ្ពស់ ប្រើ​ប្រាស់​មិនទាស់ចិត្ត!


ប្រជាជនកម្ពុជាដែលកំពុងតែប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ iOS8 ច្បាស់​ជា​ពេញ​ចិត្ត ពេល​ដែល​បាន​ប្រើ​ប្រាស់​ក្តារ​ចុច​ឆ្លាត​វៃ​ថ្មី ដែល​យើង​នឹង​ណែនាំ​ដល់​មិត្ត​អ្នក​អាន​ទាំង​អស់​គ្នា​នៅ​ខាង​ក្រោម​នេះ។ ក្តារ​ចុច​ឆ្លាត​វៃ​ថ្មី​នេះ​បង្កើត​ឡើង​សំរាប់​ប្រជាជន​កម្ពុជា​ជាពិសេស​ ដោយ​លោក​អនុបណ្ឌិត​ម្នាក់​ដែល​ជា​កូន​ខ្មែរ​ទើប​បញ្ចប់​ការ​សិក្សា​ អនុបណ្ឌិត​នៅ​ប្រទេសជប៉ុន។

លោកមានឈ្មោះថា គ្រុយ វណ្ណា ជាអ្នក​បង្កើត​ក្តារ​ចុច​ឆ្លាត​វៃ​ជា​អក្សរ​ខ្មែរ​ថ្មី​ស្រឡាង ដើម្បី​ធ្វើ​ឲ្យ​ការ​សរសេរ​អក្សរ​ខ្មែរ​នៅ​លើ​ទូរស័ព្ទ​កាន់​តែ​លឿន​ជាង​មុន និង​មិន​រអាក់​រអួល​ឡើយ។ ចំនុច​ពិសេស​របស់​វា​គឺ​ក្តារ​ចុច​នេះ​ឥត​មាន​ប៊ូតុង Shift ទេ បើ​សិន​ជា​អ្នក​ចង់​បាន​អក្សរ​ណា​មួយ ដែល​នៅ​ក្នុង​ប៊ូតុង​អក្សរ​តែ​មួយ អ្នក​គ្រាន់​តែ​អូស​ចុះ​ក្រោម​ជំនួសវិញ។

របៀបដំឡើង ៖

របៀបប្រើប្រាស់ ៖

1. ចុចដើម្បីយកអក្សរខាងលើ

2. អូសចុះក្រោមដើម្បីយកអក្សរខាងក្រោម

3. អូសទៅខាងឆ្វេងដើម្បីលុប

4. អូសទៅខាងស្តាំដើម្បីប្តូរម៉ូត (ស្រៈពេញតួ លេខ និងសញ្ញាផ្សេងៗ)

5. អូសឡើងលើចាប់ពីផ្នែកខាងឆ្វេងនៃប៊ូតុងដកឃ្លាដើម្បីយកសញ្ញាសួរ

6. អូសឡើងលើចាប់ពីផ្នែកខាងស្តាំនៃប៊ូតុងដកឃ្លាដើម្បីយកសញ្ញាខ័ណ្ឌ

ក្រោយពីអភិវឌ្ឍកម្មវិធីក្ដារចុចនេះឡើង លោក វណ្ណា សង្ឃឹម​ថា​អ្នក​ប្រើ​ប្រាស់​អាច​វាយ​អក្សរ​ខ្មែរ​បាន​លឿន។ វា​អាច​កាត់​បន្ថយ​បញ្ហា​ប្រើ​អក្សរ​អង់គ្លេស​មក​សរសេរ​ជំនួស​ភាសាខ្មែរ (អក្សរ​ឡាតាំង/អក្សរ​ប្រកប) ហើយ​អក្សរ​ខ្មែរ​នឹង​មាន​ការ​ប្រើ​ប្រាស់​ច្រើន​ជាង​មុន។ កម្មវិធី​នេះ​ទើប​ដាក់​ឲ្យ​ទាញ​យក​នៅ​លើ iOS ប៉ុណ្ណោះ​ហើយ​នឹង​អភិវឌ្ឍន៍​បន្ថែម​នៅលើ Androrid ក្នុង​ពេល​ឆាប់ៗ​នេះ​ផងដែរ។

 

ប្រភពៈ​ Mr. Sophat Chy, Cambo-report
Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s