ការ​ទិញ​ទូរស័ព្ទ​មួយ​ទឹក​មក​ប្រើប្រាស់​ពិត​ជាផ្តល់​នូវ​អត្ថប្រយោជន៍​ ជា​ច្រើន​ដល់​អ្នក​ប្រើប្រាស់ អាច​ឱ្យ​អ្នក​សន្សំសំចៃ​លុយ​បាន​ដោយសារ​តែ​របស់​មួយ​ទឹក​មាន​តម្លៃ​ធូថ្លៃ​ ជាង​ ហើយ​អាច​ឱ្យ​អ្នក​ទទួល​បាន​ទូរសព្ទ​ដូ​ច​ថ្មី​ដែរ ។ ប៉ុន្តែ​វា​ក៏​ជួប​ហានី​ភ័យ​ណាស់​ដែរ ដោយ​សារតែ​អ្នក​មិនដឹង​ថា​ច្បាស់​អ្នក​ប្រើប្រាស់​មុន​នោះ​គេ​ប្រើយ៉ាងណានោះ ​ទេ ហើយ​ក៏​មិនដឹង​ថា​វា​មាន​បញ្ហា​ត្រង់​ណា​ដែរ​ ដែល​គេ​ចង់​លក់​ទូរស័ព្ទ​របស់​គេ​ចេញ​វិញ។ ដើម្បីកាត់​បន្ថយកំហុស​ ឬ​ហានី​ភ័យ​ដែល​អាច​កើត​មាន​ សំបុក​អាយ​ធី​សូមចែករំលែក​ពី​គន្លឹះក្នុង​ការ​ទិញ iPhone មួយ​ទឹក​ ដើម្បី ឱ្យ​លោក​អ្នក​ចំណាយ​តិច​ហើយ​ទទួល​បាន​របស់​ល្អ​មក​ប្រើប្រាស់ ។

iPhone 5

iPhone ជាប់​ Lock ឬទេ?



iPhone ជាប់​ Lock មាន​ន័យ​ថា​ iPhone នោះ​ត្រូវ​បាន​គេ​បង្កើត​ឡើង​សម្រាប់​តែ​ដាក់​ស៊ីម​របស់​ប្រព័ន្ធ​ទូរស័ព្ទ​ ណាមួយ (AT&T ឬ T Mobile…)​ដែល​អ្នក​មិនអាច​ដាក់​ស៊ីម​របស់​ប្រព័ន្ធ​ទូរស័ព្ទ​ផ្សេង​បាន​ទេ។ អ្នក​ក៏​អាច​ Unlock iPhone របស់​បាន​ដែរវា​​ ប៉ុន្តែ​វា​អាច​នឹង​ជួប​បញ្ហា​មួយ​ចំនួន ទាក់​ទង​នឹង​សេវាជូនមាន​ ជួន​ដាច់ ឬ​ខ្សោយ​សេវា ឬពេលខ្លះ​បញ្ជូល​ទឹកប្រាក់មិនចូលជាដើម ។

ទាំង iPhone ដែល​ Lock ឬ Unlock រួច​រាល់​ក៏​ដោយ​សុទ្ធ​តែ​ មិនគួរ​ត្រូវ​បាន​ជ្រើសរើសយក​មក​ប្រើប្រាស់​ទាំងអស់។

ជាប់ Activation Lock iCloud ឬទេ?

ជាប់​ iCloud ឬ Activation Lock iCloud មាន​ន័យ​ថា​ទូរស័ព្ទ iPhone របស់​អ្នក​បាន​ភ្ជាប់​ជាមួយ​នឹង​គណនី Apple ID រួច​ហើយ។ នៅពេល​ដែល​អ្នក​ទិញ​ iPhone ដែល​ជាប់​ iCloud ហើយ​អ្នក​មិនដឹងពី​លេខ​សម្ងាត់​នោះទេ អ្នក​នឹង​មិនអាច​ Remove iCloud បាន​ទេ​លុះត្រា​តែ​អ្នក​យក​ទៅ​ជួប​អ្នក​ជំនាញ​ហើយធ្វើការ​ដូរ board ចេញ​ទើប​អាច​ដោះស្រាយ​បាន។

អ្នក​នឹង​មិនអាច​ Update Version របស់​ iOS  ហើយ​អ្នក​ក៏​មិនអាច​ដំឡើង​កម្មវិធី​ដែល​មាន​នៅក្នុង App Store  ឬ​មិនអាច​ Backup/Restore ជាដើម និង​មាន​បញ្ហា​ជាច្រើន​ទៀត​។

ដើម្បីពិនិត្យ​ថា​ iPhone របស់​អ្នក​ជាប់​ iCloud Activation Lock សូម ចូលទៅ​ទីនេះ ហើយ ​វាយ​លេខ​ Serial ឬ IMEI ក៏បាន​ចូលទៅក្នុង​ប្រអប់​ខាងក្រោម ព្រមទាំងបញ្ជូល​លេខកូដ​ដែល​មាន​នៅក្នុង​រូប​ភាព​ខាងក្រោម​ផងដែរ។ ហើយ​ចុច Continue ដើម្បី​ឆែក​មើល ។

Check Activation iCloud Lock

បន្ទាប់​ពី​អ្នក​បានចុច Continue ហើយ​ប្រសិន​បើ​ចេញ​លទ្ធផល​ដូច​ខាងក្រោម​នោះ​មាន​ន័យ​ថា​វាចាប់ iCloud ហើយ​ប្រសិន​បើ​ទូរស័ព្ទ​ដែល​អ្នក​បាន​ទិញ​មក​ជាប់​បែបនេះ​សូម​ទំនាក់ទំនងទៅ​ ម្ចាស់​ពីមុន​ ដើម្បី​ធ្វើការ​ដោះ iCloud ចេញ ។
iCloud Lock

បញ្ហា​ស៊ី​គ្រឿង​ក្នុង​

ជាមួយ​នឹង​របស់​មួយ​ទឹក​ កត្តា​ដែល​ គួរ​ឱ្យ​ខ្លាច​ជាង​គេ​គឺ​ការ​ស៊ី​គ្រឿង។ កាមេរ៉ា​របស់​ iPhone ក៏​ដូច​គ្នា​​វា​ត្រូវ​បាន​គេ​ផ្លាស់ប្តូរ​ដោយ​សារ​តែ​កត្តា​ផ្សេងៗ ។ ឬ​កញ្ជក់របស់​កាមេរ៉ា​ត្រូវ​បាន​សឹក ។ មិនថា​មូលហេតុ​មួយ​ណា​ទេ​វា​សុទ្ធ​តែ​ប៉ះពាល់​ដល់គុណភាព​រូបភាព​ដែល​អ្នក​ បាន​ថត​ជាមួយ​កាមេរ៉ា​នោះ។ ដូច​នេះ​អ្នក​គួរ​ថត​រូប​​ចេញ​ពី កាមេរ៉ារបស់​ iPhone ​ដែល​អ្នក​ចង់​ទិញ​នោះ​ហើយ​ពិនិត្យ​ទៅលើ​គុណភាព​រូប​ភាព​នោះ អ្នក​នឹ​ង​អាច​ដឹង​ថា​តើ​វា​ត្រូវ​បាន​ប្តូរ​ឬមិនប្តូរ។

cameras_iphone5

មួយ​ទៀត​នោះ​អ្នក​គួរ​ពិនិត្យ​ទៅលើ​សំបក​ខាង​មុន​របស់ iPhone ប្រសិន​បើ​ត្រូវ​បាន​គេ​ប្តូរ​នោះ​វានឹង​មិន​មាន​ពណ៌​ប្រក្រតី​ដូច​ original នោះទេ។ ឧទាហរណ៍ iPhone 4/4s សន្ទះ​ខាងមុខ original របស់​វាគឺ​មាន​ពណ៌​សថ្លាបែប​ក្រម៉ៅ តែ​បើ​របស់​អាយ​វិញ​វា​មាន​ពណ៌​ស​ ស្លេកបើ​ដាក់​ផ្ទឹម​គ្នា​វា​នឹង​មាន​ពណ៌​សច្បាស់​ជាង របស់​ពិត។

Front outter screen iPhone

iPhone នៅកាន់​ថ្ម​ឬទេ?

យើង​ដឹង​ ហើយថាថ្ម​ iPhone ជា​ប្រភេទ​ built-in batteries ដែល​ built ជាប់​ជាមួយ​ម៉ាស៊ីន​តែ​ម្តង​ ប្រសិន​បើ​វា​ខួច​អ្នក​នឹង​ពិបាក​ក្នុង​ការ​ប្តូរ​ ដោយ​ត្រូវ​ការ​អ្នក​ជំនាញ​ផ្លាស់​ប្តូរ​ឱ្យ​ ហើយ​វា​ក៏​មាន​តម្លៃ​ខ្ពស់​ណាស់​ដែរ ។

iPhone Batteries

ដើម្បី​មើលថា​ iPhone នោះ​លែង​កាន់​ថ្ម​សូមចូលទៅ Setting=> General=> Usage ហើយ​ពិនិត្យ​ទៅលើរយៈ​ពេល​ដែល​អ្នក​សាក​ថ្ម​ពេញ​ 100% ធៀប​ទៅនឹង​ រយៈ​ពេល​ប្រើប្រាស់ ​នឹង ភាគ​រយ​ដែល​ប្រើប្រាស់ ។

Batteries Usage

ឬ​អ្នក​អាច​តេស្ត​ដោយ​ប្រើ Internet ជាមួយ 3G/4G ប្រហែល​ 15 នាទី​បើ​ថ្ម​អស់​3- 5% នោះ​ទូរស័ព្ទ​ដែល​អ្នក​បំរុងនឹង​ទិញ ប្រហែល​ជាមិនកាន់​ថ្ម​នោះ​ទេ។​

រន្ធ​កាស​ និង Power ដំណើរ​ការ​ឬទេ?

វា​ក៏ជា​ចំនុច​ចាំបាច់​មួួយ​ដែល​អ្នក​មិន​អាច​រំលង​បាន​ទេ ប្រសិន​បើ​​រន្ធ​ Power មិនដំណើរ​ការ​អ្នក​នឹង​ពិបាក​ក្នុង​ការ​សាក​ថ្ម​ ឬ​ប្រើប្រាស់​ជាមួយ​ iTunes ជាដើម ចំពោះរន្ធ​កាស​ក៏​ដូច​គ្នា​ដែរ បញ្ហា​នេះ​អាច​កើតឡើង​មក​ពី​នាយ​មក​ស្រាប់​ ឬ​កើត​មាន​ចំពោះ​អ្នក​ដែល​ចូលចិត្ត​ប្រើប្រាស់​ Accessories ជជុះជាដើម។ ហេតុ​នេះ​ហើយ​អ្នក​ត្រូវ​តែ​ប្រយ័ត្ន​ប្រយែង​នឹង​ចំនុច​នេះ​ជាចាំបាច់។

តេ​ចេញ​ចូល​ និង​ស្តាប់សម្លេង

សូម​ធ្វើការ​តេ​ចេញ​និង​តេ​ចូល​ ដើម្បីតេស្ត​ស្តាប់​សំលេង របស់​ Speaker និង​​ Microphone ដោយសារ​អាច​មាន​ករណី​ស្តាប់​មិនសូវ​ច្បាស់ ឬ​ និយាយទៅគេ​ គេ​ស្តាប់​មិនសូវច្បាស់។ វា​ជា​ចំនុច​សំខាន់​មួយ​ដែរ​ ដែល​គួរ​ពិនិត្យ​មើល​មុន​ទិញ។Calling

ពិនិត្យ​មើល​ប៊ូតុង​ទាំង​អស់

នៅលើ iPhone ទាំង​មួល​មាន​ប៊ូតុងសរុប​ចំនួន 4 និង​គន្លឹះ​សំលេង​មួយ។ អ្នក​គួរ​ពិនិត្យ​មើលគ្រប់​ប៊ូតុង​ទាំង​នោះ​ថា​តើ​វា​ដំណើរ​ការ​ទេ ជាពិសេស​ប៊ូតុង Home ដែល​ជា​ប៊ូតុង​ដែល​គេ​ប្រើប្រាស់​ច្រើន​ជាង​គេ។

iPhone Buttons

Accessories មក​ពី​នាយ ( Original )

នៅពេល​ដែល​អ្នក​ពិនិត្យ​ទៅលើ ទូរស័ព្ទ​អស់​ហើយ​សូម​សួរ​រក​ Accessories ដូច​ជា​ឆ្នាំងសាក ខ្សែរ​ USB កាស ដែល​មាន​មក​ពី​នាយ​របស់​វា។ ព្រោះ​ថា​ជាមួយ iPhone ភាគ​ច្រើន​ប្រើ​ខ្សែរ​សាក USB ជជុះ សាក​មិនសូវ​ឆាប់ពេញ​ ហើយ​ប្រើយូរ​ទៅ​វា​នឹង​លែក​​ស្គាល់​ឬ​បញ្ចូល​មិនចូលតែម្តង ។

Accesseries iPhone

សេចក្តីសន្និដ្ឋាន

ជារួម ការទិញទូរស័ព្ទ iPhone មួយទឹក​ពិតជាសំខាន់ បើ​លោកអ្នក​មិនបាន​ពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ នោះលោកអ្នក​អាចនឹង​ខាតបង់​ប្រាក់ ជាមិនខាន ឬអាច​នឹង​បាត់បង់​សមត្ថភាព​ប្រើប្រាស់​មួយចំនួន នៅក្នុង​ទូរស័ព្ទ​នោះទៀត ។ ការរៀបរាប់​ខាងលើ នឹង​ផ្តល់​ជាអត្ថប្រយោជន៍​យ៉ាងពិត​ប្រាកដ យោងតាម​ការសាកល្បង​ជាមួយ​នឹង​បទពិសោធន៍​ពិតៗ ។ គួរបញ្ជាក់ផងដែរថា iPhone ដែលជាប់ iCloud Activation Lock ឬ មិនមែន Unlock Original សូម​កុំទិញឲ្យសោះ ទោះក្នុងតម្លៃ​ណាក៏ដោយ ។

 

ប្រភព៖ www.sombokit.com

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s