HTC ដាក់​បង្ហាញ HTC One M8 Eye ដោយ​មាន​កាមេរ៉ា​ក្រោយ​ទំហំ 13 មេហ្គា​ភិចសែល


កាលពីថ្ងៃម្សិលមិញនេះ HTC បាន​ធ្វើ​អោយ​ពិភព​លោក​មាន​ភាព​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ជាមួយ​ស្មាត​ហ្វូន Desire EYE ដែល​វា​មាន​កាមេរ៉ា​ខាង​មុខ​ដល់​ទៅ​ទំហំ 13 មេហ្គា​ភិច​សែល​ឯណោះ ហើយ​នៅ​ថ្ងៃ​នេះ​ផ្ទាល់ HTC ក៏​បាន​លួច​ដាក់​បង្ហាញ HTC One M8 EYE មួយ​ម៉ូឌែល​ទៀត​នៅ​ឯប្រ​ទេស​ចិន ដែល​វា​ប្រើ​ប្រាស់​កាមេរ៉ា​ខាង​ក្រោយ​ដល់​ទៅ​ទំហំ 13 មេហ្គា​ភិចសែល ជំនួស​អោយ 4 UltraPixel វិញ។
​​

កាមេរ៉ាប្រភេទ 4 Ultrapixel របស់ HTC នេះ​បាន​បង្កើត​ឡើង​ដំបូង​នៅ​ឆ្នាំមុន ​បំពាក់​លើ HTC One M7 ដែល​វា​ជា​ប្រភេទ​កាមេរ៉ា​ពិសេស​មួយ អាច​ចាប់​យក​កម្រិត​ពន្លឺ​បាន​ខ្ពស់ ជា​ពិសេស​កន្លែង​ងងឹត ក៏ប៉ុន្តែ​មិន​សូវ​ជា​ទទួល​ជោគ​ជ័យ​នោះ​ទេ ព្រោះ​វា​មិនអា​ច​ថតរូបភាព​បាន​ធំ​ដូច​ទូរស័ព្ទ​ដទៃ ហើយ​ក៏មាន​ស៊ិនស័រ​មិន​សូវ​ល្អ​ផង​ដែរ។ HTC One M8 Eye ដែល​ខ្លួន​បាន​ដាក់​បង្ហាញ​នេះ គឺ​វា​ប្រើ​ប្រាស់​កាមេរ៉ា​ទំហំ 13 មេហ្គាភិច​សែលម្តង ចំនួន​ពីរ​នៅ​ខាង​ក្រោយ ដែល​អនុញ្ញាត្តិ​អោយ​យើង ថត​រូប​ភាព​ទូទៅបា​នយ៉ាង​ច្បាស់​ល្អ​បំផុត ជា​ពិសេស​រូបភា​ពជា​លក្ខណៈ Defocus ដែល​វា​អាច​ចាប់​វត្ថុ​នៅខា​ង​មុខ និង​ខាង​ក្រោយ​បាន​យ៉ាង​ច្បាស់​ល្អ​បំផុត។
​​

HTC One M8 Eye គ្មានអ្វីខុសប្លែកពី M8 One នោះទេ ក្រៅពី​កាមេរ៉ា​ខាង​ក្រោយ​ទំហំ 13 មេហ្គាភិច​សែល​នេះ។ វា​នៅ​តែ​មាន​អេក្រង់​ទំហំ 5​អ៊ីញ​ប្រភេទ IPS LCD កម្រិត​ភាព​ច្បាស់ Full HD រ៉េម​ទំហំ 2GB ប្រើ​ស៊ីភីយូ Snapdragon 801 ល្បឿន 2.3Ghz កាមេរ៉ា​មុខ​ទំហំ 5 មេហ្គា​ភិចសែល និង​ថ្ម​ទំហំ 2600 mAh ដដែល។ ទូរស័ព្ទ​នេះ​ចាប់​ផ្តើម​មាន​លក់នៅ​ប្រទេស​ចិន​ជា​បណ្តើរ​ៗ​ហើយ ក្នុង​តម្លៃ​ក្បែរ 650$ សហរដ្ឋ​អាមេរិច​ឯណោះ ប្រៀប​ធៀប​នឹង One M8 ស៊េរីចាស់​គឺ​ខុស​គ្នា 100$។

រវាង One M8 Eye និង Desire Eye តើអ្នកគិតថាស្មាត​ហ្វូន​មួយ​ណា​មាន​លក្ខណៈ​ពិសេស​គួរ​អោយ ចាប់​អារម្មណ៍​ជាង? សម្រាប់​ខ្ញុំ​ផ្ទាល់​ខ្ញុំ​នឹង​ជ្រើស​រើស​យក One M8 Eye ជាក់​ជា​មិន​ខាន​ព្រោះ​អី វា​មាន​កាមេរ៉ា​ខាង​ក្រោយ​ដល់​ទៅ​ពីរ មាន​ថាមពល​ថ្ម​ធំ​ជាង តួ​ខ្លួន​របស់​វា​បង្កើត​ឡើង​ដោយ​លោហៈ​ធាតុ​យ៉ាង​ប្រណិត ជា​ពិសេស​វា​មាន​រន្ធ​បំពង​សម្លេង​ដល់​ទៅ​ពីរ ប្រភេទ BoomSound ថែម​ទៀត​ផង។
ប្រភព៖ cambo-report

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s