កំណត់​ឲ្យ Adobe Photoshop CS6 បង្ហាញ​ពុម្ពអក្សរ​យូនីកូដ​ខ្មែរ​បាន​ត្រឹមត្រូវ


បាទ​សួស្ដី​ អរគុណ​សម្រាប់​ការ​ចូល​មកដល់​ប្លក​ខ្មែរ​ដ៏​តូច​មួយ​នេះ! តើ​លោកអ្នក​មាន​បញ្ហា​
សរសេរ​អក្សរ​យូនីកូដ​ខ្មែរ​ក្នុង​កម្មវិធី Adobe Photoshop CS6 លោត​អក្សរ​ អក្សរ​បង្ហាញ​មិន​ត្រូវ​ដែរ​ទេ? បើ​អ្នក​ជួប​បញ្ហា​អស់​ទាំង​នេះ អ្នក​​ចូល​មក​ត្រូវ​កន្លែង​ហើយ! 😀 ក្នុង​អត្ថបទ​គន្លឹះ​នេះ​នឹង​បង្ហាញ​ពី​របៀប​កំណត់ Option ក្នុង​ Photoshop CS6 ឲ្យ​បង្ហាញ​ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ​បាន​ត្រឹមត្រូវ សូម​មើល​ខាង​ក្រោម​នេះ ៖

– ចុច​បើក​កម្មវិធី Adobe Photoshop CS6 និង ​បើក​យក​សន្លឹក​កិច្ចការ​មួយ​ ដោយ​ចុច​លើ​ម៉ឺនុយ File >>> New… (ឬ​ចុច​លើ​ក្ដារចុច Ctrl+N)

 

៙ កំណត់ Option ឲ្យ​បង្ហាញ​អក្សរ​ខ្មែរ​បាន​ត្រឹមត្រូវ​ដោយ ៖

ទី 1 ៖ ​ដំបូង​ត្រូវ​ចុច​បង្ហាញ​ផ្ទាំង Charactor Panel ជាមុន​សិន​ដោយ​ចុច Type >> Panels >> Character Panel ។ (សូម​មើល​រូប​ខាងក្រោម)

ទី 2 ៖ កំណត់​ឲ្យ​បង្ហាញអក្សរ​​យូនីកូដ​ខ្មែរ​​បាន​ត្រឹមត្រូវ ​ដោយ​ចុច​លើ Type >>> OpenType >>> ធីក​យក​តែ Contextual Alternates មួយ​ទេ (សូម​មើល​រូប​ខាង​ក្រោម), ផ្ទុយ​ទៅ​វិញ​ឯ Standard Ligatures សូម​ដក​ធី​ចេញ ព្រោះ​អាហ្នឹង​ហើយ​ដែល​ធ្វើ​ឲ្យ​​លោត​ពុម្ព​អក្សរ​យូនីកូដ​នោះ :D។

 

ទី ​3 ៖ កំណត់​​បង្ហាញ​​ការ​សរសេរ​អត្ថបទ​ពី​ឆ្វេង​ទៅ​ស្តាំ សូម​ចុច​លើ​តាប Paragraph ចុច​លើ ►¶ (Left-to-Right Character Direction) ដើម្បី​ឲ្យ​ការ​សរសេរ​អត្ថបទ​ពី​ឆ្វេង​ទៅ​ស្តាំ។ (សូម​មើល​រូប​ខាង​ក្រោម)

ចំណាំ : ក្នុង​ករណី​មិន​មាន​បង្ហាញ​ ►¶ ឬ ¶► ក្នុង​ផ្ទាំង Paragraph Panel ទេ​នោះ សូម​ចុច​លើ​ម៉ឺនុយ Type >> Language Option >> ធីក​យក Middle Eastern Features នោះ​លោកអ្នក​នឹង​បាន​ឃើញ ►¶ ឬ ¶►វិញ​ហើយ។ (សូម​មើល​រូប​ខាង​ក្រោម)

លោកអ្នក​ត្រូវ​ត្រួតពិនិត្យ​ចំណុច​ទាំង​ពីរ​ខាង​លើ​គឺ Contextual Alternates និង​ ►¶ (Left-to-Right Character Direction) នៅ​រៀងរាល់​ពេល​វាយ​អក្សរ​យូនីកូដ​ខ្មែរ​គ្រប់​ពេល។ បើ​តាម​ខ្ញុំ​ស្មាន ​ក្រុមហ៊ុន Adobe ​ប្រហែល​មិន​ទាន់​ស្គាល់​យូនីកូដ​ខ្មែរ​នៅ​ឡើយ​ទេ។

ប្រភព៖ អាក្បាលធំ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s