iPhone ជាប់​ iCloud តើ​អាច​ដោះស្រាយ​បាន​ទេ?


ឧបករណ៍ iOS ដែល​កំពុង​ប្រឈម​នឹង​បញ្ហា iCloud Activation Lock ភាគច្រើន​ជា​ប្រភេទ iPhone ដែល​ទិញ​បន្តពី​អ្នក​ដទៃ ឬ​ទិញ​មួយ​ទឹក​ពី​ហាង​លក់​ទូរស័ព្ទ​នានា ។ នេះ​ជាចំណុច​សំខាន់​ដែល​លោកអ្នក​ចាំបាច់​ត្រូវនឹង មុននឹង​សម្រេចចិត្ត​ទិញ iPhone ប្រភេទនោះ ព្រោះថា​ប្រសិន​បើ​វា​ជាប់ iCloud (ភាសាសាមញ្ញ) អ្នក​នឹង​មិនអាចប្រើ iPhone នោះទៀត​បានទេ សូម្បីតែ​តេ​ទៅ​កាន់​នរណា​ម្នាក់​ក៏មិនបានដែរ កុំថា​ដល់​ការ​​ដំឡើង​កម្មវិធី​ពី​ AppStore បាន​ទេ​ ឬប្រើ​ប្រាស់​ Mail និង​អ្វី​ៗ​ផ្សេងទៀត​ដែល​មាន​នៅក្នុង​ទូរស័ព្ទនោះ ។

iPhone Activation Lock by iCloud

ហេតុអ្វី Apple ដាក់​ឲ្យ​ជាប់បែបនេះ​ធ្វើអ្វី?

ហេតុផល​ដ៏ត្រឹមត្រូវ និងសមហេតុ​សមផល​ជាងគេនោះគឺ សុវត្ថិភាព វាគឺជាចំណុច​សំខាន់​ដែល​ Apple និង​អ្នក​ប្រើប្រាស់​ទាំងឡាយ ត្រូវ​គិត​ឲ្យ​មែនទែន​ពី​បញ្ហានេះ ។ ឧទាហរណ៍៖ បើ​លោកអ្នក​ជ្រុះ​បាត់ iPhone ហើយ​ក្នុងនោះ​មាន​ព័ត៌មាន ឬឯកសារ​សំខាន់​ដែល​មិន​អាច​ឲ្យ​នរណាមើលបាន ឬបែកធ្លាយ​ជាសាធារណៈឡើយ ចុះ​បើ​គេ​មានសិទ្ធិ​បើក​មើល​បាន ដោយគ្រាន់តែ Restore ឬ Update iOS ទៅជំនាន់ដទៃ? បញ្ហាធំកើតមានឡើង! នរណា​ទទួល​ខុសត្រូវ? នេះជាមូលហេតុ​ដ៏សំខាន់​ដែល Apple ត្រូវកំណត់ត្រង់​ចំណុច​នេះ​ឲ្យខ្លាំង ដែល​មិនមាន​នរណា​មានសិទ្ធិ​ក្នុងការ​ប្រើប្រាស់ iPhone នោះទៀតបានទេ ។

o-IPHONE-THEFT-ACTIVATION-LOCK-facebook

អត្ថបទគួរអាន៖ គន្លឹះ​ស្វែងរក iPhone ដែល​ជ្រុះបាត់ ទោះអស់ថ្មក៏ដោយ

ធ្វើ​ដូច​ម្តេច​ទើប​ដឹងថា​ជាប់​ iCloud?

ដើម្បី​ដឹង​ថា iPhone/iPad របស់​អ្នក​ជាប់​ iCloud ឬទេ​​ជាដំបូង​អ្នក​ត្រូវ​ដឹង​ពីលេខ​ Serial ឬ IMEI របស់​ iPhone/iPad របស់​អ្នក​ជាមុន​សិន។ ដើម្បី​ដឹងលេខ Serial ឬ IMEI សូម​ចូលទៅ Setting => General => About អ្នក​នឹង​ឃើញលេខ Serial និង​ IMEI ដូចរូប​ខាងក្រោម៖

Serial and IMEI

បន្ទាប់​ពី​អ្នក​បាន​លេខ​ Serial ឬ IMIE ហើយ​សូម ចូលទៅ​ទីនេះ ហើយ ​វាយ​លេខ​ Serial ក៏បាន IMEI ក៏បាន​ចូលទៅក្នុង​ប្រអប់​ខាងក្រោម ព្រមទាំងបញ្ជូល​លេខកូដ​ដែល​មាន​នៅក្នុង​រូប​ភាព​ខាងក្រោម​ផងដែរ។ ហើយ​ចុច Continue ដើម្បី​ឆែក​មើល ។

Check Activation iCloud Lock

បន្ទាប់​ពី​អ្នក​បានចុច Continue ហើយ​ប្រសិន​បើ​ចេញ​លទ្ធផល​ដូច​ខាងក្រោម​នោះ​មាន​ន័យ​ថា​វាចាប់ iCloud ហើយ​ប្រសិន​បើ​ទូរស័ព្ទ​ដែល​អ្នក​បាន​ទិញ​មក​ជាប់​បែបនេះ​សូម​ទំនាក់ទំនងទៅ​ ម្ចាស់​ពីមុន​ ដើម្បី​ធ្វើការ​ដោះ iCloud ចេញ ។
iCloud Lock

ដំណោះស្រាយ​ដែល​អាច​ដោះ​ iCloud

ភាគច្រើន​នៃការជាប់ iCloud គឺបណ្តាលមកពី​ការ​មិនដឹង​លេខសម្ងាត់ Apple ID ដែល​ជាចំណុច​ខ្វះខាត​ ហើយ​លោកអ្នក​ត្រូវជៀសវាង ជាពិសស​គឺការប្រើគណនី Apple ID របស់​អ្នក​ដទៃ ។ លោកអ្នក​ដែល​គិតទេថា ជាទូទៅ​មានការ​កំណត់ឲ្យ iPhone backup ទិន្នន័យ​ចូល iCloud? បើ​អ្នក​ប្រើ​គណនីអ្នក​ដទៃ មានន័យថា លោកអ្នក​កំពុង​ចែករំលែក​ព័ត៌មាន​នៅ​ក្នុង iPhone ជាអ្នក​ដទៃផងដែរ ! សូម​ប្រយ័ត្ន​ចំណុចនេះ!

អត្ថបទគួរអាន៖ វិធី​បង្កើត​គណនី Apple ID ដោយ​គ្មាន Credit Card – កុំព្យូទ័រ

ដំណោះស្រាយ​ទី១៖ វិធីធម្មតា

ប្រសិន​បើ​អ្នក​បាន​ដឹង​លេខ​សម្ងាត់​របស់​ Apple ID ឬដឹង​ Email ដែល​បាន​បង្កើត Apple ID នោះ​អ្នក​អាច​ធ្វើការលុប iCloud បាន​យ៉ាងងាយ ។

ប៉ុន្តែ​ប្រសិនបើ​លោកអ្នក​បានទិញ iPhone មួយទឹករួចហើយ បន្ទាប់មក​បាន​អនុវត្តន៍​ការ Update iOS ពី​មួយជំនាន់​ទៅ​មួយជំនាន់ ស្រាប់​តែ​បាន​ជាប់ iCloud Activation Lock ដែល​ទាមទារ​ឲ្យ​លោកអ្នក​វាយលេខសម្ងាត់​នៃ​គណនី​ដែល​បាន​ភ្ជាប់​ជាមួយនឹង iPhone នោះ ។ តើ​ធ្វើដូចម្តេច ទើប​លោកអ្នកអាចដឹង​លេខសម្ងាត់​បានទៅ បើ​មិនទាំងស្គាល់​ម្ចាស់​ទូរស័ព្ទ​ផង​នោះ? វាជាបញ្ហា​ដែល​កំពុង​តែមាន​ចំពោះ​អ្នក​ទិញ​ទូរស័ព្ទ ដោយ​មិនបាន​ពិនិត្យ ឬសូម្បី​តែម្ចាស់​ហាង​ទូរស័ព្ទ​ខ្លះ ក៏មិនបានពិនិត្យដែរ ហើយព្យាយាម​លក់​ឲ្យ​អតិថិជន ក្នុងតម្លៃ​ធូរថ្លៃ ដោយ​មិនមាន​ការធានាជាដើម ។

apple_id-reset_password

ដំណោះស្រាយ​ទី២៖ ជួសជុស​គ្រឿង​ខាងក្នុង iPhone

លោកអ្នក​អាចនិយាយបានថា នេះជា​វីធីចុងក្រោយ ដែលលោកអ្នក​ត្រូវជ្រើសរើស​ក្នុងការ​ដោះស្រាយ​បញ្ហា iCloud Activation Lock នេះ ដែល​វាអាចប្រសើរជាង​លោកអ្នក​ចោល​ទូរស័ព្ទ ។ វិធីនេះ​តម្រូវ​ឲ្យ​លោកអ្នក​ប្រើសេវា​ជួសជុល លើផ្នែក Hardware (Board ខាងក្នុង) តែវាអាចប៉ះពាល់ដល់ Storage លោកអ្នក​អាច 16GB ឡើងដល់ 64GB ឬ 64GB សល់ត្រឹម 32GB ជាដើម ។ល។ សម្រាប់​អ្នក​ប្រើ iPhone 4/4S, iPhone 5/5S បើ​មានចំណាប់អារម្មណ៍ លើសេវា​នេះ សូមទំនាក់ទំនង ជាងជំនាញ 098 988 876 ដើម្បីពិភាក្សា និង​សាកសួរ​តម្លៃ​សេវា​ក្នុងការជួសជុស ដោយ​ប្រើ​ម៉ាស៊ីន​ទំនើប​ស្វ័យ​ប្រវត្តិ ហើយ​ក្នុងនោះ ក៏មាន​ការធានាមួយចំនួន​ផងដែរ ។

Unlock-iCloud-Lock

សេចក្តីសន្និដ្ឋាន

ដូច្នេះ ដើម្បីជៀសវាង​ការជាប់ iCloud Activation Lock លោកអ្នក​ត្រូវឲ្យ​ម្ចាស់​ទូរស័ព្ទ ឬអ្នកដែល​ចង់លក់ iPhone នោះ​ឲ្យ​អ្នក សូមធ្វើការ Update ឬ Restore ទៅ iOS ជំនាន់ណាមួួឬ iOS ជំនាន់​ចុងក្រោយ កាន់តែប្រសើរ ។ បើ​ដំណើរការនោះ​បានជោគជ័យ លោកអ្នក​នឹង​ប្រាកដ ១០០% ថា ​iPhone លោកអ្នក​នឹង​មិនជាប់ iCloud ឡើយ ។

តើលោកអ្នក​ធ្លាប់​បាន​ដោះស្រាយ​តាមវិធី​ដទៃ​ផ្សេងពីនេះ​ដែរឬទេ? បើមាន​សូម​ចែករំលែក​ព័ត៌មាន​លោកអ្នក តាមប្រអប់​សំណួរ​ខាងក្រោម ឬបើមានគន្លឹះ​លម្អិត ក្រុមការងារ​សំបុកអាយធី នឹង​រៀបចំ​ចងក្រង​ជាឯកសារ​ជំនួយ​ដល់​អ្នក​បច្ចេកទេស សម្រាប់​ការអនុវត្តន៍​បន្ថែម​នាពេល​ក្រោយ ។

Resource: www.sombokit.com

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s