Top Tweak: គ្រប់​គ្រង​មុខងារ​តន្ដ្រី​កាន់​តែ​ងាយ​ស្រួល​ជា​មួយ​នឹង​ MiniPlayer


ជាទូទៅទូរស័ព្ទ និងស្មាតហ្វូនទាំងឡាយសុទ្ធសឹងតែមានកម្មវិធីចាក់បទ​ចំរៀង​មក​ជា​មួយ​ ព្រោះវា​ជា​មុខ​ងារ​កំសាន្ដ​ដ៏​ចាំ​បាច់​មួយ​សម្រាប់​មនុស្ស​គ្រប់​រូប។​ ក្រលេក​មក​មើល​កម្មវិធី​ចាក់​បទ​ចំរៀង​នៅ​លើ​ iPhone គឺ​បាន​វិវត្ត​ទៅ​មុខ​កាន់​តែ​ប្រសើរ​ ដោយ​វា​ត្រូវ​បាន​រៀប​ចំ​អោយ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់​ និង​មាន​ផ្ទៃ ​Interface ស្រស់​ស្អាត​ទៀត​ផង​។​ ជា​ធម្មតា​ នៅ​ពេល​ដែល​យើង​កំពុង​ចាក់​បទ​ចំរៀង​ហើយ​ចង់​ចូល​ទៅ​ប្រើប្រាស់​កម្មវិធី​ ផ្សេង​ទៀត​គឺ​តម្រូវ​អោយ​យើង​ចាក​ចេញ​ពី​ផ្ទាំង​កម្មវិធី​ចាក់​បទ​ចំរៀង​សិន ​ ប៉ុន្ដែ​ចំរៀង​ដែល​យើង​កំពុង​ចាក់​គឺ​នៅ​លឺ​ដដែល​ យ៉ាង​ណា​មិញ​អ្វី​ដែល​ជា​បញ្ហា​នោះ​គឺ​ពេល​ដែល​យើង​ចង់​បញ្ឈប់​ ឬ​ប្ដូរ​បទ​ចំរៀង​វិញ​ យើង​ត្រូវ​ចូល​ទៅ​កាន់​កម្មវិធី​ម្ដង​ ទៀត​ ឬ​ Control Center ដើម្បី​ធ្វើ​វា។

ដើម្បីអោយមានភាពងាយស្រួល Alex Manzella (អ្នកបង្កើតកម្មវិធី) បានកែច្នៃ​ Tweak មួយ​ដែល​មាន​ឈ្មោះ​ថា ​MiniPlayer សម្រាប់​ប្រើប្រាស់​នៅ​លើ​ iPhone និង iPad។ MiniPlayer ជា Tweak ដ៏​ពិសេស​មួយ​ដែល​វា​នឹង​បង្ហាញ​កម្មវិធី​ចាក់​បទ​ចំរៀង​ជា​ក្រឡោន​តូច​មួយ​ ដែល​អាច​អោយ​យើង​គ្រប់​គ្រង​បទ​ចំរៀង​ ក៏​ដូច​ជា​ធ្វើ​ការ​ស្វែង​រក​ចំរៀង​ដែល​យើង​ចង់​ស្ដាប់​ ហើយ​អ្វី​ដែល​ពិសេស​នោះ​គឺ​វា​ស្ថិត​នៅ​លើ​អេក្រង់​គ្រប់​ពេល​វេលា​តែ​ម្ដង​ ទោះ​បី​ជា​អ្នក​ចូល​ទៅ​កាន់​កម្មវិធី​ ឬ​ហ្គេម​ផ្សេងៗ​ក៏​ដោយ​ តែ​យើង​អាច​អូស​ក្រវែង​វា​ទៅ​ចំហៀង​អេក្រង់​បាន​ផង​ដែរ​ ដោយ​វា​បង្ហាញ​គែម​តូច​មួយ​សម្រាប់​អោយ​យើង​ទាញ​វា​ទៅ​មក។

ដើម្បីតម្លើង Tweak មួយនេះសូមអ្នក៖

  • ចូលទៅកាន់ Cydia => Sources => Edit => Add => វាយពាក្យថា http://repo.biteyourapple.net =>Add Source
  • បន្ទាប់មកសូមស្វែងរកពាក្យថា MiniPlayer ហើយ​តម្លើង​ជា​ការ​ស្រេច
  • ក្រោយពីតម្លើងរួច អ្នកនឹងឃើញក្រឡោនតូចមួយនៅ​លើ​អេក្រង់​ iPhone ឬ iPad របស់​អ្នក​ដែល​អ្នក​អាច​ទាញ​វា​ទៅ​មក​តាម​ចិត្ត​របស់​អ្នក​ ហើយ​អ្នក​អាច​ធ្វើ​ការ​គ្រប់​គ្រង​កម្មវិធី​ចាក់​បទ​ចំរៀង​បាន​យ៉ាង​ងាយ​ ស្រួល​និង​រហ័ស​ មិន​ថា​ពេល​លេង​ហ្គេម​ ឬ​បើក​កម្មវិធី​អ្វី​ឡើយ។
    Resource: Cambo-report
Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s