កំពូល​ស្មាតហ្វូន​ស្ដើង​ជាង​គេ​បំផុត​ទើប​នឹង​ចេញ​ថ្មី​ បាន​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​ហើយ!


យើងម្នាក់ៗដឹងយ៉ាងច្បាស់ថាស្មាតហ្វូនម៉ាកអ្វី និងម៉ូឌែលមួយណាដែលមានកម្រាស់ស្ដើង​ជាង​គេ​បំផុត​ក្នុង​ពិភពលោក​នា​ពេល​ បច្ចុប្បន្ន​ នោះ​គឺ​ Gionee Elife S5.5 ដែល​វា​មាន​កម្រាស់​ស្ដើង​ត្រឹម​តែ​ 5.5មម ប៉ុណ្ណោះ។ ជាក់​ស្ដែង​ Cambo Report បាន​បង្ហាញ​ស្មាតហ្វូន​ដែល​មាន​កម្រាស់​ស្ដើង​ជាង​គេ​ទាំង​ 10 គ្រឿង ជូន​អ្នក​ទាំងអស់​គ្នា​អោយ​បាន​ដឹង​រួច​អស់​ទៅ​ហើយ​ដែរ​ កាល​ពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​ថ្មីៗ​នេះ​ ក្នុង​នោះ​រួម​មាន ​Gionee Elife S5.5 ផង​ដែរ។​ តែ​ Cambo Report សូម​ប្រាប់​ទៅ​ដល់​ប្រិយមិត្ត​ទាំង​អស់​អោយ​បាន​ដឹង​ថា​ នា​ពេល​បច្ចុប្បន្ន​ Gionee Elife S5.5 មិន​មែន​ជា​កំពូល​ស្មាតហ្វូន​ដែល​មាន​កម្រាស់​ស្ដើង​ជាង​គេ​បំផុត​ទៀត​ឡើយ​ ឥឡូវ​ Gionee ដដែល​បាន​ផលិត​ចេញ​ស្មាត​ហ្វូន​មួយ​ជំនាន់​ថ្មី​មួយ​ផ្សេង​ទៀត​ ជា​សិស្ស​ប្អូន​របស់​ Gionee S5.5 វា​មាន​ឈ្មោះជា​ផ្លូវ​ការ​ថា​ Gionee Elife S5.1 ដែល​ជា​កំពូល​ស្មាតហ្វូន​របស់​ប្រទេស​ចិន​មាន​កម្រាស់​ស្ដើង​ជាង​គេ​បំផុត​ ក្នុង​លោក​ត្រឹម​តែ​ 5.15មម ប៉ុណ្ណោះ។

Gionee Elife S5.1 មានវិមាត្រ 139.8 x 67.4 x 5.15មម ប៉ុណ្ណោះដោយមានលោហៈធាតុ​អាលុយមីញ៉ូម​ស្រោប​នៅ​គែម​ទូរស័ព្ទ​យ៉ាង​ស្រស់​ ស្អាត​ រំលេច​មក​ជា​មួយ​ពណ៌​ទឹក​ប្រាក់​ភ្លឺភ្លេកៗ​ ដែល​មាន​ប៊ូតុង​ Power​ និង​ប៊ូតុង​សម្លេង​នៅ​ផ្នែក​ខាង​ស្ដាំ ​រួម​ជា​មួយ​រន្ធ​ USB នៅ​ផ្នែក​ខាង​ក្រោម​អម​មក​ជា​មួយ​រន្ធ​ដោត​កាស​នៅ​ខាង​ស្ដាំ។​ Elife S5.1 នេះ​មាន​ទំហំ​អេក្រង់​ 4.8 អ៊ីញ ធំ​ល្មម​ងាយ​ស្រួល​កាន់​ប្រើប្រាស់​ក្នុង​ប្រអប់​ដៃ​របស់​យើង​គ្រប់​គ្នា​ ខ្លាំង​ណាស់​ ដែល​អេក្រង់​នោះ​ជា​ប្រភេទ​ AMOLED មាន​កម្រិត​រូបភាព​ 720p និង​ដង់ស៊ីតេ​អេក្រង់​ត្រឹម​តែ​ 306ppi ដែល​ស្ថិត​នៅ​ក្នុង​កម្រិត​មធ្យម​ ការពារ​ដោយ​កញ្ចក់​ Corning Gorilla Glass 3 ថ្មី ធន់​នឹង​ការ​សឹក​រេច​រិល​ ឬ​ឆ្កូត​បាន​យ៉ាង​ល្អ​ប្រសើរ​បំផុត។

ជាងនេះទៅទៀតស្មាតហ្វូនដ៏ស្ដើងមួយនេះត្រូវបានបំពាក់មកជាមួយបន្ទះឈីប Processor របស់ Qualcomm លេខ Snapdragon 400 ជា​ប្រភេទ​ Quad-core មាន CPU 4 គ្រាប់​ល្បឿន​ 1.2GHz រួម​មក​ជា​មួយ​ RAM ទំហំ 1GB មាន​អង្គ​ផ្ទុក​ទិន្នន័យ​ក្នុង​ម៉ាស៊ីន​ 16GB និង​ពុំ​មាន​កន្លែង​បន្ថែម​មេម៉ូរី​កាត​ឡើង។​ បើ​និយាយ​អំពី​កាមេរ៉ា​វិញ​នៅ​ផ្នែក​ខាង​មុខ​វា​មាន​ទំហំ​ 5 មេហ្គា​ភិច​សែល​ល្អ​បំផុត​សម្រាប់​អ្នក​ចូល​ចិត្ត​ថត​រូប​ Selfie និង​ខាង​ក្រោយ​ 8 មេហ្គា​ភិច​សែល​មាន​សមត្ថភាព​អាច​ថត​យក​រូប​ភាព​បាន​ច្បាស់​ Auto Focus ថែម​ទាំង​អាច​ថត​វីដេអូ​ក្នុង​កម្រិត​ 1080p បាន​យ៉ាង​ល្អ​ទៀត​ផង។​ Gionee Elife S5.1 ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android ជំនាន់ Jellybean 4.3 មាន​ User Interface ជា​ប្រភេទ​ Amigo ជំនាន់ 2.0 អាច​ប្រើប្រាស់​បាន​យូរ​គួរ​សម​ជា​មួយ​កម្លាំង​ថ្ម​ 2100mAh។

ស្មាតហ្វូនមួយនេះនឹងមានវត្តមានលក់ជាលើកដំបូងបំផុតនៅក្នុងទីផ្សារប្រទេសចិននាខែ ​កញ្ញា​នេះ​តែ​ម្ដង​ ក៏​ប៉ុន្តែ​តម្លៃ​របស់​វា​ក្រុមហ៊ុន​មិន​ទាន់​បាន​ប្រកាស​ប្រាប់​ជា​ផ្លូវ​ ការ​នោះ​ទេ​ តែ​ដោយ​យោង​ទៅ​តាម​សមត្ថភាព​កម្លាំង​ម៉ាស៊ីន​របស់​ស្មាត​ហ្វូន​មួយ​នេះ​យើង​ អាច​ធ្វើ​ការ​សន្និដ្ឋាន​បាន​ថា​ តម្លៃ​របស់​វា​នឹង​មិន​ថ្លៃ​ជាង​ 450$ នោះ​ទេ​ ព្រោះវា​ជា​ម៉ាក​ទូរស័ព្ទ​របស់​ចិន។​ ដូច្នេះបើ​ប្រិយមិត្ត​ចូល​ចិត្ត​ និង​ស្រលាញ់​ទូរស័ព្ទ​មាន​កម្រាស់​ស្ដើង​ Gionee Elife S5.1 គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក​ក្នុង​ការ​ជាវ​យក​ទៅ​ប្រើប្រាស់​ ធានា​ថា​អ្នកនឹង​ពេញ​ចិត្ត​ជា​មួយ​កម្រាស់​ដ៏​ស្ដើង​របស់​វា​ ដែល​ពុំ​មាន​ស្មាតហ្វូន​មួយ​ណា​អាច​ប្រៀប​ផ្ទឹម​បាន​ឡើយ។

Resource: cambo-report
Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s