វិធី​អាច​ទប់ស្កាត់​​កុំឱ្យ​ឆ្លង​មេរោគ Facebook ​ដែល​កំពុង​​វាយ​ប្រហារ​ម្ចាស់​គណនី​​រាប់​ពាន់​


ព្រឹក​មិញ​​​​ The BNEWS បាន​ចុះ​ផ្សាយ​ជូន​មិត្ត​អ្នក​អាន​បាន​ដឹង និង​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​មេរោគ Facebook ​មួយ​ ដែល​​រំខាន​ដល់​អ្នក​ប្រើ​បណ្ដាញ​សង្គម​ពេញ​និយម​​នេះ​។ លក្ខណៈ​សម្គាល់​មេរោគ​នេះ គឺ​នៅ​ពេល​អ្នក​មាន Friend ណា​ម្នាក់​ផ្ញើ​តំណភ្ជាប់​អម​ជាមួយ​ឃ្លា​សរសេរ​ថា “in this video belongs to you?” ហើយ link ទៅ​កាន់​វែបសាយ​មេរោគ m2-crush.com។ ម្យ៉ាងទៀត ជា​ធម្មតា​មិន​ដែល​មាន Friend ឯណា​តែង​ផ្ញើ​តំណភ្ជាប់​ដដែលៗ​នោះ​ទេ។

ទំព័រ​នេះ យើង​សូម​លើក​យក​គន្លឹះ​ ក្នុង​ការ​ទប់ស្កាត់​មិន​ឱ្យ​ឆ្លង​មេរោគ Facebook និង​លុប​ចោល​ប្រសិន​បាន​ឆ្លង​ចូល​គណនី​របស់​អ្នក​ក្រោយ​ពី​ចុច​លើ​តំណភ្ជាប់ ​មេរោគ​ដែល Friend បាន​ផ្ញើ​ចូល​ប្រអប់ inbox។

…ប្រុុងប្រយ័ត្ន​​មេរោគ Facebook ​​ថ្មី​មួួយ​ទៀត​ កំពុង​​​អុកឡុក​​ផ្ញើ link ​ចូល​​ប្រអប់​ Inbox…

+ របៀប​ការពារ៖
ប្រសិន​​ឃើញ Friend ផ្ញើ​មក​កាន់​ប្រអប់​សារ​របស់​យើង ដោយ​មាន​ឃ្លា​សរសេរ​ថា “in this video belongs to you?” អម​ជា​មួយ​តំណភ្ជាប់ (link) ទៅ​កាន់​គេហទំព័រ​មេរោគ m2-crush.com សូម​កុំ​ចុច​ឱ្យ​សោះ ឬ​យ៉ាង​ហោច​ត្រូវ​សួរ​ទៅ​គណនី Friend ជាមុន​សិន។ ផ្ទុយ​ទៅ​វិញ ​ប្រសិន​អ្នក​បាន​ចុច​លើ​តំណភ្ជាប់​នោះ វា​នឹង​ធ្វើ​ឱ្យ​គណនី​របស់​អ្នក​ជាប់​ពាក្យ​បញ្ជា (command) ធ្វើ​ការ​ផ្ញើ​តំណភ្ជាប់​ដដែល​នេះ​ទៅ​កាន់​ប្រអប់ inbox របស់ Friend ដោយ​មាន​ភ្ជាប់​ជាមួយ​រូប​ថត profile របស់​អ្នក​ផ្ញើ​ថែមទៀត។

សូម​បញ្ជាក់​ថា ភាគច្រើន​មេរោគ​លើ Facebook មាន​ប្រភេទ​ជា Malware ដែល​មាន​ឥទ្ធិពល​ធ្វើ​ឱ្យ​គណនី​របស់​អ្នក​ពោរពេញ​ទៅ​ដោយ​ផ្ទាំង​លោត​ចុះ​លោត ​ឡើង (pop-up) រញ៉េរញ៉ៃ​ដំណើរការ​យឺត ឬ​បង្កើត​ជា​តំណភ្ជាប់ (link) បញ្ឆោត​ដល់ Friend តៗ​គ្នា ឬ​អាច​ត្រូវ​បាន hacker ប្រើ​ក្នុង​គោល​បំណង​លួច​ព័ត៌មាន​សម្ងាត់​របស់​ម្ចាស់​គណនី ដោយ​បង្ហោះ​ទៅ​លើ Wall របស់ Friend ឬ​មួយ​ក៏​ផ្ញើ​តាម​ប្រអប់​សារ (inbox)។

វា​អាច​ជា Spam មាន​ប្រភព​ចេញ​ពី​កម្មវិធី​មិន​ត្រូវ​បាន​គេ​ស្គាល់ (Unknown apps)។ ដូច្នេះ​បើ​មាន Friend បាន​ឆ្លង​មេរោគ នោះ​គណនី​របស់​គេ​នឹង​ផ្ញើ​មក​អ្នក និង​គ្រប់ Friend ដទៃ។ ប្រសិន​អ្នក​ចុច​លើ​តំណភ្ជាប់​នោះ នឹង​មាន​បើក Tab របស់​កម្មវិធី Browser ថ្មី​លេច​ឡើង​មក រួម​ជាមួយ​តម្រូវការ​បើក​ឯកសារ​ណា​មួយ​ដែល​មាន​ប្រភេទ​ជា​ឯកសារ​ ប្រតិបត្តិ(.exe) ដែល​ជា​មេរោគ ហើយ​នឹង​ទាញ​យក (Download) មក​លើ​កុំព្យូទ័រ​របស់​អ្នក។ ដូច្នេះ សូម​កុំ​ចុច​លើ​តំណភ្ជាប់​ឱ្យ​សោះ ហើយ​ស្វែងរក​ឯកសារ​នេះ​នៅ​លើ​កុំព្យូទ័រ ដើម្បី​លុប​ចេញ​វិញ។

+ របៀប​លុប​មេរោគ ប្រសិន​បាន​ឆ្លង​ហើយ៖

ប្រសិន​គណនី​ត្រូវ​បាន​វាយប្រហារ​ដោយ​មេរោគ​ហើយ​នោះ សូម​អនុវត្ត​តាម​ជំហាន​ខាង​ក្រោម៖
១) ជំហាន​ដំបូង​បំផុត​គឺ​ត្រូវ​ផ្លាស់ប្ដូរ​លេខ​សម្ងាត់​គណនី​ជា​បន្ទាន់។ ដើម្បី​ប្ដូរ password សូម​ចូល​ទៅ Settings លើ​គណនី​ដែល​បាន​ឆ្លង រួច​ចុច​ចូល​នៅ​ត្រង់ Password ហើយ​បំពេញ​លើ​ប្រអប់​ចំនួន ៣ មាន​ដូច​ជា៖
– Current៖ ត្រូវ​បំពេញ​លេខ​សម្ងាត់​ដែល​អ្នក​កំពុង​ប្រើ
– New៖ បំពេញ​លេង​សម្ងាត់​ថ្មី​ដែល​ចង់​ប្រើ
– Re-type new៖ បំពេញ​លេង​សម្ងាត់​ថ្មី​ម្ដង​ទៀត រួច​ហើយ​ចុច​លើ​ប៊ូតុង Save Changes។

ទោះជា​យ៉ាងណា ប្រសិន​នៅ​ពុំ​ទាន់​អាច​លុប​បាន អ្នក​អាច​បង្ហោះ​សារ (status) ដើម្បី​ជូន​ដំណឹង​ដល់ Friend ទាំង​អស់​របស់​អ្នក​បាន​ដឹង កុំ​ឱ្យ​ចុច​លើ​តំណភ្ជាប់​ដែល​ខ្លួន​ផ្ញើ​ទៅ​ឱ្យ Friend។

ប្រសិន​ការ​ប្ដូរ Password នៅ​តែ​មិន​អាច​ជួយ​បាន នោះ​អាច​បណ្ដាល​មក​ពី​មេរោគ​បាន​ឆ្លង​ចូល​ប្រព័ន្ធ​ប្រតិបត្តិការ​ កុំព្យូទ័រ​របស់​អ្នក ដែល​វា​មាន​សមត្ថភាព​បង្ក​បញ្ហា​បែបនេះ​បាន ទោះបី​អ្នក​ផ្លាស់ប្ដូរ​លេខ​សម្ងាត់​គណនី Facebook ហើយ​ក៏​ដោយ។ ដូច្នេះ​សូម​បន្ត​អនុវត្ត​តាម​ជំហាន​ដូច​ខាង​ក្រោម៖

២) ឆែក​មើល apps នៅ​លើ Facebook ដែល​គណនី​របស់​អ្នក​បាន​ភ្ជាប់​ជាមួយ៖
– ចុច​លើ​ប៊ូតុង Privacy Shortcuts នៅ​លើ​គណនី​ដែល​ឆ្លង រួច​ចុច​លើ See More Settings (ដូច​រូប​ខាង​ក្រោម)
– បន្ទាប់​មក​ចុច​លើ Apps (ដូច​រូប​ខាង​ក្រោម)
– ចុច​លើ Show All Apps ដើម្បី​ឱ្យ​បង្ហាញ​បញ្ជី​ឈ្មោះ App ទាំង​អស់។ នៅ​ត្រង់​នេះ សូម​ស្វែងរក app ដែល​អ្នក​មិន​ស្គាល់ សង្ស័យ​ជា​មេរោគ ដើម្បី​លុប​ចោល​ដោយ​ចុច​លើ​សញ្ញា​ខ្វែង (x) ជា​ការ​ស្រេច។ (ដូច​រូប​ខាង​ក្រោម)

៣) ប្រសិន​ជំហាន​ខាង​លើ​មិន​ជោគជ័យ សូម Logout ចេញ​ពី​គណនី Facebook របស់​អ្នក រួច​ហើយ​ធ្វើ​ការ​លុប​ចោល​ទិន្នន័យ​នៅ​លើ​កម្មវិធី Browser ដែល Firefox ត្រូវ​បាន​ហៅ​ថា Clear All History ចំណែក Google Chrome ត្រូវ​បាន​ហៅ​ថា Clear browsing data។ ទិន្នន័យ​ដែល​ត្រូវ​លុប​គឺ​ជា cookies, catch, session និង history របស់ Browser។ ការ​សម្អាត​ទិន្នន័យ​នេះ គឺ​អាច​លុប​ចោល​មេរោគ​ដោយ​តោង​ជាប់​ជាមួយ​កម្មវិធី Browser របស់​អ្នក​បាន​មួយ​ផ្នែក។

+ វិធី​លុប browsing data លើ Firefox៖
– ចុច Ctrl+Shift+Del រួច​រើស​យក Everything នៅ​ត្រង់ Time range to clear និង​ចុច​រើស​យក (ធីក) លើ​គ្រប់​ប្រអប់ ទាំង Browsing & Download History, Form & Search History, Cookies, Cache, Active Logins, Offline Website Data និង Site Preference។ រួច​ហើយ​ចុច​លើ​ប៊ូតុង Clear Now។
+ វិធី​លុប browsing data នៅ​លើ Google Chrome៖
– ចុច​លើ Ctrl+Shift+Del ហើយ​នៅ​ត្រង់ Obliterate the following items from សូម​ជ្រើសរើស the beginning of time រួច​រើស​យក (ធីក​) ទាំង​អស់​លើ Browsing history, Download history, Cookies and other site and plug-in data, Cached images and files, Passwords, Autofill from data, Hosted app data និង Content licenses។ រួច​ហើយ​ចុច​លើ​ប៊ូតុង Clear browsing data។

៤) កម្មវិធី​កម្ចាត់​មេរោគ​ឬ ប្រភេទ​កម្មវិធី​ថែទាំ​សុវត្ថិភាព និង​ដំណើរការ​​របស់​ប្រព័ន្ធ​ប្រតិបត្តិការ៖
យើង​សូម​ណែនាំ​ឱ្យ​ប្រើ​កម្មវិធី​ដូច​ជា Norton Security Scan កម្មវិធី Kaspersky ប្រើ​ផ្គួប​គ្នា​ជាមួយ​ប្រភេទ​កម្មវិធី​សម្អាត​ឯកសារ​មិន​បាន​ការ Ccleaner។

… កម្មវិធី​កម្ចាត់​មេរោគ​ល្អ​បំផុត​ឆ្នាំ២០១៤ ​ចាត់​តាម​សមត្ថភាព​ផ្សេង​គ្នាៗ​ …

៥) អ្នក​ក៏​អាច​ធ្វើ​ការ restore ប្រព័ន្ធ​ប្រតិបត្តិការ ដើម្បី​លុប​ចោល​ពពួក​មេរោគ Facebook ដែល​ជ្រៀតចូល​ប្រព័ន្ធ​កុំព្យូទ័រ​បាន​ផង​ដែរ។ ចំពោះ Windows 7 អ្នក​អាច​ចូល​ទៅ Control Panel រួច​ស្វែងរក Recovery ហើយ​ចុច​លើ​ប៊ូតុង Open System Restore។

សូម​បញ្ជាក់​ដែរ​ថា ប៉ុន្មាន​ថ្ងៃ​មក​នេះ​​នៅ​លើ Facebook មិន​ត្រឹមតែ​មេរោគ​អុកឡុក​បង្ហាញ​សារ​ថា “in this video belongs to you?” ប៉ុណ្ណោះទេ តែ​ក៏​នៅ​មាន​មេរោគ​ប្រភេទ​ផ្ញើ​តំណភ្ជាប់​ដូច​គ្នា​នេះ ដោយ​សរសេរ​សារ​ថា “This video has social media mix! This video belongs to you! :@ 😦 :(” និង​ “Your private video is spreading on the internet! You should necessarily follow 😦 :/3” ជាដើម។ យ៉ាងណា​ សម្រាប់​របៀប​ទប់ស្កាត់​ ប្រិយមិត្ត​អាច​ប្រើ​វិធីសាស្ត្រ​ ៥ចំណុច​ដូច​ខាង​លើ​បាន៕

Resource: www.thebnews.com

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s