Sony បង្ហាញកម្មវិធី​សំរាប់​ប្រើ​ប្រាស់​ក្នុង​ទឹក សំរាប់​ម៉ូឌែល Xperia ដែល​មិន​ជ្រាប​ទឹក


 

ក្រុមហ៊ុន Sony គឺជាក្រុមហ៊ុនដែលបានផលិត Smart phone ដែល​មិន​ជ្រាប​ទឹក​មុន​គេ។ តាំង​ពី​ដើម​ឆ្នាំ 2013 គឺទូរស័ព្ទ​Sony ម៉ូឌែល Xperia Z ដែល​បាន​ផលិត​មុន​គេ​ជាមួយ​ការ​មិន​ជ្រាប​ទឺក​នេះ ឥលូវ​នេះ​ក្រុមហ៊ុន Sony បាន​បង្ហាញ​កម្មវិធី​មួយ​ចំនួន​ដែល​មើល​ទៅ​ប្លែក​ភ្នែក សំរាប់​ប្រើ​ប្រាស់​នៅ​ក្នុង​ទឹក​មាន​ភាព​រស់រវឹក៕ កម្មវិធី​ទាំង​នោះ​មាន​ដូច​ជា៖

រីករាយជាមួយភាពរស់រវើករបស់ត្រី ដែលមាននៅក្នុង​ទូរស័ព្ទ​របស់​អ្នក​នៅ​ពេល​ដែល​ដាក់​ចូល​ក្នុង​ទឹក​មើល​ទៅ​ ដូច​ត្រី​ពិតៗ បើ​សិន​ជា​អ្នក​លើក​ទូរស័ព្ទ​ចេញ​ពី​ទឹក ត្រី​នោះ​ក៏​ប្រកាច់ៗ ដូច​យក​ត្រី​ពិត​ចេញ​ពី​ក្នុង​ទឹក​ដែរ។

តើអ្នកធ្លាប់ធ្វើការផ្តិតរូបបែបនេះទេ? សូម​សាក​ជា​មួយ​កម្មវិធីនេះ ថា​តើ​វា​នឹង​មាន​អ្វី​អស្ចារ្យ សំរាប់​អ្នក​ដែល​ចូលចិត្ត​ធ្វើ​ការ​ថត​រូប​រួច​ធ្វើ​ការ​ផ្តិត​រូប​ដោយ​ ខ្លួន​ឯង​តាម​បែប​សម័យ​មុន អាច​សាក​ទាញ​យក​បាន។

រិតតែរីករាយជាមួយការដាំរុក្ខជាតិនៅក្នុងទឹកបែបនេះ សំរាប់​អ្នក​ដែល​ចូល​ចិត្ត​ដាំ​រុក្ខជាតិ​អាច​ទាញ​យក​កម្មវិធី​នេះ រួច​យក​ទូរស័ព្ទ​របស់​អ្នក​ទៅ​ដាំ​ក្នុង​ទឹក​បាន រួច​ស្រោច​ទឹក​ជា​ការ​ស្រេច។

ពិតជាអស្ចារ្យនៅពេល​ដែល​អ្នក​ត្រាំ​ទឹក​ បើ​គិត​ថា​ធុញ​លោក​អ្នក​អាច​ប្រើ​ប្រាស់​កម្មវិធី​នេះ​បញ្ជា​នាវា​មុជ​ទឹក​បាន។

សំរាប់អ្នកដែលចូលចិត្តច្រៀងខារ៉ាអូខេ មិន​ថា​ពេល​ណា​ក៏​ដោយ​ក៏​អាច​ច្រៀង​បាន​ដែរ​ទោះ​ពេល​ងូត​ទឹក​ក៏​ដោយ។

មិនបារម្មណ៍ទៀតទេនៅពេលភ្លៀងធ្លាក់ អ្នក​អាច​យក​ទូរស័ព្ទ​របស់​អ្នក​ដែល​មាន​កម្មវិធី​នេះ​មក​ធ្វើ​ជា​ឆ័ត្រ​ បាំង​បាន ប៉ុន្តែ​កម្មវីធី​នេះ​មិន​ទទួល​ខុស​ត្រូវ​នៅ​ពេល​ដែល​អ្នក​សើម​នោះ​ទេ បន្ទាប់​ពី​អ្នក​បាន​ទស្សនា​វីដេអូ​នេះ​ហើយ​ច្បាស់​ជា​អស់​សំណើច។

Resource: cambo-report

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s