USB សម្រាប់ស្មាតហ្វូន Android ទាំង 10 ដែល​អ្នក​គប្បី​មាន​ប្រើប្រាស់!


បច្ចេកវិទ្យាចេះតែវិវត្តទៅមុខជានិច្ចរាល់ផលិតបច្ចេក​វិទ្យា​ដែល​យើង​ពុំ​ ធ្លាប់​បាន​ឃើញ និង​ប្រើ​ប្រាស់​ពី​មុន​មក​បាន​កើត​ឡើង​បន្តិច​ម្ដងៗ​រហូត​បាន​ចេញ​លក់​ពាស​ ពេញ​ទីផ្សារ​ពិសេស​គឺ​ផលិត​ផល​កុំព្យូទ័រ ថេប្លេត និង​ស្មាតហ្វូន​ជា​ដើម ដែល​នា​ពេល​បច្ចុប្បន្ន​នេះ​វា​មាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ក្លា​បំផុត​ពី​ សំណាក់​មនុស្ស​ជាតិ​ទាំង​អស់​ទូទាំង​ពិភព​លោក ដោយសារ​តែ​អាច​ជំនួស​ដៃ​ជើង និង​អាច​ធ្វើ​អោយ​កិច្ច​ការងារ​របស់​យើង​ដំណើរ​ការ​ទៅ​បាន​រលូន និង​រហ័ស ហើយ​ថែម​ទាំង​អាច​កម្សាន្ត​សប្បាយ​ថែម​ទៀត​ផង។

ជាក់ស្ដែងស្មាតហ្វូននាពេលបច្ចុប្បន្ននេះ​នរណា​ក៏​មាន​ប្រើ​ប្រាស់​ដែរ ព្រោះ​ម៉ូឌែល​ខ្លះ​ក៏​ថោក​អាច​ជាវ​ប្រើ​ប្រាស់​បាន​គ្រប់ៗ​គ្នា​សូម្បី​តែ​ ប្អូនៗ​កុមារ​ក៏​មាន​កាន់​ពេញៗ​ដៃ​ដែរ តែ​ពេល​ខ្លះ​វា​ក៏​មាន​បញ្ហា​បន្តិច​បន្តួច​ផង​ដែរ​ពាក់​ព័ន្ធ​ទៅ​នឹង​ផ្នែក ​ល្បឿន ឬ​អង្គ​ផ្ទុក​ទិន្នន័យ​ជា​ដើម ដែល​ស្មាតហ្វូន​របស់​អ្នក​អាច​នឹង​ដំណើរ​ការ​យឺត​យ៉ាវ ឬ​អង្គ​ផ្ទុក​ទិន្នន័យ​ក្នុង​ម៉ាស៊ីន​តូច​ពិបាក​ផ្ទុក​ឯកសារ​សំខាន់ៗ​ផ្សេងៗ ​បាន​ច្រើន។ យ៉ាង​ណា​មិញ​អ្នក​មិន​ចាំបាច់​ព្រួយ​បារម្មណ៍​អ្វី​ច្រើន​ទៀត​ឡើយ​នៅ​ពេល​ អ្នក​មាន​បញ្ហា​ទៅ​លើ​ទំហំ​អង្គ​ផ្ទុក​ទិន្នន័យ​របស់​អ្នក​តូច អ្នក​ក៏​អាច​ជាវ USB មាន​មុខងារ​ដូច Flash ដែល​ប្រើ​ប្រាស់​ជាមួយ​កុំព្យូទ័រ ទៅ​ប្រើ​ប្រាស់​នឹង​ស្មាតហ្វូន​របស់​អ្នក​បាន​ផង​ដែរ ហើយ​ប្រើ​វា​ដូច​មេម៉ូរី​ក្នុង​ម៉ាស៊ីន​អញ្ចឹង​ដែរ។

អ្វីដែលពិសេសបំផុតសម្រាប់ USB ប្រភេទ​នេះ​គឺ​វា​មាន​មុខងារ​ជា​ប្រភេទ USB OTG ឬ USB On-The-Go ដែល​គ្រាន់​តែ​ដោត​វា​ចូល​ទៅ​ក្នុង​រន្ធ USB របស់​ស្មាតហ្វូន​អ្នក វា​នឹង​ក្លាយ​ទៅ​ជា​មេម៉ូរី​មួយ​ដូច​អ្នក​ដោត​មេម៉ូរី​កាត​ផង​ដែរ ដូច្នេះ​អ្នក​អាច​ផ្ទុក​ចំរៀង វីដេអូ ឬ​ឯកសារ​សំខាន់ៗ​ផ្សេង​ទៀត​បាន​យ៉ាង​សំបូរ​បែប​មិន​ចាំបាច់​ខ្វល់​អំពី​ការ​ ខ្វះ​ខាត​អង្គ​ផ្ទុក​ទិន្នន័យ​ឡើយ។ អ្វី​ដែល​ពិសេស​សម្រាប់ USB ទាំង​នេះ​គឺ អាច​យក​ទៅ​ប្រើ​ប្រាស់​នឹង​កុំព្យូទ័រ​ផង និង​ស្មាតហ្វូន​ផង​ដែរ បាន​ន័យ​ថា​អ្នក​អាច​ចំនេញ​ច្រើន ហើយ​វា​មាន​តម្លៃ​ធូរ​ថ្លៃ​ទៀត​ផង។ ខាង​ក្រោម​គឺ​ជា​តម្លៃ USB សម្រាប់​ស្មាតហ្វូន Android មាន​គុណភាព និង​សមត្ថភាព​ខ្ពស់​ទាំង 10 ដែល​អ្នក​គប្បី​មាន​ប្រើ​ប្រាស់​គ្រប់ៗ​គ្នា៖

1. SanDisk Ultra Dual USB Drive

វាជាប្រភេទ USB 2.0 អ្នក​អាច​ជ្រើស​រើស​បាន​តាម​ទំហំ 16/32/64 GB រី​ឯ​តម្លៃ​របស់​វា​វិញ​ចាប់​ផ្ដើម​ពី 15$ ទៅ​ដល់ 40$ ស៊ី​សង​ទៅ​តាម​ទំហំ​មេម៉ូរី។ អ្នក​ក៏​អាច​ប្រើ​ប្រាស់​បាន​ជាមួយ​កុំព្យូទ័រ​បាន​ផង​ដែរ ជាមួយ​គុណភាព​ខ្ពស់។

2. Kingston DataTraveler MicroDuo 3.0

USB ប្រភេទនេះមានទំហំ​តូច​ងាយ​ស្រួល​យក​តាម​ខ្លួន និង​ទុក​ដាក់ អ្វី​ដែល​ពិសេស​គឺ​វា​ជា​ប្រភេទ USB 3.0 មាន​ល្បឿន Read/Write លឿន​ទាន់​ចិត្ត អាច​ជ្រើស​រើស​ទំហំ 16/32/64 GB ដោយ​តម្លៃ​ធូរ​ថ្លៃ​ចាប់​ពី 14$ ដល់ 36$ តែ​ប៉ុណ្ណោះ។

3. SONY MicroVault

ផលិតផលរបស់ SONY មាន​រចនាបថ​ស្រស់​ស្អាត​គុណភាព​ខ្ពស់​ធន់​នឹង​កម្ដៅ ធូ​លី​ដី តែ​វា​ជា​ប្រភេទ USB 2.0 មាន​ទំហំ​អង្គ​ផ្ទុក​ទិន្នន័យ​​ពី 8GB ទៅ​ដល់ 32GB ពិសេស​មាន​តម្លៃ​ចាប់​ពី 10$ ដល់ 30$។

4. LG MU1

នេះជាម៉ាក LG ជាប្រភេទ USB 2.0 មាន​ទំហំ 16GB និង 32GB តែ​ប៉ុណ្ណោះ ចំនែក​តម្លៃ​របស់​វា​វិញ​គឺ 20$ និង 30$ ដែល​អ្នក​អាច​រក​ជាវ​បាន​តាម Ebay ជាមួយ​ពណ៌​ស និង​ពណ៌​ខ្មៅ​សម្រាប់​ជ្រើស​រើស។

5. ADATA DashDrive Durable

វាមានទំហំតូច ស្រាល ជា​ប្រភេទ USB 2.0 មាន​ទំហំ 16GB និង 32GB សម្រាប់​ជ្រើស​រើស ជាមួយ​តម្លៃ​ចាប់​ពី 30$។

 

6. PQI Connect 302

អ្នកប្រាកដជាមិនធ្លាប់បានឃើញ ឬ​ដឹង​អំពី​ម៉ាក​នេះ​ឡើយ តែ​វា​គឺ​ជា​ម៉ាក​ល្បី​មួយ​ដែរ ហើយ USB នេះ​មាន​រចនាបថ​ស្រស់​ស្អាត​ដូច​គ្រាប់​ថ្នាំ​ពេទ្យ​អញ្ចឹង ហើយ​ជា​ប្រភេទ USB 3.0 ថែម​ទៀត​ផង។ វា​មាន​ទំហំ 16/32/64GB ដែល​ទំហំ 32GB មាន​លក់​ក្នុង​តម្លៃ 43$។

7. Patriot Stellar

ជាប្រភេទ USB 3.0 មានទម្ងន់​ស្រាល រូប​រាង​ជ្រុង​ទ្រវែង​ស្រស់​ស្អាត​មាន​តម្លៃ​ធូរ​ថ្លៃ​ត្រឹម​តែ 14$ សម្រាប់​ទំហំ 16GB និង តម្លៃ 46$ សម្រាប់​ទំហំ 64GB។

8. Corsair Voyager GO

នេះគឺជាម៉ាកល្បីដែលអ្នក​ប្រាកដ​ជា​ស្គាល់​ជាមួយ Corsair ហើយ​វា​ថែម​ទាំង​ផលិត​ជា​ប្រភេទ USB ថែម​ទៀត​ផង ដែល​មាន​ទម្ងន់​ស្រាល​ទាល់​តែ​មែន​ទែន ហើយ​ជា​ប្រភេទ USB 3.0 ទៀត​ផង​មាន​ទំហំ 16/32/64 GB មាន​តម្លៃ​ចាប់​ពី 20$ 30$ និង 45$។

9. Leff Bridge Mobile USB 3.0

USB 3.0 មានទំហំតូច​ប្រើ​ប្រាស់​ជាមួយ​កុំព្យូទ័រ​ក៏​បាន​ស្មាតហ្វូន​ក៏​បាន មាន​ទំហំ 16/32/64GB មាន​តម្លៃ​ចាប់​ពី 18$ ឡើង​ទៅ និង​ទំហំ​ថ្លៃ​ជាង​គេ​បំផុត​គឺ 52$។

10. Imation 2-in-1 Mini Express

មានទំហំតូច ទម្ងន់ស្រាល ស្រោប​ឡើង​ដោយ​ជ័រ​ស្វិត ជា​ប្រភេទ USB 3.0 មាន​អង្គ​ផ្ទុក​ទិន្នន័យ​ក្នុង​ម៉ាស៊ីន 8GB ឡើង​ទៅ​ដល់ 64GB។

សរុបសេចក្ដីមក USB ទាំង 10 ខាង​លើ​គឺ​សុទ្ធ​សឹង​ជា USB មាន​គុណភាព​ខ្ពស់ តម្លៃ​ធូរ​ថ្លៃ ធន់ ទម្ងន់​ស្រាល និង​មាន​សមត្ថភាព​ពិសេស​អាច​ប្រើ​ប្រាស់​ជាមួយ​កុំព្យូទ័រ​ផង និង​ស្មាតហ្វូន​ថែម​ទៀត ដែល​អ្នក​អាច​រក​ជាវ​បាន​នៅ​តាម​ហាង​លក់​ស្មាតហ្វូន​មួយ​ចំនួន តែ​មិន​មែន​បាន​គ្រប់​ម៉ូឌែល​នោះ​ទេ ព្រោះ​ទីផ្សារ​របស់ USB ប្រភេទ​នេះ​នៅ​ក្នុង​ស្រុក​ខ្មែរ​យើង​គឺ​នៅ​មាន​ចំនួន​តិច​តួច​នៅ​ឡើយ។ បើ​ប្រិយមិត្ត​មាន​ចំណាប់​អារម្មណ៍​គប្បី​ជាវ 1 យក​មក​ប្រើ​ប្រាស់​ចុះ​សម្រាប់​ការ​កម្សាន្ត​នានា​របស់​អ្នក!

Resource: www.cambo-report.com

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s