Apple បានបញ្ចេញ iOS 8 ជំនាន់​សាក​ល្បង​ទី​បី ដែល​បន្ថែម​មុខងារ​ពិសេសៗ ហើយ​អក្សរ​ខ្មែរ​ក៏​អាច​អាន​ក្នុង Safari ផងដែរ


កាលពីដើមខែមិថុនាកន្លង​ទៅ​នេះ ក្រុមហ៊ុន Apple បាន​បង្កើត​ព្រឹត្តិការណ៍​ដ៏​ពិសេស​មួយ​ដែល​មាន​ឈ្មោះ​ថា WWDC ហើយ Apple ក៏​បាន​ដាក់​សំញ៉ែង​នូវ​រូប​រាង​ខ្លះៗ​របស់​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ iOS 8 ផង​ដែរ។ ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ iOS 8 នៅ​មិន​ទាន់​បាន​ដាក់​អោយ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ ពោល​ក្រុមហ៊ុន​ត្រូវ​ធ្វើ​ការ​សិក្សា​តេស្ត​សាក​ល្បង​រយៈ​ពេល 3 ខែ​សិន រហូត​ដល់​ខែ​កញ្ញា អម​ជាមួយ​វត្តមាន​របស់ iPhone 6 ឯ​ណោះ។ កាល​ពី​ម្សិលមិញ​នេះ Apple បាន​បញ្ចេញ iOS 8 ជំនាន់​សាក​ល្បង​ទី​បី​ទៀត ដែល​ក្រុមហ៊ុន​បាន​បន្ថែម​នូវ​លក្ខណៈ​ពិសេសៗ កែ​ប្រែ​កំហុស​ឆ្គង ហើយ​អ្វី​ដែល​ជា​លក្ខណៈ​ពិសេស​នោះ​គឺ​កម្មវិធី Safari អាច​អាន​ជា​ភាសាខ្មែរ​បាន​ហើយ។

ខាងក្រោមនេះគឺជាលក្ខណៈ​ពិសេស​ថ្មីៗ​ដែល Apple បាន​បន្ថែម​ទៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ iOS 8 ជំនាន់​សាក​ល្បង​ទី 3:

1. នៅពេលដែលអ្នកទើបតែតម្លើង​ទៅ​កាន់ iOS 8 ថ្មី​ជា​លើក​ដំបូង វា​នឹង​បង្ហាញ​សារ Introducing iCloud Drive ដែល​វា​គឺ​ជា​មុខងារ​រក្សា​ឯកសារ​ផ្សេងៗ​របស់​ទូរស័ព្ទ​យើង​ទៅ​លើ​អាកាស។ មុខងារ​នេះ iCloud Drive មាន​លក្ខណៈ​ពិសេស​ស្រដៀង​ទៅ​នឹង Google Drive និង Drop Box ដែរ ដែល​អាច​អោយ​យើង​រក្សា​ទិន្នន័យ​សំខាន់ៗ​ផ្សេងៗ មិន​ខ្លាច​ការ​បាត់បង់​ដោយ​ប្រការ​ណា​មួយ​ឡើយ លើក​លែង​តែ​យើង​ជា​អ្នក​លុប​វា​ចោល​ដោយ​ខ្លួន​ឯង។

2. មានកន្លែងបិទបើក​មុខងារ Handoff នៅ​កន្លែង Setting។ Handoff គឺ​ជា​មុខងារ​ពិសេស​ដែល​អនុញ្ញាត្តិ​អោយ​អ្នក​សរសរ​អ៊ីម៉ែល Note រឺ​ក៏​ផ្ញើរ​សារ​ដោយ បញ្ជា​ចេញ​ពី​កុំព្យូទ័រ Mac ទៅ​កាន់ iPhone វិញ។ មុខងារ​នេះ​មាន​លក្ខណៈ​ពិសេស​ខ្លាំង​ណាស់ ហើយ​យើង​ក៏​អាច​ធ្វើ​ការ​ទទួល​ការ​ខល​ចូល រឺ​ក៏​ហៅ​ទូរស័ព្ទ​ចេញ​ដោយ​ប្រើ​កុំព្យូទ័រ Mac ផង​ដែរ ប៉ុន្តែ​កុំព្យូទ័រ​នោះ​ត្រូវ​តែ​ដំណើរ​ការ​ដោយ OS X Yosemite។

3. កម្មវិធី iMessage កាន់តែ​មាន​លក្ខណៈ​ងាយ​ស្រួល​ជាង​មុន ពោល​យើង​អាច​ផ្ញើរ​ជា​សម្លេង​របស់​យើង​បាន​ដោយ​រហ័ស​ដោយ​គ្រាន់​តែ​លើក​វា​ មក​ផ្ទប់​នឹង​ត្រចៀក ហើយ​ចាប់​ផ្តើម​និយាយ​ជា​ការ​ស្រេច។

4. កម្មវិធីអាកាសធាតុមានរចនាបថ រៀប​រយ និង​ងាយ​ស្រួល​ក្នុង​ការ​មើល​ជាង​មុន។

5. ក្តារចុចមានមុខងារបិទ Quick Type ដែល​វា​គឺ​ជា​មុខងារ​ណែនាំ​អក្សរ ដូច​ទៅ​នឹង Text Prediction របស់ Android ដែរ។

6. កម្មវិធី សុខភាពដែលមាន​ឈ្មោះ​ថា HealthKit នៅ​លើ iPhone 5S មាន​សម្ថភាព​​កាន់​តែ​ខ្ពស់​ជាង​មុន ពោល​បន្ទះ​ស៊ិនស័រ M7 អាច​រាប់​ជំហ៊ាន​របស់​អ្នក​បាន ដែល​វា​គឺ​ជា​គុណ​សម្បត្តិ​ដ៏​ពិសេស​មួយ សម្រាប់​តាម​ដាន​រាល់​ព៌តមាន​សុខភាព​នានា។ លើស​ពី​នេះ​ទៅ​ទៀត​វា​ក៏​អាច​តាម​ដាន​ពី​កម្រិត កាហ្វេ​អ៊ីន​ដែល​យើង​បាន​ទទួល​ទាន​ចូល​ក្នុង​រាង​កាយ​បាន​ផង​ដែរ ដែល​វា​ជា​មុខងារ​សុវត្ថិភាព​ដ៏​ល្អ​។

ទាំងនេះគ្រាន់តែជាចំណុចថ្មីៗ​មួយ​ ចំនួន​ទៀត​ប៉ុណ្ណោះ​របស់ iOS 8 ប៉ុន្តែ​នៅ​សល់​ចំណុច​ពិសេស​ជា​ច្រើន​ទៀត​ដែល Apple មិន​ទាន់​បញ្ចេញ​អោយ​យើង​ដឹង។ សម្រាប់​អ្នក​ដែល​កំពុង​តែ​ប្រើ iPhone 4S, iPad 2 និង iPod Touch 5th ឡើង​ទៅ អ្នក​ទាំង​អស់​គ្នា​ក៏​មាន​ឱកាស​អាច​តម្លើង​ទៅ​កាន់ iOS 8 នឹង​ទទួល​យក​បទ​ពិសោធន៍​អស្ចារ្យ​ទាំង​នេះ​ផង​ដែរ ដែល Apple នឹង​បើក​អោយ​អ្នក​ទាំង​អស់​គ្នា​អាប់ដេត​នៅ​កំឡុង​ខែ​កញ្ញា។

Resource: www.cambo-report.com

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s