បញ្ហាដែលអ្នកទាំងអស់​​គ្នា​​ត្រូវ​​ដឹង​​បន្ទាប់​​ពី​​បាន Jailbreak IOS 7.1.x


ថ្វីត្បិតតែកម្មវិធី Jailbreak iOS 7.1.x បាន​បញ្ចេញ​អោយ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​យ៉ាង​ណា​ក៏​ដោយ ក៏​ប៉ុន្តែ​វា​នៅ​តែ​ចោទ​ជា​ចំងល់​ដ៏​ធំ​មួយ សម្រាប់​អ្នក​បំបែក​កូដ​ផ្សេង​ទៀត ហើយ​ក៏​ដូច​ជា​អ្នក​មាន​ជំនាញ​ក្នុង​ការ​ប្រើ​ប្រាស់ iOS ផង​ដែរ។ កម្មវិធី​នេះ វា​ខុស​គ្នា​ពី​កម្មវិធី Jailbreak Evasion, P0sixspwn ពោល​បន្ទាប់​ពី​យើង​ធ្វើ​ការ Jailbreak រួច​ហើយ អ្នក​ទាំង​អស់​គ្នា​នឹង​ឃើញ​វា​មាន​បន្ថែម​កម្មវិធី 25pp នៅ​លើ​ផ្ទៃ​អេក្រង់ និង PPsync នៅ​ក្នុង Cydia ។

ដោយយោងទៅតាមកំពូល​អ្នក​បំបែក​កូដ Jailbreak ឈ្មោះ​ថា AngelXwind បាន​អោយ​ដឹង​ថា មុន​ពេល​ដែល​យើង​ធ្វើ​ការ Jailbreak ដោយ​ប្រើ​ប្រាស់​កម្មវិធី Pangu នេះ យើង​ត្រូវ​ដោះ​ធីក​នៅ​ប្រឡោះ​ខាង​ក្រោម​សិន ព្រោះ​អី​វា​អាច​បង្ក​បញ្ហា​ធំ​ដល់​យើង​បាន។ ប្រសិន​បើ​ជា​យើង​បើក​ធីក​នេះ ហើយ​ចុច Jailbreak តែ​ម្តង នោះ​វា​នឹង​តម្លើង​កម្មវិធី 25pp និង​កម្មវិធី Ppsync តែ​ម្តង ហើយ​កម្មវិធី Ppsync របស់​ចិន​នេះ អាច​ជា Software បង្កប់​ខ្លួន​ដ៏​គ្រោះថ្នាក់​មួយ។ Ppsync នេះ​អាច​បង្អាក់​ដំណើរ​ការ​កម្មវិធី​ណា​មួយ មិន​អោយ​មាន​ភាព​រលូន ហើយ​វា​ក៏​អាច​លួច​យក​គណនី iCloud របស់​យើង​ផង​ដែរ។

ខេមបូរីផតធ្លាប់បានបញ្ជាក់ហើយ​នៅ​ ក្នុង​ជំហ៊ាន Jailbreak របស់​យើង​ថា កំឡុង​ពេល​ធ្វើ​ការ Jailbreak សូម​ដោះ​ធីក​នៅ​ប្រឡោះ​ខាង​ក្រោម​ចេញ (លេខ​មួយ​នៅ​ក្នុង​រូប​ខាង​លើ) បើ​មិន​ដូច្នេះ​ទេ ឧបករណ៍​របស់​អ្នក​នឹង​មាន​ភ្ជាប់​ជាមួយ PPsync នេះ។

ក៏ប៉ុន្តែប្រសិនបើអ្នកមិនបាន​ដោះ​ធីក​ទេ យើង​ក៏​អាច​លុប​វា​ចេញ​បាន​ដែរ ដោយ​អនុវត្ត​តាម​ជំហ៊ាន​ខាង​ក្រោម​នេះ:

  • ចូលទៅកម្មវិធី Cydia > Source > បន្ថែម Source (http://cydia.angelxwind.net) រួចចុច Add
  • ស្វែងរកពាក្យ “ Complete PPSync Remover ហើយ​តម្លើង​វា និង​បិទ​បើក​ទូរស័ព្ទ​ជា​ការ​ស្រេច
  • សូមចូលទៅ Setting > General > Profile ហើយ​ឆែក​មើល​ប្រសិន​បើ​មាន​ជាមួយ 25pp Profile សូម​លុប​ចេញ បើ​គ្មាន​គឺ​គ្មាន​បញ្ហា​អ្វី​ឡើយ។
  • ឥលូវនេះ Software ដ៏គ្រោះថ្នាក់​នេះ​ត្រូវ​បាន​លុប​ចោល​ដោយ​ជោគ​ជ័យ​ហើយ។

សូមបញ្ជាក់ផងដែរថា PPSync ប្រើ​ជំនួស​អោយ Appsync នៅ​លើ iOS របស់​យើង​ដែល Software មួយ​នេះ​ប្រើ​ដើម្បី​អនុញ្ញាត្តិ​អោយ​យើង​តម្លើង​កម្មវិធី​ផ្សេងៗ​ដោយ​ឥត​ គិត​លុយ​បាន (crack) និង​អនុញ្ញាត្តិ​អោយ​តម្លើង Tweak មួយ​ចំនួន​ទៀត។ នា​ពេល​បច្ចុប្បន្ន​នេះ Appsync 7.1.x នៅ​មិន​ទាន់​មាន​ដោនឡូដ​នៅ​ឡើយ​ទេ ដូច្នេះ​សូម​រង់ចាំ​ដោយ​អត់ធ្មត់ ហើយ​ចៀសវាង​កុំ​ប្រើ​ប្រាស់​ផលិត​ផល​ចិន PPSync នេះ​អី។

Resource: Cambo-report

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s