លក្ខណៈពិសេសៗទាំង 20 របស់ iOS 8


អស់រយៈជាយូរណាស់មកហើយ ដែល​យើង​ទាំង​អស់​គ្នា​បាន​ទន្ទឹង​រង់ចាំ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ iOS 8 ថា​តើ Apple នឹង​បំពាក់​មុខងារ​ពិសេសៗ​អ្វី​ខ្លះ​នៅ​លើ​វា ហើយ​តើ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍​នេះ នឹង​មាន​ល្បឿន​ប្រើ​ប្រាស់​លឿន ដូច iOS 7.1 រឺ​ក៏​យ៉ាង​ណា​នោះ។ កាល​ពី​វេលា​ម៉ោង 1:00am រំលង​អាធាត្រ​យប់​មិញ​នេះ លោក Tim cook និង​វិស្វករ Software របស់ Apple បាន​ដាក់​បង្ហាញ​ជូន​នូវ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍​ថ្មី​នោះ​គឺ iOS 8 ដែល​វា​មាន​បន្ថែម​កម្មវិធី មុខងារ និង​សមត្ថភាព​ច្រើន ដែល​អ្នក​ប្រើ​ប្រាស់​ប្រាកដ​ជា​ពេញ​ចិត្ត​ជាមួយ​នឹង​កំណែ​អាប់ដេត​មួយ​នេះ។

ខាងក្រោមនេះគឺជាលក្ខណៈពិសេសធំៗទាំង 20 របស់ iOS 8 ដែល​លោក​អ្នក​គួរ​តែ​យល់​ដឹង​អំពី​វា ដើម្បី​ដឹង​អោយ​ច្បាស់​ថា​តើ Apple អភិវឌ្ឍន៍​ iOS របស់​ខ្លួន​ដល់​កម្រិត​ណា​ហើយ?

  • Quick Reply: វាអនុញ្ញាត្តិអោយយើងឆ្លើយតបសារ យ៉ាង​ងាយ​ស្រួល និង​រហ័ស​បំផុត​នៅ​លើ iMessage ដោយ​គ្រាន់​តែ​ចុច​នៅ​ផ្ទៃ​ខាង​លើ​នៃ Status Bar។ និយាយ​រួម​ទៅ វា​មាន​រចនាបថ​ស្រដៀង​នឹង Tweak BiteSMS ដែរ។
  • Favorite Contact: យើងអាចកំនត់បញ្ជីឈ្មោះមនុស្សណា ដែលអ្នកឧស្សាហ៍​ទំនាក់​ទំនង​ទៅ អោយ​វា​បង្ហាញ​ដោយ​ស្វ័យ​ប្រវត្តិ​នៅ​ក្នុង Multitasking។
  • កម្មវិធី Safari: មានបង្ហាញ Tab View រូបរាងថ្មី ទាំងនៅលើ iPhone និង iPad
  • Quick Reply: ក៏អាចឆ្លើយសារបានដោយរហ័សផងដែរ នៅលើ​កម្មវិធី​ក្រៅ​ពី iMessage ដែល​មាន​ដូចជា​កម្មវិធី WhatsApp, Line និង Facebook ជា​ដើម។
  • Mail gesture: បើកមើលអ៊ីម៉ែល និងប្រើប្រាស់ផ្សេងៗកាន់តែមាន​ភាព​ងាយ​ស្រួល និង​មាន​របៀប​ប្រើ​ប្រាស់​គួរ​អោយ​ទាក់​ទាញ​ជាង​មុន
  • Spotlight: ដោយសារមុខងារនេះមិនសូវទទួលបានការពេញ​និយម​ក្នុង​ការ​ប្រើ​ប្រាស់​នោះ Apple បាន​កែច្នៃ​វា​អោយ​កាន់​តែ​មាន​ភាព​វិសេស​វិសាល​ជាង​មុន។ ឥលូវ​នេះ យើង​អាច​ប្រើ Spotlight ដើម្បិ​ស្វែង​រក ចម្រៀង កម្មវិធី រឺ​ក៏​ប្រើ​ជំនួស Google ផង​ដែរ។ រី​ឯ​រចនាបថ​វា​វិញ ក៏​ស្អាត​ជាង​មុន​ផង​ដែរ ដោយ​មាន​បែង​ចែក​ជា​បន្ទាត់​យ៉ាង​មាន​របៀប​រៀប​រយ។
  • QuickType: វាអាចទស្សន៍ទាយពាក្យបន្ទាប់ដែលយើងនឹងសរសេរបាន ដោយ​យើង​ទៅ​តាម​ប្រយោគ​ដែល​យើង​បាន​សរសេរ​ខាង​ដើម។ របៀប​ប្រើ​ប្រាស់​វា​គឺ​ស្រដៀង​ទៅ​នឹង Swift key នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ Android ដែរ ដោយ​វា​មាន​ភាព​ងាយ​ស្រួល និង​រហ័ស​ក្នុង​ការ​សរសេរ។
  • Continuity: ឥលូវនេះ អ្នកអាចភ្ជាប់ទំនាក់ទំនងរវាង iDevice អ្នកទៅ​កុំព្យូទ័រ Mac យ៉ាង​មាន​ភាព​ងាយ​ស្រួល​បំផុត។ យើង​អាច​បញ្ជា​ការ​ខល​ចេញ – ទទួល​ចូល បើក​មើល​សារ​ដោយ​ផ្ទាល់​លើ​កុំព្យូទ័រ Mac។
  • Messages: Apple បានបន្ថែមមុខងារទៅកាន់កម្មវិធី Messages អោយ​កាន់​តែ​ពិសេស​ជាង​មុន ពោល​យើង​អាច​ផ្ញើរ​ជា​លក្ខណៈ​រូបភាព, វីដេអូ រឺ​ក៏​សម្លេង ដូច​ទៅ​នឹង Facebook Messenger ដែរ។
  • Cloud Drive: អ្នកប្រើប្រាស់ iPhone, iPad និង iPod Touch អាចកែ​សម្រួល​ឯកសារ​ផ្សេងៗ ដែល​មាន​ដូច​ជា Word, PDF, Excel ជា​ដើម យ៉ាង​មាន​ភាព​ងាយ​ស្រួល ដោយ​ប្រើ​ប្រាស់ Cloud Drive។ ការ​បង្កើត Cloud Drive នេះ គឺ​ដើម្បី​ប្រកួត​ប្រជែង​ជាមួយ Google Drive ដែល​មាន​នៅ​លើ Android។
  • Enterprise: ផ្តល់ភាពងាយស្រួល សម្រាប់ក្រុមហ៊ុន និងសហគ្រាស​នានា ក្នុង​ការ​តម្លើង​កម្មវិធី​ជា​ស្រេច នៅ​លើ iDevice។
  • Healthkit និង Health: វាគឺជាកម្មវិធីពិសេស ដែលអាចប្រើប្រាស់​ជាមួយ​នឹង​ឧបករណ៍​វាស់​ស្ទង់​ដទៃ ហើយ​បញ្ជូន​ទិន្នន័យ​ចូល​ក្នុង​កម្មវិធី​តែ​មួយ។ ឧបករណ៍​ដែល​អាច​ប្រើ​ប្រាស់​ជាមួយ​នាឡិកា​សុខភាព​ជា​ច្រើន ដែល​នាឡិកា​ទាំង​នោះ​អាច​វាស់​ស្ទង់​បាន​ដូច​ជា ទំងន់, សកម្មភាព, ចង្វាក់​បេះដូង និង​ជា​ច្រើន​ទៀត
  • Family Sharing: វាគឺជាមុខងារដ៏ពិសេមួយ សម្រាប់ក្រុមគ្រួសារអ្នក ព្រោះ​អី​វា​អនុញ្ញាត្តិ​អោយ​យើង​ចែក​ចាយ​ឯកសារ​អោយ​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ យ៉ាង​ងាយ​ស្រួល ដែល​មាន​ដូច​ជា​រូបភាព វីដេអូ កម្មវិធី​ដែល​បាន​ទិញ​ហើយ និង​ចម្រៀង​ជា​ដើម។ មុខងារ​នេះ អាច​អោយ​យើង​ប្រើ​ប្រាស់​ជាមួយ​នឹង​សមាជិក​ចំនួន 6 នាក់។
  • Photo: រាល់រូបភាពទាំងអស់នឹងរក្សានៅលើមេឃជាមួយមុខងារ iClouds ហើយ​យើង​ក៏​អាច​ធ្វើ​ការ​ស្វែង​រក​ទី​កន្លែង​ដែល​បាន​ថត ថ្ងៃ​ខែ រឺ​ក៏​ឈ្មោះ Album ជា​ដើម
  • កែកុនរូបភាព: ឥលូវនេះ យើងអាចកែកុនរូបភាពបានកាន់តែងាយ​ស្រួល និង​មាន​មុខងារ​ពិសេសៗ​ជា​ច្រើន​ទៀត
  • Shazam: ឥលូវនេះ យើងអាចបញ្ជា Siri អោយស្តាប់ចម្រៀង​ណា​ដែល​យើង​មិន​ស្គាល់​ព៌តមាន​វា​ច្បាស់​លាស់ បន្ទាប់​មក​ទៀត Siri នឹង​ឆ្លើយ​តប​ជា​ទី​គាប់​ចិត្ត។
  • Touch ID: ប្រើប្រាស់ជាមួយកម្មវិធីដទៃផ្សេងទៀតបាន មិនមែន​ត្រឹម​សម្រាប់​តែ ដោះសោរ និង Appstore ប៉ុណ្ណោះ​ទេ
  • ប្រើប្រាស់វិស្វកម្ម 3D ថ្មី: Apple ក៏បានផ្លាស់ប្តូរកូដ 3D ថ្មីផង​ដែរ ដើម្បី​អោយ​វា​ប្រើ​ប្រាស់​បាន​រលូន ជាង​មុន មិន​អោយ​ចាញ់​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Android kitkat ឡើយ។
  • Homekit: ប្រើដើម្បីទំនាក់ទំនងជាមួយឧបករណ៍នានាក្នុងផ្ទះ ដែលមានដូចជា អំពូលភ្លើង នាឡិកា ទូរទស្សន៍ជាដើម។ វាអាចប្រើបានជាមួយតែឧបករណ៍ដែលបង្កើតឡើងដែលមាន Certificate តែប៉ុណ្ណោះ
  • Appstore: មានភាពទូលំទូលាយ ងាយស្រួលក្នុងការប្រើ​ប្រាស់ ស្វែង​រក​កម្មវិធី និង​មាន​ផ្ទៃ​អេក្រង់​ស្អាត​ជាង​មុន

គួសបញ្ជាក់ផងដែរថា នេះគ្រាន់តែដំណាក់កាលដំបូងនៃការបង្ហាញ​ពី​រូប​រាង​របស់ iOS 8 តែ​ប៉ុណ្ណោះ ហើយ Apple នឹង​ដាក់​អោយ​អ្នក Developer សាក​ល្បង​ប្រើ​ប្រាស់​រយៈពេល 3 ខែ។ ហើយ​សម្រាប់​ឧបករណ៍​ដែល​អាច​ប្រើ​ប្រាស់ iOS 8 នេះ​បាន​គឺ​មាន​ដូច​ជា:

  • iPhone 4S, iPhone 5, iPhone 5c និង iPhone 5S
  • iPad 2, iPad 3, iPad 4th និង iPad Air
  • iPad mini និង iPad mini retina
  • iPod touch 5th

Resource: www.cambo-report.com

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s