ផ្លាស់ប្តូរ Lockscreen របស់អ្នក អោយ​កាន់​តែ​មាន​ប្រយោជន៍​ជាង​មុន ជាមួយ Tweak Lockinfo 7


ផ្ទៃអេក្រង់ដោះសោររបស់ iOS ដូច​ជា​សាមញ្ញា​ពេក​បន្តិច​ហើយ ព្រោះ​អី​វា​មិន​សូវ​មាន​អ្វី​បង្ហាញ​ច្រើន ក្រៅ​ពី​ម៉ោង និង​ដំណឹង​ផ្សេងៗ​បន្តិច​បន្តួច​ប៉ុណ្ណោះ ខុស​ពី​ផ្ទៃ​អេក្រង់​ដោះសោរ​របស់ Android ដែល​វា​មាន​អ្វី​បង្ហាញ​ច្រើន។ លើក​នេះ​ យើង​សូម​ណែនាំ​នូវ Tweak មួយ​ដែល​វា​អាច​បន្ថែម​នូវ​ព៌តមាន, អាកាស​ធាតុ, ព្រឹត្តិការណ៍​ផ្សេងៗ រួម​ជាមួយ​នឹង Contact ផង​ដែរ។

Lockinfo 7 គឺជា Tweak ដែល​មាន​អត្ថ​ប្រយោជន៍​ល្អ​មួយ សម្រាប់​ផ្លាស់​ប្តូរ​ផ្ទៃ​អេក្រង់​ដោះសោរ​របស់​អ្នក ពី​លក្ខណៈ​សាមញ្ញ អោយ​មាន​សភាព​ស្អាត និង​ពោរ​ពេញ​ទៅ​ដោយ​របស់​មាន​ប្រយោជន៍។ សម្រាប់​អ្នក​ដែល​មមាញឹក​ក្នុង​មុខ​ជំនួញ រឺ​ក៏​ត្រូវ​បំពេញ​កិច្ច​ការងា​រច្រើន អ្នក​គួរ​តែ​សាក​ល្បង​ប្រើ​ប្រាស់ Tweak មួយ​នេះ ព្រោះ​អី​រាល់​ព៌តមាន​សំខាន់​ៗ​ផ្សេងៗ និង​បង្ហាញ​ជូន​ដោយ​ផ្ទាល់​នៅ​លើ​ផ្ទៃ អេក្រង់​ដោះសោរ​តែ​ម្តង។ អ្វី​ដែល​អាច​នឹង​បង្ហាញ​នៅ​លើ​ផ្ទៃ​អេក្រង់​ដោះសោរ​នេះ មាន​ដូច​ជា អាកាសធាតុ, Contact, Event, Reminder, Stocks, អ៊ីម៉ែល ជា​ដើម។ អ្វី​ដែល​ពិសេស​នោះ​គឺ​យើង​អាច​បើក​សោរ រឺ​ក៏​អ៊ីម៉ែល ហើយ​អាច​ឆ្លើយ​តប​ដោយ​ផ្ទាល់​តែ​ម្តង ប៉ុន្តែ​យើង​ត្រូវ​តម្លើង Tweak ឈ្មោះ​ថា BiteSMS សិន។

តម្រូវការ

  • iPhone, iPad និង iPod Touch ដែលដំណើរការដោយ iOS 7 ឡើងទៅ
  • iDevice របស់អ្នក ត្រូវតែបាន Jailbreak រួចហើយ
  • វាអាចប្រឆាំងជាមួយនឹង Tweak ណាដែលទាក់ទង​ទៅ​នឹង Lockscreen។ យល់​ល្អ​អ្នក​គួរ​តែ​លុប Tweak ទាំង​នោះ​ចោល​សិន សឹម​ប្រើ​ប្រាស់ Lockinfo 7។

របៀបតម្លើង និងប្រើប្រាស់

  • បើកកម្មវិធី Cydia > manage > source > edit > add > វាយ​ពាក្យ”repo.biteyourapple.net” និងចុច Add
  • ចូលទៅក្នុងក្រឡោនស្វែងរកក្នុងកម្មវិធី Cydia រួចវាយពាក្យ “ Lockinfo 7” និង​តម្លើង​ជា​ការ​ស្រេច។
  • ដើម្បីធ្វើការផ្លាស់ប្តូរ អ្វីផ្សេងៗ សូមចូលទៅកាន់ Setting > Lcok info។ នៅ​ក្នុង​នោះ យើង​អាច​ផ្លាស់​ប្តូរ​អ្វី​ជា​ច្រើន ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​យើង ដូច​ជា Appearance, Screen Diming ជា​ដើម។

Tweak មួយនេះ នៅមិនទាន់មានលក្ខណៈ​ល្អ​ប្រសើរ​នៅ​ឡើយ​ទេ ពោល​វា​អាច​នឹង​គាំង​មួយ​ដង​មួយ​កាល។ ហើយ​ក៏​សូម​រំលឹក​ម្តង​ទៀត​ដែរ​ថា វា​អាច​នឹង​ប្រឆាំង​គ្នា​ជាមួយ​នឹង Tweak ណា​ដែល​ទាក់​ទង​ទៅ​នឹង​ផ្ទៃ​ចាក់​សោរ​អក្រង់។ ដូច្នេះ​សូម​លុប Tweak ទាំង​នោះ​ចោល ចៀសវាង​មាន​បញ្ហា​ផ្សេងៗ។

Resource: www.cambo-report.com

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s