Apple បានឆ្លើយតបនឹងសំណើរ បញ្ចូល​ពុម្ព​អក្សរ​ខ្មែរ និងក្តារចុចខ្មែរហើយ


កាលពីថ្ងៃទី 8 ខែមេសាកន្លងទៅនេះ ក្រុម 4KhmeriPhone ដែល​ជា​ក្រុម​មួយ​មាន​សកម្មភាព​ច្រើន​ក្នុង​ការ​ជួយ​សម្រួល​អោយ iOS ប្រើ​ប្រាស់​ភាសាខ្មែរ​នោះ បាន​បើក​យុទ្ធ​នាការ​ស្វែង​រក​ហត្ថលេខា (Sign) ពី​ប្រជាជន​យើង​ទាំង​អស់​គ្នា​ផ្ញើរ​ទៅ​កាន់​ក្រុមហ៊ុន Apple។ គោល​បំណង​នៃ​ការ​ចូលរួម​ចុះ​ហត្ថលេខា​ពី​សំណាក់​យើង​ទាំង​អស់​គ្នា​នេះ គឺ​ដើម្បី​ទាមទារ​អោយ Apple បញ្ចូល​ពុម្ព​អក្សរ​ខ្មែរ និង​ក្តារ​ចុច​ខ្មែរ​ដាក់​នៅ​លើ iOS ជំនាន់​ក្រោយ ចៀសវាង​អោយ​យើង​ធ្វើ​ការ Jailbreak។

ការប្រមែប្រមូល សំលេងគាំទ្រដ៏ច្រើនលើសលប់ដល់​ទៅ 10,000 ហត្ថលេខា នេះ​គឺ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ប៉ុន្មាន​នោះ​ទេ ហើយ​យើង​ក៏​មិន​ប្រាកដ​ថា Apple នឹង​ឆ្លើយ​តប​ពី​សំណើរ​របស់​យើង​នេះ​ផង​ដែរ។ ប៉ុន្តែ ដោយសារ​មាន​ការ​សហការ​ល្អ​ពី​ប្រិយ​មិត្ត មិត្តភក្កិ និង​ប្រជាជន​កម្ពុជា​ទាំង​មូល​នោះ ហត្ថលេខា​ចំនួន 10,000 បាន​សម្រេច​ជា​ស្ថារពរ ក្នុង​រយៈពេល 19 ថ្ងៃ។

រយៈពេល 9 ថ្ងៃ បន្ទាប់ពីប្រមែប្រមូល ហត្ថលេខា​នេះ​ចប់​សព្វ​គ្រប់​មក នៅ​ក្នុង​ថ្ងៃ​នេះ ក្រុមហ៊ុន Apple បាន​ផ្ញើរ​ជា​អ៊ីម៉ែល​មួយ​មក​កាន់​ក្រុម 4Khmeriphone អោយ​រៀប​ចំ និង​ចង​ក្រង​ជា​ឯកសារ​មួយ ដែល​ពាក់​ព័ន្ធ និង ពុម្ព​អក្សរ​ខ្មែរ និង​ក្តារ​ចុច​ខ្មែរ ដែល​ត្រឹម​ត្រូវ​ទៅ​តាម ក្បួន​ខ្នាត ស្តង់ដា​មួយ។ ការ​ឆ្លើយ​តប​នេះ​គឺ​ជា​ដំណឹង​ដ៏​ល្អ​ក្រៃ​លែង​មួយ សម្រាប់​យើង​ទាំង​អស់​គ្នា ព្រោះ​ថា​នៅ​ក្នុង​ថ្ងៃ​អនាគត​ដ៏​ឆាប់ៗ​នេះ ពុម្ព​អក្សរ​ខ្មែរ និង​ក្តារ​ចុច​ខ្មែរ គឺ​អាច​នឹង​មាន​ភ្ជាប់​ជា​ស្រេច​ជាមួយ iOS។ ដូច្នេះ​យើង​មិន​ចាំបាច់ Jailbreak ទៀត​ឡើយ ហើយ​ក៏​មិន​ចាំបាច់​តម្លើង Profile Configuration ជា​ដើម។

ទាំងពុម្ពអក្សរខ្មែរ និងក្តារចុចខ្មែរ អាច​នឹង​មាន​សង្ឃឹម​ច្រើន ថា​នឹង​បំពាក់​នៅ​លើ ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ iOS 8 រឺ​ក៏​យូរ​ជាង​នេះ​បន្តិច អាស្រ័យ​ទៅ​លើ​ក្រុមហ៊ុន Apple​ ផ្ទាល់ ព្រោះ​អី​ពេល​នេះ ក្រុម 4Khmeriphone កំពុង​តែ​រួស​រាន់​រៀប​ចំ និង​ផ្ញើរ​ឯកសារ​ដែល Apple ត្រូវ​ការ​អោយ​បាន​ឆាប់​រហ័ស​ហើយ។

តើអ្នកទាំងអស់គ្នាមានអារម្មណ៍រីករាយជាមួយដំណឹង ​ដ៏​ល្អ​នេះ​ដែរ​រឺ​ទេ? Cambo report សូម​ថ្លែង​អំណរ​គុណ​ដល់​ប្រិយ​មិត្ត​គ្រប់​គ្នា ដែល​បាន​ចុះ​ហត្ថលេខា​នៅ​ក្នុង​យុទ្ធនាការ​មួយ​នេះ។ វា​មិន​មែន​មាន​តែ​អត្ថ​ប្រយោជន៍​ខ្ពស់​សម្រាប់​អ្នក​ប្រើ​ប្រាស់​ផលិត​ផល Apple នោះ​ទេ ក៏​ប៉ុន្តែ វា​ក៏​ជា​ការ​អភិរក្ស​អក្សរ​សាស្ត្រ​ជាតិ​យើង និង​អោយ​បរទេស​បាន​ស្វែង​យល់​ពី​វប្បធម៌​ប្រទេស​យើង​បាន​ច្រើន​ផង​ដែរ។

Resource: www.cambo-report.com

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s