ជីវប្រវត្តិ​របស់​ស្ថាបនិក​អ្នក​បង្កើត​កម្មវិធី​សម្រាប់​ Safari​ ដែល​គាត់​មាន​វ័យ​តែ​ 20ឆ្នាំ​ប៉ុណ្ណោះ


លោក Francisco Tolmasky គឺជាស្ថាបនិក Software​ ដ៏​វ័យ​ក្មេង​មួយ​រូប​គឺ​ត្រឹម​តែ​ 20​ ឆ្នាំ​ប៉ុណ្ណោះ​ ប៉ុន្តែ​ក្រុមហ៊ុន​ Apple​ បាន​ជ្រើស​គាត់​អោយ​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​ Apple​ នឹង​កាន់​តំណែង​ធំដុំ​ថែម​ទៀត​ផង​។​ នៅ​ក្នុង​ឆ្នាំ​ 2006​ បន្ទាប់​ពី​គាត់​បាន​បញ្ចប់​ការ​សិក្សា​ថ្មីៗ​ពី​សាកល​វិទ្យាល័យ​ Southern​ California​ នៅ​ក្នុង​មុខ​ជំនាញ​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ហើយ​ Apple​ ក៏​បាន​ទាក់​ទង​លោក​អោយ​ចូល​ទៅ​ធ្វើ​ការ​យ៉ាង​តក់​ក្រហល់​តែ​ម្តង​ ក្នុង​គោល​ដៅ​បង្កើត​កម្មវិធី​ Safari​ សម្រាប់​ iOS ។​ មូលហេតុ​ដែល​ធ្វើ​អោយ​ Apple​ បាន​ចាប់​អារម្មណ៍​លើ​រូប​លោក​បែប​នេះ​ នោះ​ក៏​ព្រោះតែ​ Tolmasky​ បាន​បង្កើត​កម្មវិធី​ និង​ Project​ ពិសេសៗ​ច្រើន​ណាស់។

លោក Steve Jobs បានកំណត់អោយលោក Tolmasky បង្កើតជាក្រុមមួយ​ ដើម្បី​សិក្សា​បង្កើត​កម្មវិធី​ Safari​ សម្រាប់​ iOS​ ហើយ​កម្មវិធី​នោះ​គឺ​ត្រូវ​តែ​ពិសេស​បំផុត​ដូច​វេទមន្ត​អញ្ជឹង។​ សំណើរ​នេះ​ គឺ​ដូចជា​ខ្ពស់​បន្តិច​ហើយ​ សម្រាប់​សិស្ស​ដែល​ទើប​តែ​បាន​បញ្ចប់​ពី​ការ​សិក្សា​និង​មិន​សូវ​មាន​បទ​ ពិសោធន៏​ច្រើន​ដូច​រូប​លោក។​ លោក​ Steve​ Jobs​ តែង​តែ​ពិភាក្សា​ និង​ពិគ្រោះ​យោបល់​ជា​មួយ​ Tolmasky​ យ៉ាង​ទៀត​ទាត់​បំផុត​ ដើម្បី​ពិនិត្យ​មើល​ពី​ដំណើរ​ការ​បង្កើត​កម្មវិធី​ Safari​ នេះ។​ គាត់​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ លោក​ Steve​ Jobs​ បាន​យក​ចិត្ត​ទុក​ដាក់​ណាស់​ ចំពោះ​គម្រោង​មួយ​នេះ ​ទោះ​បី​ជា​វា​មិន​អាច​ទៅ​រួច​យ៉ាង​ណា​ក៏​ដោយ។

កម្មវិធីប្រើប្រាស់ Internet ដ៏អសច្ចារ្យដែលគេចង់បង្កើតនោះគឺវាជាកម្មវិធី​ដែល​អនុញ្ញាតិ​អោយ​អ្នក​ ប្រើប្រាស់​អ៊ីនធឺណែត​ និង​បញ្ជា​បាន​ដូច​វេទមន្ត​អញ្ជឹង​ ដោយ​គ្រាន់​តែ​គ្រវាស​ចុះ​ឡើង​ ចុច​ពង្រីក​ ពង្រួម​ដោយ​ប្រើ​ម្រាម​ដៃ​ពីរ​ច្បិច​ ច្បាម​ប៉ុណ្ណោះ។ ​នៅ​ក្នុង​ឆ្នាំ​ 2006​ កម្មវិធី​បើក​អ៊ីនធឺណែត​នៅ​លើ​ទូរស័ព្ទ​នានា​ គឺ​មិន​មាន​សមត្ថភាព​អាច​បើក​អ៊ីនធឺណែត​ដែល​មាន​សណ្ឋាន​ដូច​បើក​នៅ​លើ​ កុំព្យូទ័រ​ឡើយ​ ដែល​យើង​និយាយ​ថា​ជា​លក្ខណៈ​ WAP។​ ប៉ុន្តែ​នៅ​ក្នុង​កម្មវិធី​ Safari​ អ្នក​ប្រើប្រាស់​អាច​បើក​អ៊ីន​ធឺ​ណែត​បាន​យ៉ាង​ងាយ​ស្រួល​ និង​មាន​លក្ខណៈ​ដូច​បើក​នៅ​លើ​កុំព្យូទ័រ​ដែរ។

ដរាបណាមានការខិតខំប្រឹងប្រែង និងទុកចិត្តលើខ្លួនឯង នោះប្រាកដជាអាចនឹង​ទទួល​បាន​ជោគ​ជ័យ​ជាក់​ជា​មិន​ខាន​ ហើយ​ក្រុម​លោក​ Tolmasky​ នេះ​ក៏​បាន​សម្រេច​គោល​ដៅ​ពិត​ប្រាកដ​មែន។​ កម្មវិធី​ Safari​ សម្រាប់​ iPhone​ និង​ iPod​ បាន​ប្រកាស​ជា​ផ្លូវ​ការ​ជា​មួយ​នឹង​ iPhone​ 2G​ ក្នុង​ដើម​ឆ្នាំ​ 2007។​ កម្មវិធី​ Safari​ នៅ​លើ​ iOS​ នេះគឺ​ជា​ផ្នែក​ដ៏​ពិសេស​មួយ​ដែល​បាន​ទាក់​ទាញ​អតិថិជន​ច្រើន​ណាស់​ អោយ​មក​ជ្រើស​រើស​ប្រើ​ iPhone​ ក៏​ព្រោះ​អី​រាល់​ការ​បញ្ជា​ផ្សេងៗ​គឺ​ដូច​ទៅ​នឹង​វេទមន្ត​ដែរ​ និង​លឿន​រហ័ស​ទាន់​ចិត្ត​ គួរ​អោយ​ស្ញប់​ស្ញែង។​ មួយ​ឆ្នាំ​ ពិរ​ឆ្នាំ​ក្រោយ​មក​ ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ជា​ច្រើន​ចាប់​ផ្តើម​យក​ចិត្ត​ទុក​ដាក់​បង្កើត​ កម្មវិធី​ប្រើប្រាស់​អ៊ីន​ធឺណែត​ដ៏​ឆ្លាត​វៃ​ដូច​ Safari​ ដែរ​ ប៉ុន្តែ​នៅ​តែ​មិន​ទាន់​តាម​ទាន់​នៅ​ឡើយ​ទេ។

បន្ទាប់ពីបញ្ចប់គម្រោងបង្កើតកម្មវិធី Safari សម្រាប់ iPhone រួចហើយ​ លោក​ក៏​បាន​ចាក​ចេញ​ពី​ក្រុមហ៊ុន​ Apple​ ហើយ​បាន​ទៅ​បង្កើត​ក្រុមហ៊ុន​ផលិត​ហ្គេម​វិញ។ ​សព្វ​ថ្ងៃ​នេះ​ គាត់​មាន​អាយុ​ 29​ ឆ្នាំ​ហើយ​ និង​ជា​សហគ្រិន​ដ៏​ជោគជ័យ​មួយ​ក្នុង​ការ​បង្កើត​ហ្គេម​សម្រាប់​ iOS។​ ហ្គេម​ដែល​បង្កើត​ដោយ​ក្រុមហ៊ុន​របស់​ Tolmasky​ គឺ​ពិត​ជា​រស់​រវើក​ និង​ប្លែកៗ​ណាស់​តួ​យ៉ាង​ដូច​ជា​ហ្គេម​ឈ្មោះ​ Bonsai​ Slice​ នេះជា​ដើម។

Resource: www.cambo-report.com

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s