តើអ្នកដឹងទេថា តាមពិតទៅ Google មិន​មែន​ជា​អ្នក​ផ្តើម​គំនិត​បង្កើត Android នោះទេ!


Android គឺជាប្រព័ន្ធប្រតិបត្តិការណ៍ដ៏ល្បីល្បាញ​មួយ​អស់​រយៈ​ពេល​ជាង​ប្រាំ​ឆ្នាំ​ មក​ហើយ ដែល​នរណាៗ​ក៏​ស្គាល់​ដែរ​ថា Google គឺ​ជា​អ្នក​ផ្តួច​ផ្តើម​បង្កើត​វា​ឡើង។ Android ចាប់​ផ្តើម​ស្រាវ​ជ្រាវ​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ 2005 ហើយ​បាន​ចេញ​ផ្លែ​ផ្កា និង​ដាក់​ប្រើ​ប្រាស់​នៅ​លើ​ទូរស័ព្ទ​ជា​ផ្លូវ​ការ​នៅ​ក្នុង​ឆ្នាំ 2008។ ប៉ុន្តែ​វា​មិន​ពិត​នោះ​ទេ ព្រោះ​អី​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Android បាន​ចាប់​កំណើត​ឡើង​តាំង​ពី​ឆ្នាំ 2003 មក​ម្ល៉េះ ហើយ​ក៏​មិន​មែន Google ជា​អ្នក​បង្កើត​ឡើយ។

ដើមកំណើតដំបូងបង្កើតរបស់ Google គឺបាន​ចាប់​ផ្តើម​កាល​ពី​ខែ​តុលា​ឆ្នាំ 2003 ដែល​ដំបូង​ឡើង​វា​គ្រាន់​តែ​ជា​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍​មួយ​ដែល​គេ​ បង្កើត​ដាក់​ប្រើ​ជាមួយ​កាមេរ៉ា​តែ​ប៉ុណ្ណោះ។ វិស្វករ Software ដ៏​ធំ ហើយ​ក៏​ជា​អ្នក​ដែល​ផ្តួច​ផ្តើម​គំនិត​ដំបូង​គេ​នោះ​គឺ​លោក Andy Rubin ដែល​រូប​លោក​ជា​អ្នក​ដែល​មាន​ភាព​ច្នៃ​ប្រឌិត​ដ៏​ធំ​មួយ​រូប ហើយ​ក៏​ជា​អ្នក​ស្នេហា​បច្ចេក​វិទ្យា​មនុស្ស​យន្ត​ដែរ។ នេះ​ជា​មូលហេតុ​ដែល​គាត់​ប្រសិទ្ធ​នាម​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍​នេះ​ថា Android ដែល​ស្រដៀង​នឹង​ឈ្មោះ​គាត់ និង​និម្មិត​សញ្ញា​វា​ដូច​ទៅ​នឹង​មនុស្ស​យន្ត ដោយ​ហេតុ​គាត់​ចូល​ចិត្ត​មនុស្ស​យន្ត។

ពួកគាត់មានក្រុមមួយសម្រាប់សិក្សាស្រាវជ្រាវ ​បង្កើត​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍៍​មួយ​នេះ ហើយ​ពួក​គាត់​ក៏​បាន​ផ្លាស់​ប្តូរ​គម្រោង​ទៅ​បង្កើត​ប្រព័ន្ធ​ប្រតិបត្តិ​ ការណ៍​សម្រាប់​ទូរស័ព្ទ​វិញ ដោយ​ហេតុ​ទីផ្សារ​កាមេរ៉ា​គឺ​មិន​រីក​ចំរើន​ឡើយ។ នៅ​ក្នុង​គម្រោង​ថ្មី​ទៅ​បង្កើត​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍​សម្រាប់​ ទូរស័ព្ទ​នេះ គឺ​វា​មាន​ហានិភ័យ​ច្រើន​ណាស់ ព្រោះ​អី​សមាជិក​ក្រុម​របស់​គាត់​មាន​តិច​តួច មិន​មាន​សមត្ថភាព​ខ្ពស់ រី​ឯ​ថវិកា​ដែល​នឹង​ចំណាយ​វិញ​ក៏​មាន​ដែន​កំណត់​ទៀត។

អស់រយៈពេល មួយឆ្នាំកន្លះក្រោយមក រហូតដល់ឆ្នាំ 2005 ពួក​គាត់​ចាប់​ផ្តើម​ស្វែង​រក​ជំនួយ​ពី​ក្រុមហ៊ុន​ធំៗ ដើម្បី​នៅ​បន្ត​គម្រោង​បង្កើត​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Android មួយ​នេះ​អោយ​បាន​ដល់​គោល​ដៅ។ ក្រុមហ៊ុន​ដ៏​ធំ​ទី​មួយ​ដែល​គាត់​បាន​ទៅ​ពិភាក្សា​ជាមួយ​នោះ​គឺ​ក្រុមហ៊ុន Samsung ប៉ុន្តែ Samsung បាន​បដិសេធ​ចោល និង​សើច​ចំអក​អោយ​ថែម​ទៀត​ផង។ ប៉ុន្តែ​វា​ជា​សំណាង​ដ៏​ល្អ​មួយ​សម្រាប់​រូប​លោក Robin ដែល​គាត់​បាន​ពិភាក្សា​ត្រូវ​គ្នា​ជាមួយ​ក្រុមហ៊ុន Google។ Google បាន​សហការ​យ៉ាង​ល្អ​ណាស់​ជាមួយ​ក្រុម​លោក Robin ហើយ​មក​ដល់​ឆ្នាំ 2008 សមិទ្ធ​ផល​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Android ក៏​បាន​លេច​ចេញ​ជា​ផ្លែ​ផ្កា​មួយ​ដ៏​គួរ​អោយ​ស្ញប់​ស្ញែង​បំផុត។

បន្ទាប់ពី Android លេចចេញជារូបរាងហើយ លោក Andy Rubin នៅ​បន្ត​ធ្វើ​ការ​ជាមួយ Google នៅ​ឡើយ​ទេ ហើយ​ថែម​ទាំង​ជា​នាយក​រង​ដ៏​ធំ​របស់​ប្រព័ន្ធ​ប្រតិបត្តិ​កាណ៍ Android ទៀត​ផង។ ហើយ​នា​ពេល​បច្ចុប្បន្ន​នេះ គាត់​បាន​ផ្លាស់​ប្តូរ​ពី​ដំំណែង​អ្នក​កាន់​កាប់​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Android ទៅ​គម្រោង​ថ្មី​ហើយ​របស់ Google។

វាគឺជារឿងមួយដែលគួរអោយស្ញប់ស្ញែងបំផុតទៅដល់លោក Andy Rubin ដែល​គាត់​ជា​អ្នក​បាន​ផ្តួច​ផ្តើម​គំនិត​បង្កើត​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Android ឡើង​យ៉ាង​លំបាក​លំបិន និង​តស៊ូ​ជា​និច្ច។ ប៉ុន្តែ​បើ​គ្មាន Google ជួយ​ជ្រោម​ជ្រែង​ទេ សមិទ្ធ​ផល​នេះ​ក៏​នឹង​មិន​មាន​ផ្លែ​ផ្កា​ដូច​សព្វ​ថ្ងៃ​នេះ​ដែរ។

Resource: www.cambo-report.com

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s