ឥលូវនេះ Tweak Auxo 2 អាចប្រើប្រាស់លើ iPad បានហើយ!


Auxo 2 គឺជា Tweak ដ៏ពិសេសមួយសម្រាប់ iOS ដែល​វា​ទាក់​ទាញ​បាន​ចំណាប់​អារម្មណ៍​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន។ វា​អនុញ្ញាតិ​អោយ​យើង​ប្រើ​ប្រាស់ Apps Multitasking (កន្លែង​បង្ហាញ​កម្មវិធី​ចាស់ៗ​ដែល​បាន​ប្រើ) និង Control Center យ៉ាង​ងាយ​ស្រួល និង​រស់​រវើក​បំផុត ខុស​ពី​របៀប​របប​ដើម។ ដោយ​ឡែក វា​អនុញ្ញាត្តិ​អោយ​យើង​ប្រើ​ប្រាស់​បាន​តែ​នៅ​លើ iPhone និង iPod Touch តែ​ប៉ុណ្ណោះ ហើយ​សម្រាប់​អ្នក​ប្រើ iPad វិញ​គឺ​ត្រូវ​រង់ចាំ​បន្តិច។

នៅថ្ងៃនេះ អ្នកបង្កើត Tweak មួយ​នេះ​បាន​បញ្ចេញ​កំណែ​ប្រែ​ថ្មី​នៃ Tweak Auxo 2 ហើយ ដែល​មាន​ជំនាន់ 1.1 ដែល​វា​បាន​កែ​សម្រួល​ចំណុច​ខ្វះ​ខាត​មួយ​ចំនួន និង​អាច​អោយ​អ្នក​ប្រើ​ប្រាស់​បាន​ជាមួយ iPad។ លក្ខណៈ​ពិសេស​ទាំង​បី​របស់ Auxo 2 ដូច​ជា Multi-Center, Quick Switcher និង Hot corner គឺ​នៅ​តែ​អាច​ប្រើ​ប្រាស់​ជាមួយ iPad ដដែល។ ជា​ការ​ពិត​ណាស់ Tweak មួយ​នេះ​គឺ​ងាយ​ស្រួល​ប្រើ​ប្រាស់​ជាង​នៅ​លើ iPhone ព្រោះ​វា​មាន​អេក្រង់​ធំ​ងាយ​បញ្ជា និង​មើល​ឃើញ​រាល់​មុខងារ​នីមួយៗ។

តម្រូវការ

  • iPad, iPhoneនិង iPod Touch ដែលដំណើរការដោយ iOS 7.O.X
  • ឧបករណ៍របស់អ្នកត្រូវតែបាន Jailbreak រួចហើយ

វិធីតម្លើង និងប្រើប្រាស់

  • បើកកម្មវិធី Cydia ហើយចូលទៅកាន់ Manage > Source > Edit > Add វាយ​ពាក្យ (http://apt.178.com) រួច​ចុច Add។ ប្រសិន​បើ​មាន​បញ្ហា សូម​ព្យាយាម​លុប​វា​ចេញ និង​បន្ថែម​ម្តង​ទៀត រឺ​សាក​ល្បង Source មួយ​នេះ (http://repo.biteyourapple.net)។
  • ស្វែងរកពាក្យ “Auxo 2” នៅក្នុង Cydia រួចតម្លើងវា
  • ចូលទៅកាន់ Setting > Auxo 2 និងបើកមុខងារ​ផ្សេងៗ​ដូច​ជា Multi-Centre, Quick switch។ យើង​ក៏​អាច​ធ្វើ​ការ​សម្រួល​អ្វី​បាន​ជា​ច្រើន​ទៀត នៅ​ក្នុង​នោះ
  • ឥលូវនេះសាកល្បង ចុចប៊ូតុង Home ពីរដង រឺកីអូសម្រាម​ដៃ​ពី​ក្រោម​ឡើង​លើ​នៅ​លើ iPhone អ្នក នោះ​អ្នក​នឹង​ឃើញ​មាន​អ្វី​ផ្លាស់​ប្តូរ​ជាក់​ជា​មិន​ខាន។

សូមបញ្ជាក់ផងដែរថា នៅក្នុងកំណែប្រែ Auxo 2 ជំនាន់ 1.1 នេះ វា​ក៏​អនុញ្ញាតិ​អោយ​យើង​ប្រើ Tweak ដទៃ​ទៀត​ធ្វើ​ការ​ជាមួយ​ផង​ដែរ ដូច​ជា CCcontrol ជា​ដើម។ ប្រសិន​បើ​អ្នក​ជួប​បញ្ហា​ផ្សេងៗ ដូច​ជា Cydia គាំង​ពេល​បន្ថែម Source ថ្មី សូម​លុប​ចោល Source ឥត​បាន​ការ​ខ្លះ ហើយ​ប្រសិន​បើ​អ្នក​ជាប់ Safe Mode ក៏​សូម​ព្យាយាម​លុប​ចោល Tweak ឥត​បាន​ការ​មួយ​ចំនួន រឺ​ក៏​លុប​ចោល Tweak Auxo 2 តែ​ម្តង​ទៅ។

Resource: www.cambo-report.com

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s