វិធីតម្លើងមុខងារ Control Center នៅលើ​ស្មាតហ្វូន Android


Control Center គឺជាមុខងារថ្មីមួយដែលបានបំពាក់នៅលើ​ iPhone​ ជា​លើក​ដំបូង​នៅ​ក្នុង​ iOS​ 7​ ហើយ​វា​បាន​ផ្ដល់​អត្ថ​ប្រយោជន៍​ជា​ច្រើន​ដល់​អ្នក​ប្រើ​ប្រាស់​ ក្នុង​ការ​បញ្ជា​នូវ​កម្មវិធី​ និង​មុខងារ​ចាំបាច់​ខ្លះៗ​បាន​យ៉ាង​រហ័ស​ ដោយ​យើង​មិន​ចាំបាច់​ចូល​ទៅ​ច្រើន​តង់​នោះ​ទេ។​ ដូច​អ្វី​ដែល​យើង​បាន​ដឹង​ហើយ​ថា​ នៅ​លើ​ផ្ទាំង​ Control​ Center​ យើង​អាច​ធ្វើ​ការ​ កំនត់​ពន្លឺ​អេក្រង់​ គ្រប់​គ្រង​កម្មវិធី​ចាក់​តន្ដ្រី​ បិទ​បើក​មុខងារ​មួយ​ចំនួន​ដូចជា​ ប៊្លូធូស,​ Wi-Fi,​ Airplane​ Mode​ និង​បង្វិល​អេក្រង់​ (Rotate​ Screen)​ ជា​ដើម​ រួម​នឹង​កម្មវិធី​ខ្លះៗ​ទៀត​ផង​ដែរ​ ដោយ​យើង​គ្រាន់​តែ​យក​ដៃ​យើង​អូស​ពី​លើ​ផ្ទៃ​អេក្រង់​ iPhone​ ពី​ក្រោម​ទៅ​លើ​ ផ្ទាំង​ Control​ Center​ នេះ​វា​នឹង​លេច​ចេញ​មក​តែ​ម្ដង។​ ម្យ៉ាង​ទៀត​ ការ​រចនា​មុខងារ​នេះ​ក៏​មាន​ភាព​ស្រស់​ស្អាត​គួរ​អោយ​ទាក់​ទាញ​ផង​ដែរ​ ធ្វើ​អោយ​អ្នក​ប្រើ​ប្រាស់​ភាគ​ច្រើន​ពេញ​ចិត្ត​នឹង​វា​ណាស់។​

ដោយ​ឡែក​សម្រាប់​ទូរស័ព្ទ​ដំណើរ​ការ​ ដោយ​ Android​ វិញ​ក៏​មាន​របា​ផ្ទាំង​បង្ហាញ​ដំណឹង​ (Notification​ bar)​ របស់​ខ្លួន​ដែរ​ទៅ​តាម​ស៊េរី​ស្មាតហ្វូន​ផ្សេង​ៗ​គ្នា​ ហើយ​នៅ​លើ​ផ្ទាំង​នេះ​ក៏​អាច​អោយ​អ្នក​ប្រើ​ប្រាស់​ងាយ​ស្រួល​ក្នុង​ការ​ កំនត់​ ក៏​ដូច​ជា​ប្រើ​មុខងារ​ចាំ​បាច់​មួយ​ចំនួន​បាន​រហ័ស​ផង​ដែរ​ ប៉ុន្ដែ​ប្រសិន​បើ​អ្នក​កំពុង​ប្រើ​ប្រាស់​ស្មាតហ្វូន​ Android​ ហើយ​ចង់​បាន​មុខងារ​ Control​ Center​ ដូច​ iPhone​ ដែរ​នោះ​តើ​វា​អាច​ទៅ​រួច​ទេ?​ ជា​ការ​ពិត​ណាស់​ នេះ​មិន​មែន​ជា​រឿង​លំបាក​នោះ​ទេ​ យើង​ក៏​អាច​ដាក់​មុខងារ​ Control​ Center​ នេះ​នៅ​លើ​ទូរស័ព្ទ​ Android​ ជា​ទី​ស្រលាញ់​របស់​យើង​បាន​ដែរ​ ដោយ​គ្រាន់​តែ​តម្លើង​កម្មវិធី​មួយ​ដែល​មាន​ឈ្មោះ​ថា​ iOS​ Control​ Center​ ពី​ក្នុង​ Google​ Play​ Store​ តែ​ប៉ុណ្ណោះ។

iOS Control Center ជាកម្មវិធីមួយដែលធ្វើការ​ច្នៃ​ប្រឌិត​ឡើង​ចេញ​ពី​ Control​ Center​ របស់​ iOS​ 7​ ដោយ​យើង​គ្រាន់​តែ​យក​ដៃ​អូស​ពី​ក្រោម​ឡើង​ទៅ​លើ​ វា​នឹង​លេច​ចេញ​មក​តែ​ម្ដង​ ហើយ​យើង​អាច​ធ្វើការ​កំនត់​មុខងារ​ជា​ច្រើន​ដូចជា​ iPhone​ ដែរ​ ប៉ុន្ដែ​ការ​រចនា​របស់​វា​គឺ​មិន​ដូច​ iPhone​ ទាំង​ស្រុង​នោះ​ទេ​ ដោយ​ឡែក​វា​ក៏​បាន​បន្ថែម​នូវ​កម្មវិធី​ខ្លះៗ​ទៀត​ ដែល​យើង​អាច​កំនត់​វា​បាន​តាម​ចិត្ត។

ដើម្បីតម្លើងកម្មវិធីនេះ សូមអ្នកទាំងអស់គ្នាចូលទៅកាន់​ Google​ Play​ Store​ រួច​ធ្វើ​ការ​ស្វែង​រក​ជាមួយ​នឹង​ពាក្យ​ iOS​ Control​ Center​ បន្ទាប់​មក​អ្នក​នឹង​ឃើញ​កម្មវិធី​មួយ​ឈ្មោះ​ថា​ iOS​ Control​ Center​ –​ QuickToggle​ រួច​ធ្វើ​ការ​តម្លើង​ជា​ការ​ស្រេច។​ បន្ទាប់​ពី​តម្លើង​កម្មវិធី​នេះ​រួច​ អ្នក​គ្រាន់​តែ​បើក​វា​រួច​ធ្វើ​តាម​ការ​ណែនាំ​ងាយៗ​ ដែល​កម្មវិធី​នេះ​បង្ហាញ​ ហើយ​កុំ​ភ្លេច​កំនត់​ Default​ កម្មវិធី​នេះ​ ដើម្បី​អោយ​ងាយ​ស្រួល​ក្នុង​ការ​អូស​លើ​អេក្រង់​ពី​ក្រោម​ឡើង​លើ​ ចេញ​នូវ​កម្មវិធី​នេះ​តែ​ម្ដង​ ម្យ៉ាង​ទៀត​អ្នក​អាច​ធ្វើ​ការ​ច្នៃ​ និង​កំនត់​កម្មវិធី​នេះ​បាន​ដោយ​ខ្លួន​ឯង។

ប្រសិនបើអ្នកចាប់អារម្មណ៍ អ្នកអាចសាកល្បង​កម្មវិធី​នេះ​ដោយ​មិន​គិត​ថ្លៃ​ពី​ក្នុង​ Google​ Play​ Store!

Resource: Cambo-Report

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s