របៀបសម្អាត iOS 7.0.x របស់​អ្នក​អោយ​ស្អាត​ដូច​ថ្មី​ដោយ​មិន​ចាំបាច់​តម្លើងទៅ ​iOS 7.1


iOS 7.0 ដល់ 7.0.6 ក្លាយទៅជាជំនាន់ចាស់ហើយ​ ព្រោះ​អី​ Apple​ បាន​បញ្ចេញ​ iOS​ 7.1​ ហើយ​ ដូច្នេះ​ប្រសិន​បើ​អ្នក​ចង់​ Restore​ រឺ​ក៏​អាប់ដេត​វា​ នោះ​វា​នឹង​ផ្លោះ​ទៅ​ iOS​ 7.1​ តែ​ម្តង​ មិន​មែន​ 7.0.4​ រឺ​ក៏​ 7.0.6​ នោះ​ទេ។​ ចុះ​ប្រសិន​បើ​អ្នក​មាន​បញ្ហា​អ្វី​មួយ​ រឺ​ក៏​ចង់​សម្អាត់​ iOS​ 7.0.x​ របស់​អ្នក​អោយ​ថ្មី​ចែស​នោះ​ តើ​មាន​វិធី​ដែរ​រឺ​ទេ?​ ព្រោះ​អី​ iOS​ 7.0.x​ អាច​ Jailbreak​ បាន​ ដែល​វា​គឺ​ជា​អ្វី​ដែល​អ្នក​ប្រើ​ប្រាស់​ iDevice​ ចង់​បាន។

ដើម្បីផ្តល់ជាចំណេះដឹងបន្ថែម ហើយសម្រាប់អ្នកដែលចង់​សម្អាត​ទូរស័ព្ទ​គេ​អោយ​ស្អាត​ដូច​ចេញ​ពី​រោងចក្រ​នោះ ​ ថ្ងៃ​នេះ​ Cambo​ Report​ សូម​ណែនាំ​ជូន​នូវ​វិធី​ដ៏​ងាយ​ស្រួល​បំផុត​មួយ​ ដែល​គេ​ហៅ​ថា​ Semi-Restore។​ Semi-Restore​ គឺ​ជា​ការ​ Restore​ iDevice​ របស់​យើង​អោយ​ស្អាត​ដូច​ចេញ​ពី​រោងចក្រ​ ដូច​ទៅ​នឹង​ការ​ Restore​ នៅ​លើ​ iTunes​ ដែរ​ ប៉ុន្តែ​វិធី​មួយ​នេះ​ មាន​ភាង​ងាយ​ស្រួល​ និង​មាន​ផល​ប្រយោជន៍​ច្រើន​ជាង។​ លើស​ពី​នេះ​ទៅ​ទៀត​ វីធី​នេះ​នៅ​តែ​រក្សា​ iPhone,​ iPad​ របស់​អ្នក​អោយ​នៅ​តែ​ Jailbreak​ ដូច​ដើម​ មិន​ភ័យ​ព្រួយ​ក្នុង​ការ​បាត់​បង់​ រី​ Jailbreak​ ម្តង​ទៀត​ឡើយ។​ ប្រសិន​បើ​អ្នក​ធ្លាប់​មាន​បញ្ហា​ដោយសារ​តម្លើង​ Tweak​ ច្រើន​គាំង​ រឺ​ក៏​ចង់​ធ្វើ​អោយ​ iDevice​ ថ្មី​ សូម​សាក​ល្បង​វិធី​នេះ​ទាំង​អស់​គ្នា​ណា។

តម្រូវការ

  • iPhone, iPad, iPod Touch ដែលដំណើរការដោយ iOS 5 ដល់ iOS 7.0.6 (យើងតេស្តលើ iOS 7.0.6)
  • កុំព្យូទ័រ Windows XP ដល់ Windows 8.1
  • iDevice របស់អ្នកត្រូវតែ Jailbreak រួចហើយ

របៀបធ្វើ

  • សូមចូលទៅកាន់ Cydia រួចហើយតម្លើង Tweak មួយឈ្មោះថា “ OpenSSH “
  • សូមដោនឡូដកម្មវិធី Semi-Restore ចូលទៅកុំព្យូទ័ររបស់អ្នក​ ដែល​មាន​ទំហំ​ត្រឹម​តែ​ 350kb​ តែ​ប៉ុណ្ណោះ​ ចុចទីនេះ ដើម្បីដោនឡូដ
  • ភ្ជាប់ iPhone, iPad, iPod Touch របស់អ្នកទៅកាន់កុំព្យូទ័រតាមរយៈខ្សែរ USB
  • បើកកម្មវិធី Semi-restore 7 ដែលអ្នកបានដោនឡូដខាងលើ
  • ចុចពាក្យ SemiRestore និងចាំប្រមាណជាពីរ ទៅ បីនាទីគឺជាការស្រេច។

បន្ទាប់ពីធ្វើ Semi-Restore ហើយ iDevice របស់អ្នកនឹងក្លាយទៅជាថ្មីចែស​ ហើយ​ក៏​មាន​ភ្ជាប់​ស្រាប់​ជាមួយ​ Cyia​ ជា​ស្រេច​ទៀត​ផង​ ចំណេញ​ទាំង​ពេល​ ទាំង​លុយ​កាក់​ និង​ Jailbreak។​ សូម​បញ្ជាក់​ម្តង​ទៀត​ដែរ​ថា​ វា​អាច​ធ្វើ​បាន​តែ​នៅ​លើ​ iPhone,​ iPad,​ iPod​ Touch​ ដែល​ដំណើរការ​ដោយ​ iOS​ 7.0.6​ ចុះ​ក្រោម​តែ​ប៉ុណ្ណោះ។​ វិធី​នេះ​ប្រើ​សម្រាប់​អ្នក​មាន​បញ្ហា​ទូរស័ព្ទ​រញ៉េ​រញ៉ៃ​ដោយ​ Tweak​ ដើរ​យឺត​ រឺ​ក៏​ចង់​សម្អាត​ iDevice​ អ្នក​អោយ​ថ្មី​ម្តង។​ អត្ថ​ប្រយោជន៍​របស់​វា​មួយ​ទៀត​ នោះ​អ្នក​មិន​ចាំ​បាច់​ Restore​ តាម​ iTunes​ នោះ​ទេ​ ហើយ​បើ​ចង់​ Restore​ តាម​ iTunes​ គឺ​វា​នឹង​ឡើង​ទៅ​កាន់​ iOS​ 7.1​ តែ​ម្តង។

Resource: www.cambo-report.com

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s