iOS 7.1 ពិតជាលឿន និង​មាន​លក្ខណៈ​ពិសេស​ច្រើនមែន


iOS គឺជាប្រព័ន្ធប្រតិបត្តិការណ៍ផ្តាច់មុខមួយរបស់​ Apple​ ដែល​វា​កំពុង​បំពាក់​នៅ​លើ​ឧបករណ៍​ចំនួន​បួន​ប្រភេទ​គឺ​ iPhone,​ iPad,​ iPod​ touch​ និង​ iTV។​ iOS​ ចាប់​ផ្តើម​មាន​ប្រជា​ប្រិយ​ភាព​ឡើង​ តាំង​ពី​ឆ្នាំ​ 2008​ មក​ម្ល៉េះ​ ហើយ​ប្រជា​ប្រិយ​ភាព​នេះ​កាន់​តែ​កើន​ឡើង​ឥត​ឈប់​ឈរ​ឡើយ។​ ដោយ​ឡែក​នៅ​ព្រឹក​ថ្ងៃ​នេះ​ Apple​ បាន​បញ្ចេញ​កំណែ​ប្រែ​ថ្មី​នៃ​ iOS​ របស់​ខ្លួន​ នោះ​គឺ​ iOS​ 7.1។

iOS 7.1 ត្រូវបានកែសម្រួលច្រើនណាស់​ ទាំង​ Interface​ ល្បឿន​ និង​សមត្ថភាព​ប្រើ​ប្រាស់​ ដែល​ Apple​ ធានា​ថា​ អ្នក​ទាំង​អស់​គ្នា​នឹង​ពេញ​ចិត្ត​នូវ​កំណែ​ប្រែ​ដ៏​ធំ​មួយ​នេះ។​ សម្រាប់​អ្នក​ប្រើ​ iPhone​ 5S​ វិញ​ លោក​អ្នក​ក៏​ទទួល​បាន​អត្ថ​ប្រយោជន៍​ច្រើន​ដែរ​ ពី​ការ​អាប់ដេត​មួយ​នេះ​ ពោល​បន្ទះ​ Touch​ ID​ នឹង​អាច​ប្រើ​ប្រាស់​បាន​ស្រួល​ជាង​មុន។

ទាំងនេះ គឺជាកំណែប្រែធំៗរបស់ iOS 7.1 ដែលអ្នកទាំងអស់គ្នាត្រូវតែដឹង

1. មុខងារ CarPlay ប្រើនៅក្នុងរថ្ថយន្តទំនើបៗ

  • Apple បានរចនា iOS 7.1 អោយស្រស់​ស្អាត​បំផុត​ សាក​សម​សម្រាប់​ភ្ជាប់​ទៅ​ប្រើ​ក្នុង​រថយន្ត
  • ភ្ជាប់ទៅកាន់រថយន្តយ៉ាងងាយស្រួលបំផុត​ ដោយ​គ្រាន់​តែ​ដោត​ខ្សែ​ ហើយ​ចុច​ Enable​ ជា​ការ​ស្រេច
  • អាចប្រើបានមុខងារ Phone, Musics, Maps, Messages និងកម្មវិធីតន្រ្តីមួយចំនួនទៀត
  • អាចប្រើមុខងារ Siri ក្នុងរថយន្តបាន

2. មុខងារ Siri

  • ឥលូវនេះអ្នកអាចប្រើមុខងារ Siri កាន់តែមានភាព​ងាយ​ស្រួល​ជាង​មុន​ហើយ​ ពោល​អ្នក​អាច​អោយ​វា​ចាប់​សម្លេង​អ្នក​ នៅ​ពេល​ដែល​អ្នក​ចុច​ប៊ូតុង​ Home​ អោយ​ជាប់​តែ​ប៉ុណ្ណោះ​ ដែល​ជំរើស​នេះ​ បង្ក​ភាព​ងាយ​ស្រួល​ជាង​មុន​ច្រើន​ ទាំង​សន្សំ​ថ្ម​ និង​រហ័ស​ទាន់​ចិត្ត
  • មានសម្លេងកាន់តែពិរោះជាងមុន ដុចជាភាសា​ ចិន,​ អង់គ្លេស,​ អូស្ត្រាលី,​ និង​ ជប៉ុន

3. មុខងារ iTunes Radio

  • អាចស្តាប់និងចែកចាយចម្រៀងកាន់តែមានភាពងាយស្រួល
  • ទិញអាល់ប៊ុមចម្រៀងណាមួយកាន់តែមានភាពងាយស្រួលជាងមុន។

4. ប្រតិទិន

  • ឥលូវអ្នកអាចបើកមើល Event ដែលនឹងកើតឡើងបានហើយ នៅក្នុង Month View
  • ថ្ងៃឈប់សម្រាករបស់ប្រទេសមួយចំនួនត្រូវបានដាក់បញ្ចូល

5. Setting > general > Accessibilty

  • ឥលូវនេះ ទាំងពុម្ពអក្សរ ក្តារចុច និងលេខត្រង់ Calculator កាន់​តែ​ដិត​ជាង​មុន​ងាយស្រួលមើល
  • Icon មានលេខជ្រៅជាងមុន ងាយស្រួលក្នុងការមើល
  • មុខងារ Reduce Motion មានជម្រើសច្រើនជាងមុន នៅក្នុង Weather, Message, និង Multitaskin
  • មានមុខងារបើក icon shapes
  • ផ្ទៃព៌ណស កាន់តែស្រគំជាងមុន មិនឈឺភ្នែក និងកាន់បន្ថយការប្រើប្រាស់ថ្ម

កំណែទម្រង់ជាច្រើនទៀត

  • មុខងារ Photo HDR នឹងដំណើរការដោយស្វ័យប្រវិត្តិនៅលើ iPhone 5S
  • iCloud Keychain អាចប្រើប្រាស់បាននៅប្រទេសមួយចំនួនទៀត
  • Notification នៅក្នុង FaceTime នឹងលុបចេញដោយស្វ័យប្រវត្តិ​ ប្រសិន​បើ​អ្នក​ឆ្លើយ​ទូរស័ព្ទ​នៅ​ក្នុង​ទូរស័ព្ទ​ដទៃ
  • ដោះស្រាយបញ្ហា ដែលកំពុងប្រើកម្មវិធី សុខៗ ស្រាប់តែបិទដោយស្វ័យប្រវត្តិ
  • Touch ID របស់ iPhone 5S នឹងកាន់តែមានភាពរលូនជាងមុន
  • ត្រង់កន្លែង Email មិនអាចមានច្រើនជាង 10,000 ឡើយ
  • ការប្រើប្រាស់គឺកាន់តែមានភាពរលូនច្រើន
  • ឥលូវនេះអ្នកអាចប្រើ Wallpaper ជាលក្ខណៈ 3D ក៏បាន 2D ក៏បាន

ដើម្បីអោយដឹងកាន់តែច្បាស់ ពីភាពរលូន និងមានអ្វីថ្មីនៅក្នុង iOS 7.1 ខ្លះ​ សូម​ទស្សនា​វីដេអូ​នេះ​ទាំងអស់គ្នា

បន្ទាប់ពីបានធ្វើការតេស្តសាកល្បងដោយក្រុមការងាររបស់ Cambo Report​ មក​បាន​អោយ​ឃើញ​ថា​ iOS​ 7.1​ គឺ​ពិត​ជា​មាន​ភាព​រលូន​ខ្លាំង​ណាស់​ ដែល​វា​គឺ​ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​ iDevice​ ស៊េរី​ចាស់ៗ​ ដូចជា​ iPhone​ 4,​ iPhone​ 4S,​ iPad​ 2,​ iPad​ mini​ ជា​ដើម។​ ដូច្នេះ​បើ​អ្នក​កំពុង​ធុញ​ទ្រាន់​នឹង​ល្បឿន​របស់​ iOS​ 7.0.x​ នោះ​សូម​អាប់ដេត​ទៅ​កាន់​ iOS​ 7.1​ ថ្ងៃ​នេះ​ទៅ។​ ប៉ុន្តែ​យើង​ក៏​មាន​ដំណឹង​អាក្រក់​សម្រាប់​ iOS​ 7.1​ ដែរ​ព្រោះ​អី​វា​មិន​អាច​ Jailbreak​ បាន​នៅ​ឡើយ​ទេ ​ហើយ​ក៏​មិន​ដឹង​ពេល​ណា​ដែរ។

Resource: www.cambo-report.com

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s