យើងមាន Tweak ថ្មីដែលអាចជំនួសអោយ Barrel បានហើយ


អ្នកដែលប្រើប្រាស់ iPhone, iPad រឺក៏ iPod Touch មួយ​ចំនួន​ធំ​ប្រាកដ​ជា​ស្គាល់​ច្បាស់​ណាស់​ ថា​តើ​អ្វី​ទៅ​គឺ​ជា​ Barrel?​ Barrel​ ត្រូវ​បាន​គេ​ប្រសិទ្ធ​នាម​ថា​ គឺ​ជា​កំពូល​ Tweak​ ដែល​ត្រូវ​តែ​មាន​សម្រាប់​អ្នក​ដែល​បាន​ Jailbreak​ រួច​ហើយ​ ដែល​សូម្បី​តែ​អ្នក​បង្កើត​ Cydia​ លោក​ Jay​ Freeman​ ក៏​ប្រើ​ប្រាស់​វា​ផង​ដែរ។​ បន្ទាប់​ពី​ iOS​ 7​ ត្រូវ​បាន​ដាក់​អោយ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ហើយ​ Barrel​ ក៏​បាន​អាប់ដេត​ជា​ថ្មី​ដែរ​ ដើម្បី​អាច​ដំណើរ​ការ​ជាមួយ​ iOS​ 7​ បាន​ ប៉ុន្តែ​មុខងារ​មួយ​ចំនួន​របស់​វា​នៅ​តែ​រក្សា​ដូច​ដើម​នៅ​ឡើយ​ទេ។

ថ្មីៗនេះ ស្រាប់តែលេចចេញនូវ Tweak មួយទៀត​ដែល​មាន​លក្ខណៈ​ស្រដៀង​នឹង​ Barrel​ ដែរ​ គ្រាន់​តែ​វា​មាន​កាយ​វិការ​ខុស​ប្លែក​ពី​ Barrel​ តែ​ប៉ុណ្ណោះ។​ Cylinder​ មាន​របៀប​ប្រើ​ប្រាស់​ងាយ​ស្រួល​ឆ្ងាយ​ ចំណែក​ឯ​កាយ​វិការ​វា​វិញ​ក៏​ស្អាត​ជាង​ Barrel​ ផង​ដែរ​ និង​មាន​ភាព​រលូន​ថែម​ទៀត​ផង។

លក្ខណៈពិសេសមួយទៀតរបស់ Tweak មួយនេះ​ នោះ​គឺ​វា​បាន​បង្កើត​ឡើង​ដោយ​ប្រើ​ប្រាស់​ កូដ​ងាយៗ​មួយ​ចំនួន​តែ​ប៉ុណ្ណោះ​ ហើយ​អ្នក​អាច​សរសេរ​បាន​ដោយ​គ្រាន់​តែ​ប្រើ​ប្រាស់​ Text​ Editor​ ក្នុង​ iFile​ តែ​ប៉ុណ្ណោះ។

របៀបតម្លើង

  • ដើម្បីតម្លើង Tweak មួយនេះបានដោយឥតគិតថ្លៃ​ សូម​បន្ថែម​ Source​ ថ្មី​មួយ​ទៀត​សិន​ ដោយ​ចូល​ទៅ​កាន់​ Cydia​ >​ Manage​ >​ Source​ >​ Edit​ >​ វាយ​ពាក្យ​ http://r333d.com/repo រួច​ចុច​ Add។
  • បន្ទាប់ពីបន្ថែមរួចហើយ សូមស្វែងរកពាក្យ Cylinder នៅក្នុង​ Cydia​ រួច​តម្លើង​ជា​ការ​ស្រេច។
  • ចូលទៅកាន់ Setting > Cylinder > បើក Enable ហើយសូមផ្លាស់ប្តូរ​ Effect​ ដើម្បី​ប្តូរ​កាយ​វិការ​ពេល​អូស​ ចុះ​ឡើង។

សង្ឃឹមថា អ្នកទាំងអស់គ្នានឹងចូលចិត្ត Tweak មួយនះ​ ព្រោះ​អី​វា​បាន​ធ្វើ​អោយ​ផ្ទៃ​អេក្រង់​របស់​យើង​ កាន់​តែ​ស្អាត​មួយ​កម្រិត​ថែម​ទៀត​ ហើយ​ប្រសិន​បើ​អ្នក​កំពុង​ប្រើ​ប្រាស់​កម្មវិធី​ Barrel​ សូម​មេត្តា​កុំភ្លេច​បិទ​វា​ចោល​ផង។

Resource: www.cambo-report.com

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s