PowerApp កម្មវិធីដែលអ្នកគួរតែមាន សម្រាប់អ្នកដែលបាន Jailbreak


បន្ទាប់ពីបាន Jailbreak រួចហើយ ឧបករណ៍​របស់​អ្នក​នឹង​មាន​មុខងារ​ថ្មីៗ​ជា​ច្រើន​ ហើយ​ប្រហែល​ជា​អ្នក​មិន​ទាន់​បាន​ដឹង​នៅ​ឡើយ​ទេ។​ មុខងារ​ទាំង​នោះ​ គឺ​សុទ្ធ​សឹង​តែ​ជា​មុខងារ​មាន​អត្ថ​ប្រយោជន៍​ ហើយ​លោក​អ្នក​ក៏​គួរ​តែ​ដឹង​ដែរ។

PowerApp គឺជាកម្មវិធីរបស់ Cydia​ ដ៏​ពិសេស​ម្យ៉ាង​ ដែល​អនុញ្ញាតិ​អោយ​យើង​ អាច​បិទ​បើក​ ទូរស័ព្ទ​ SpringBoard​ រឺ​ក៏​ចូល​ទៅ​កាន់​ Non-substrate​ Mode​ បាន​យ៉ាង​ងាយ​ស្រួល។

តើមុខងារទាំងនេះ មានអត្ថប្រយោជន៍អ្វីខ្លះទៅចំពោះយើង?

1. Reboot

ប្រើប្រាស់សម្រាប់បិទបើកទូរស័ព្ទ ជំនួសអោយការចុច​ បិទ​បើក​ដោយ​ខ្លួន​ឯង​ ខាត​ពេល​វេលា​ច្រើន។​ លោក​អ្នក​ក៏​អាច​ប្រើ​ប្រាស់​ Tweak​ ដែល​មាន​ឈ្មោះ​ថា​ Repower​ ផង​ដែរ​ ហើយ​វា​ក៏​មាន​មុខងារ​ស្រដៀង​គ្នា​នេះ​ដែរ។

2. Respring

Respring ប្រើប្រាស់សម្រាប់បិទបើក​ Springboard​ ទូរស័ព្ទ។​ យើង​ប្រើ​ប្រាស់​មុខងារ​នេះ​ នៅ​ពេល​ដែល​យើង​ទើប​តែ​ កែ​កុន​ Tweak​ អ្វី​មួយ​ រឺ​ក៏​ចង់​ Refesh​ Springboard​ យើង​ដើរ​លឿន​ជាង​មុន។​ ចុះ​តើ​អ្វី​ទៅ​គឺ​ជា​ SpringBoard?​ បើ​និយាយ​អោយ​ស្រួល​ស្តាប់​ទៅ​ វា​គឺ​ជា​កម្មវិធី​ Home​ Screen​ របស់​ iOS​ ដូច​ទៅ​នឹង​ Android​ ផង​ដែរ។

3. Safemode

Safemode គឺជាមុខងារដ៏ពិសេសម្យ៉ាងរបស់​ iOS​ បន្ទាប់​ពី​បាន​ Jailbreak​ រួច​ហើយ។​ មុខងារ​នេះ​ នឹង​បញ្ឈប់​ Tweak​ ទាំង​អស់​មិន​អោយ​ដំណើរ​ការ​ ងាយ​ស្រួល​ក្នុង​ការ​ចូល​ទៅ​លុប​ Tweak​ ដែល​ធ្វើ​អោយ​ទូរស័ព្ទ​របស់​យើង​គាំង​ ធ្វើ​ស្អី​ក៏​មិន​កើត។​ វិធី​មួយ​ទៀត​ដើម្បី​ចូល​ទៅ​កាន់​ Safe​ Mode​ នោះ​គឺ​ជា​ដំបូង​ សូម​ចុច​ប៊ូតុង​ Home​ និង​ប៊ូតុង​ Power​ អោយ​បាន​ដប់​វិនាទី​សិន​ ហើយ​ទូរស័ព្ទ​នឹង​រលត់។​ ឥលូវ​នេះ​ សូម​ចុច​ប៊ូតុង​ Home​ +​ ប៊ូតុង​ Power​ និង​ប៊ូតុង​ ដំឡើង​សម្លេង​ បី​នេះ​អោយ​ជាប់​គ្នា​ ហើយ​នៅ​ពេល​ដែល​វា​លោត​ចេញ​ ឡូហ្គូ​ Apple​ សូម​ប្រលែង​ប៊ូតុង​ Home​ +​ Power​ ប៉ុន្តែ​នៅ​តែ​ចុច​ប៊ូតុង​ ដំឡើង​សម្លេង​អោយ​ជាប់​រហូត​ទូរស័ព្ទ​យើង​ភ្លឺ​ចេញ​ Safemode។​ ចំណុច​ត្រង់​នេះ​គឺ​ជា​ចំណុច​ពិសេស​ ព្រោះ​អី​គេ​អាច​ចូល​ទៅ​លុប​ Tweak​ ដែល​ធ្វើ​អោយ​ទូរស័ព្ទ​របស់​គេ​គាំង​បាន​យ៉ាង​ងាយ​ស្រួល។

4. Non-MobileSubstrate Mode

ប្រើប្រាស់សម្រាប់បញ្ឈប់ Tweak មួយចំនួនធំអោយដំណើរការទាំងអស់​ ហើយ​វិធី​មួយ​នេះ​ប្រើ​ប្រាស់​ នៅ​ពេល​ដែល​យើង​ចង់​ប្រើ​ប្រាស់​ទូរស័ព្ទ​ជា​លក្ខណៈ​ធម្មតា​ មិន​ត្រូវ​ការ​ Tweak។

5. Refresh SpringBoard

ប៊ូតុងមួយនេះ ក៏ជាមុខងារមានប្រយោជន័មួយដែរ ព្រោះ​អី​វា​អាច​ធ្វើ​អោយ​ទូរស័ព្ទ​យើង​ដើរ​លឿន​ជាង​មុន​បន្តិច​ បន្ទាប់​ពី​ចុច​វា​រួច​ហើយ។

យើងអាចតម្លើងកម្មវិធី PowerApp មួយនេះបានដោយឥតគិតថ្លៃឡើយពី​ Cydia​ ដោយ​គ្រាន់​តែ​ស្វែង​រក​ពាក្យ​ “​ PowerApp”​ ហើយ​តម្លើង​ទៅ​ជា​ការ​ស្រេច។

សង្ឃឹមថាវាមានប្រយោជន៍មួយសម្រាប់អ្នកទាំងអស់គ្នា ​ ហើយ​សង្ឃឹម​ថា​វា​ក៏​អាច​ជួយ​យើង​បាន​ច្រើន​ដែរ​ នៅ​ពេល​ដែល​ទូរស័ព្ទ​យើង​គាំង​ ធ្វើ​អ្វី​មិន​កើត។

Resource: www.cambo-report.com

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s