ការចូលនិវត្តិន៍របស់ Windows XP​ នឹង​ធ្វើ​អោយ​ប៉ះ​ពាល់​ដល់​ម៉ាស៊ីន​ ATM​ 95%​ ក្នុង​ពិភពលោក?


Windows XP របស់ក្រុមហ៊ុន Microsoft​ បើ​គិត​ចាប់​ពី​ថ្ងៃ​ចាប់​កំនើត​មក​ដល់​ឆ្នាំ​ 2014​ នេះ​វា​មាន​អាយុ​កាល​ប្រមាណ​ជា​ 13​ ឆ្នាំ​ទៅ​ហើយ​ តែ​ដោយសារ​វា​មាន​សមត្ថភាព​ខ្ពស់​ និង​អាច​ប្រើ​ប្រាស់​បាន​ប្រហាក់​ប្រហែល​នឹង​ Windows​ ជំនាន់​ថ្មី។​ បាន​ធ្វើ​អោយ​មនុស្ស​ជា​ច្រើន​ នៅ​តែ​បន្ត​ប្រើ​ប្រាស់​ XP​ មក​ដល់​សព្វ​ថ្ងៃ​ តែ​ក៏​មាន​មនុស្ស​រាប់​រយ​លាន​អ្នក​ផង​ដែរ​ ដែល​បាន​ឈប់​ប្រើ​ប្រាស់​ Windows​ ជំនាន់​ចាស់​មួយ​នេះ។

ដោយឡែក Microsoft កាលពីចុងឆ្នាំ 2013​ កន្លង​ទៅ​ក៏​បាន​ធ្វើ​សេចក្ដី​ប្រកាស​ជា​សាធារណៈ​ទៅ​ដល់​អតិថិជន​ខ្លួន​ ទូទាំង​ពិភព​លោក​ផង​ដែរ​ថា​ Windows​ XP​ នឹង​ត្រូវ​ដាក់​អោយ​ចូល​និវត្តិន៍​ ព្រោះ​វា​ចាស់​ណាស់​ទៅ​ហើយ​ ចំនែក​ Windows​ 8.1​ ក៏​បាន​បង្ហាញ​ខ្លួន​ថែម​ទៀត។

ទាំងនេះបានចោទជាបញ្ហាយ៉ាងច្រើនទៅដល់​ ស្រទាប់​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​ ហើយ​ក៏​ធ្វើ​អោយ​ប៉ះ​ពាល់​ទៅ​ដល់​ម៉ាស៊ីន​ ATM​ ជាង​ 95%​ ដែល​យើង​ប្រើ​ប្រាស់​សម្រាប់​ដក​ប្រាក់​ពី​ធនាគារ​ផង​ដែរ​ នេះ​បើ​យោង​ទៅ​តាម​ NCR​ ដែល​ជា​ក្រុមហ៊ុន​ផ្គត់​ផ្គង់​ម៉ាស៊ីន​ប្រាក់​ ATM​ ធំ​ជាង​គេ​នៅ​សហរដ្ឋ​អាមេរិច។

គួរបញ្ជាក់ប្រាប់ផងដែរថា គ្រប់ម៉ាស៊ីន​ ATM​ ទាំង​អស់​ដែល​មាន​វត្តមាន​នៅ​សហរដ្ឋ​អាមេរិច​ ក៏​ដូចជា​ប្រទេស​ជា​ច្រើន​ក្នុង​ពិភព​លោក​ អាច​ដំណើរ​ការ​ទៅ​បាន​ ដោយ​ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows​ XP​ ដើម្បី​គិត​គូរ​សាច់​ប្រាក់​ និង​ប្រព័ន្ធ​សុវត្ថិភាព​ផ្សេងៗ។​ ហើយ​ឥឡូវ​ Windows​ XP​ ត្រូវ​បាន​ប្រកាស​ដាក់​អោយ​ចូល​និវត្តិន៍​ ដែល​បាន​ធ្វើ​អោយ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ទៅ​ដល់​ម៉ាស៊ីន​នោះ​ ដែល​តម្រូវ​អោយ​ធ្វើ​ការ​តម្លើង​ជំនាន់​ទៅ​កាន់​ Windows​ 7​ វិញ​ ពិសេស​គឺ​សហរដ្ឋ​អាមេរិច​ ដែល​មាន​ម៉ាស៊ីន​ ATM​ ជាង​ 420,000​ ឯ​ណោះ។

គេហទំព័រ The Verge ក៏បានរាយការណ៍ថា​ ម៉ាស៊ីន​ ATM​ ជា​ច្រើន​បាន​កំពុង​ប្រើ​ប្រាស់​ Windows​ XP​ ដែល​នឹង​ត្រៀម​ផុត​កំនត់​នៅ​ខែ​មេសា​ ខាង​មុខ​ ចំនែក​ឯ​ម៉ាស៊ីន​មួយ​ចំនួន​តូច​អាច​ប្រើ​ប្រាស់​ដល់​ទៅ​ឆ្នាំ​ 2016​ ឯ​ណោះ​ ដោយសារ​តែ​គេ​ប្រើ​ប្រាស់​ Embedded​ Version។​ ដូច្នេះ​ហើយ​ម៉ាស៊ីន​ ATM​ ​ជា​ច្រើន​នឹង​ត្រូវ​តម្លើង​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​ខ្លួន​ទៅ​កាន់​ Windows​ 7​ នៅ​ខែ​មេសា​គប្បី​ខាន​ តែ​មាន​ម៉ាស៊ីន​ប្រហែល​ជា​ 15%​ តែ​ប៉ុណ្ណោះ​ដែល​នឹង​ត្រូវ​តម្លើង​ជំនាន់​ Windows​ ថ្មី​នេះ​ ហើយ​រាប់​ពាន់​គ្រឿង​ទៀត​នឹង​ដំណើរ​ការ​ជាមួយ​ Windows​ ហួស​ស៊េរី។

លើសពីនេះទៅទៀត ម៉ាស៊ីន ATM ខ្លះ​ទាម​ទារ​អោយ​តម្លើង​ Hardware​ ថ្មី​ ឬ​ប្ដូរ​ម៉ាស៊ីន​តែ​ម្ដង​ ដើម្បី​អាច​អោយ​វា​ដំណើរ​ការ​ជាមួយ​ Windows​ 7​ បាន។

ទាំងនេះគឺជាបញ្ហាធំៗមួយចំនួន ដែលម៉ាស៊ីន​ ATM​ ត្រូវ​ជួប​ប្រទះ​នា​ឆ្នាំ​នេះ។​ ទោះ​ជា​យ៉ាង​ណា​យើង​នឹង​ចាំ​មើល​ទាំង​អស់​គ្នា​ថា​ តើ​ធនាគារ​ក៏​ដូច​ជា​រោង​ចក្រ​ផលិត​ម៉ាស៊ីន​ ATM​ នឹង​មាន​វិធាន​ការ​យ៉ាង​ណា​ដើម្បី​ទប់​ស្កាត់​បញ្ហា​ចំបង​មួយ​នេះ។

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s