កម្មវិធី​ដំឡើង​ពុម្ព​អក្សរ​ខ្មែរ​សម្រាប់​ទូរស័ព្ទ និង​កុំព្យូទ័រ​បន្ទះ​របស់ Samsung


លោក​ដាញ់ ហុង​ជា​មនុស្ស​ម្នាក់​ដែល​បាន​នាំ​មក​នូវ​អក្សរ​ខ្មែរ​យូនីកូដ​មក​ដាក់​ប្រើ ​នៅ​លើ​ប្រព័ន្ធ​ឌីជីថល ដែល​ជួយ​សំរួល​ដល់​ការ​ប្រើ​ប្រាស់​ភាសារ​ខ្មែរ​យ៉ាង​សម្បើម។ គាត់​បាន​បង្កើត​សមិទ្ធិផល​យ៉ាង​ច្រើន ដូច​ជា​ពុម្ពអក្សរ​ខ្មែរជា​ច្រើន​ដែល​យើង​កំពុង​ប្រើ​សព្វ​ថ្ងៃ និង​ render engine ដែល​គាត់​បាន​​ធ្វើ​ឡើង​នៅ​ក្នុង​ windows mobile ជំនាន់​ចាស់​ៗ​មួយ​ចំនួន​ជា​ដើម។

ដោយ​មើល​ឃើញ​នូវ​កំនើន​អ្នក​ប្រើ​ប្រាស់ Android មាន​ការ​កើន​ឡើង​ពី​មួយ​ថ្ងៃទៅមួយ​ថ្ងៃ ទើប​មាន​អ្នក​សរសេរ​កម្មវិធី​ខ្មែរ​យើង​បាន​ស្វែង​រក​នូវ​មធ្យោបាយ​ក្នុង​ ការ​បង្ហាញ​នូវ​ពុម្ព​អក្សរ​ខ្មែរ​បាន​គ្រប់​ទី​កន្លែង​មិន​ថា​ទូរស័ព្ទ នោះ​ទេ។ ថ្មីៗ​នេះ​លោកដាញ់​ ហុង​បាន​បង្ហាញ​ពី​របៀប​តំលើង​ពុម្ព​អក្សរ​ខ្មែរ​ដាក់​ចូល​ទៅ​ក្នុង​ ទូរស័ព្ទ​ ​Samsung ដែល​តំណើរ​ការ​ដោយ Android។ ចំពោះ​វិធី​នេះ​គឺ​មិន​ទាម​ទា​ឲ្យ​ root ទៀត​នោះ​ទេ ហើយ​វា​កាន់​តែ​ងាយ​ស្រួលទៅ​ទៀត ដោយ​មិន​មាន​គ្រោះ​ថ្នាក់​អ្វី​ដែល​នាំ​ឲ្យ​brick ទៀត​នោះ​ទេ។

ចំពោះ​វិធី​តំលើង​វិញ​ជា​ដំបូង​គឺ​ត្រូវ​ទាញ​យក Khmer.apk រួច​តំលើង​វា​ចូល​ទៅក្នុង​ទូរស័ព្ទ។ សូម​បញ្ជាក់​ផង​ដែរ​ថា មុន​ពេល​តំលើង​ចាំបាច់​ត្រូវ​អនុញ្ញាត​ឲ្យ​ឧបករណ៍​នោះ អាច​តម្លើង​កម្មវិធី​បាន​ពី​ខាង​ក្រៅ​ដោយ​ចូល​ទៅ Settings => Applicatioin => ហើយ​ Tick ទៅ​លើ Unknown Source។

បន្ទាប់​មក​ទៀត​សូម​អនុវត្ថ​តាម​ជំហ៊ាន​ខាង​ក្រោម​៖
១-លោក​អ្នក​ត្រូវ​មាន​ទូរស័ព្ទ ឬ​កុំព្យូទ័រ​បន្ទះ​របស់ Samsung ដែល​មាន​លទ្វិភាព​អាច​ប្តូរ​ពុម្អ​អក្សរ​បាន
២-ចូល​ទៅ Settings->Display->Font style។
៣-រើស​ពុម្ព​អក្សរ “Khmer”។
៤-បិទ​ម៉ាស៊ីន រួច​បើក​ឡើង​វិញ។
៥-សាកល្បង​ចូល​ទៅ​គេហទំព័រ​នេះ http://khnews.info/testing.html
៦-ដើម្បី​សរសេរ​ខ្មែរ​បាន លោក​អ្នក​អាច​ស្វែង​រក​ក្ដារ​ចុច​នៅ​លើ Android Market ដែល​មាន Phum Keyboard ឬ MultiLing Keyboard។

ចំពោះ​របៀប​នេះ​គឺ​អាច​ប្រើ​បាន​ស្ទើ​តែ​គ្រប់​ទូរស័ព្ទ​ Android របស់ Samsung ដូចជា៖

  • Galaxy Tab 7.7
  • Galaxy Tab 7Plus
  • Galaxy Note (N7000)
  • Galaxy SII
  • Galaxy Ace
  • Galaxy W
  • ……

វិធី​នេះ​គឺ​អាច​ត្រឹម​តែ​មើល​បាន​តែ​ប៉ុណ្ណោះ តែ​មិន​ទាន់​អាច​មើល​ត្រឹម​ត្រូវ​នៅ​ឡើយ​ព្រោះ​មិន​ទាន់​មាន render នោះ​ទេ តែបើ​សំរាប់ ICS វិញ​គឺ​អាច​ទទួល​យក​បាននូវ​ចំនុច​មួយ​ចំនួន។

កំណត់​ចំណាំ៖

អក្សរ​ខ្មែរ​បង្ហាញ​ត្រឹម​ត្រូវ​តែ​នៅ​ក្នុង​កម្មវិធី​រុករក (web browser) នៅ​លើ Android ពី​កំណែ 3.1 ដល់ 4.03។

រូបភាព៖

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s