ចែក​រំលែក External Drive រវាង​ Mac និង PC


តើ​អ្នក​ចង់​ធ្វើការ​ចែក​រំលែក External Drive របស់​អ្នក​រវាង Mac និង PC ដែរ​ឬ​ទេ?​ជា​ការ​ពិត​ប្រសិនបើ​ការងារ​នោះ​ជា​ការងារ​ចាំបាច់​ដាច់ខាត​អ្នក​នឹង​ត្រូវ​ការ​វា​ដូច្នេះ​ជា​ដំបូង​គឺ​ត្រូវ Format drive នោះ​ជា​ FAT32 ។ ប៉ុន្តែ​ចំពោះ​ការ​ប្រើ Windows សម្រាប់​ការ​ Format ជា​ទម្រង់​ FAT32 គឺ​អាច Format បាន​ត្រឹម​តែ​ទំហំ 32GB ប៉ុណ្ណោះ។ តែ​សម្រាប់ Mac វិញ​អាច Format បាន​ដល់​ទៅ 2TB ឯណោះ។ ជា​បន្ត​ KH4IT នឹង​បង្ហាញ​អំពី​គន្លឹះ​ថ្មី​មួយ​ទៀត​ដើម្បី​ចែក​រំលែក External Drive របស់​អ្នក​រវាង​ Mac និង PC តាម​វិធី​សាស្ត្រ​ដូច​ខាង​ក្រោម៖

ការ​ Format តាមMac
១. ដើម្បី​ Format ជា​ទម្រង់ FAT32 តាម​ Mac ដំបូង​ត្រូវ​ដំឡើង Drive តាម​ការ​ណែនាំ​ រួច​បន្ទាប់​មក​ត្រូវ​ភ្ជាប់​ទៅ Power Supply (ប្រសិន​បើ​ចាំបាច់) ហើយ​អ្នក​ត្រូវ​ភ្ជាប់​ទៅ​កាន់​ USB ឬ FireWire ហើយ​បើក​ Drive នោះ។ វា​នឹង​ស្គាល់​ដោយ​ស្វ័យ​ប្រវត្តិ​ តែ​ប្រសិន​បើ​វា​មិន​ស្គាល់​ឬ​មិន​ទាន់ Format ទេ​វា​នឹង​ចេញ​សារ​មួយ​បញ្ជាក់​ថា​ Drive គឺ​មិន​អាច​អាន​បាន​ដោយ Mac OS X បាន​ទេ ​ហើយ​វា​នឹង​សួរ​អ្នក​ថា​ចង់​ Format វា​តាម​ Disk Utility ឬ​អត់? ដូចនេះ​យើង​នឹង​អនុវត្ត​តាម​ជំហាន​នៅ​​ក្នុង Disk Utility ពី Prompt ឬ​ដោយ​​ ចុច​ចូល​ទៅ​ក្នុង​ /Application => Utilities។

២. សម្រាប់ Mac OS Xមិន​អាច​ឱ្យ​អ្នក​បង្កើត​ Partition ទម្រង់ FAT32 រហូត​ដល់​ 2TB បាន​ទេ។ ដូច្នេះ​ប្រសិន​បើ​ Drive របស់​អ្នក​មាន​ទំហំ​ធំ​ជាង​នេះ​អ្នក​អាច​ Format ទំហំ Space ដើម​ទៅ​ជា FAT32 ឬ​ដាក់​វា​ទម្រង់ HFS+ ឬ​ម្យ៉ាងវិញទៀត​អ្នក​អាច​ទុក​វា​ជា​ Unallocated Space ក៏​បាន។ ដូច​នេះ​ដើម្បី​បង្កើត​វា​សូម​ចុច​លើ Disk Utility ដែល​នៅ​ Side ខាង​ឆ្វេង ហើយ​ចុច​លើ​ប៊ូតុង​ពាក្យ Partition ដែល​នៅ​លើ​ផ្ទាំង Disk Utility ។​Mac OS X វា​នឹង​ប្រើ GUID Partition ដើម្បី​ Format Drive ប៉ុន្តែ​​អ្នក​នៅ​តែ​អាច​​Share FAT32 ជាមួយ PC ​បាន​ដដែល​។ ប្រសិន​បើ​អ្នក​ប្រើ​ Drive ដែល​មាន​ទំហំ​លើស​ពី​ 2TB នៅ​លើ​ Windows ដូចនេះ​អ្នក​ត្រូវ​ប្រើ Master Boot Record (MBR)​របស់ Windows ដើម្បី​ឱ្យ​វា​ដំណើរ​ការ។

៣. បន្ទាប់​មក​អ្នក​ត្រូវ​ចុច Partition Layout ដែល​នៅ​លើ Drop-down menu ក្នុង Disk Utility ហើយ​ជ្រើស​រើស​ចំនួន​ Partition ដែល​អ្នក​ចង់​បង្កើត។ ​បើ​ជា​ធម្មតា​ Disk Utility វា​ផ្ដល់​ទំហំ​ទំនេរ​សម្រាប់​បង្កើត​ Partition តែ​ពាក់​កណ្ដាល​ប៉ុណ្ណោះ​ដូច​នេះ ​អ្នក​អាច​ពង្រីក​ទំហំPartition បាន​ដោយ​ចុច​លើ​បន្ទាត់(line) ចន្លោះ​ Partition ហើយ​ទាញ​វា​ឡើង​ឬ​ចុះ​ប្រសិន​បើ​អ្នក​ចង់​បន្ថែម​ឬ​បន្ថយ។
៤. អ្នក​ត្រូវ​ចុច​ជ្រើស​រើស​ទម្រង់​ដែល​អ្នក​ចង់ Format ជា​ទម្រង់ FAT32 បន្ទាប់​មក​អ្នក​ត្រូវ​ដាក់​ឈ្មោះ Partition នៅ​ក្នុង​ប្រអប់​ Name ហើយ​ត្រូវ​ជ្រើសរើស​ FAT32 option ពី Format ក្នុង Drop-drown menu។ បន្ទាប់​មក​អ្នក​ត្រូវ​ចុច apply នៅ​ពេល​នោះ​វា​នឹង​ដំណើរ​ការ Format រួច​អ្នក​ត្រូវ​ចុច Finish ជា​ការ​ស្រេច។ ដូចនេះ​អ្នក​អាច​ប្រើ External របស់​អ្នក​រវាង Mac និង Windows បាន​ហើយ។
ការ​ Format តាម​ Windows
ខាង​ក្រោម​នេះ​គឺ​ជា​ការ Format ជា​ទម្រង់​ FAT32 តាម Windows 7​ដែល​លោកអ្នក​នឹង​ត្រូវ​អនុវត្ត​ដូច​ខាង​ក្រោម។
១. អ្នក​ត្រូវ​បើក​ចូល​ទៅ​ក្នុង​ Disk Management ដោយ​ចុច​ប៊ូតុង Start ចូល​ក្នុង Control Panel => System and Security => Create and format hard disk partitions ។​ម្យ៉ាង​ទៀត​អ្នក​អាច​ចុច​ប៊ូតុង Start រួច​វាយ​ពាក្យ Partitions ហើយ​ចុច​ Enter។
២. អ្នក​ត្រូវ​ជ្រើស​រើស​ Drive ​ដែល​អ្នក​ចង់​ Format បន្ទាប់​មក​អ្នក​ត្រូវ​ចុច​លើ​លេខ​នៃ​ Drive នោះ​ហើយ​ចុច​ Mouse ស្ដាំ​ជ្រើស​រើស​យក​ពាក្យ Convert to MBR disk ហើយ​ត្រូវ​Right Click យក​ Unallocated segment រួច​ចុច​យក New Simple Volume ហើយ​ចុច​ Next នៅ​ពេល​នោះ​អ្នក​អាច​ផ្លាស់ប្ដូរ​​តម្លៃ​ទំហំ Simple Volume ទៅ 32,768 MB ឬ​តិច​ជាង​នេះ​ដើម្បី​ឱ្យ​វា​នៅ​ក្រោម 32GB ហើយ​អ្នក​ត្រូវ​ចុច Next ដើម្បី​ Format។

៣. បន្ទាប់​មក​អ្នក​ត្រូវ​ចុច​ជ្រើសរើស Drive ដែល​អ្នក​បាន​កំណត់​ឱ្យ​រួច​ចុច Next ។ ជ្រើសរើស​យក FAT32 ពី File System ក្នុង Drop-drown menu ។ អ្នក​ត្រូវ​ចុច​ Perform a quick format ហើយ​ចុច Next ។ នៅ​ពេល​វា​ដំណើរ​ការ​ចប់​អ្នក​ចុច finish ដើម្បី​បញ្ចប់​ដំណើរការ។


ចំណាំ៖​ចំពោះ​ការ​កែប្រែ​ប្រភេទ​របស់ File ឬ​ធ្វើការ Format ឬ​ការ​កែប្រែ​ផ្សេងៗ​នៅ​ក្នុង Drive ណាមួយ​អ្នក​ត្រូវ​តែ​ថតចម្លង​ឯកសារ​សំខាន់ៗ​របស់​អ្នក​ដាក់​ទៅ​ទី​មាន​សុវត្ថិភាព​ជា​មុន​សិន​ដើម្បី​ជៀសវាង​ពី​ការ​បាត់បង់​ឯកសារ​ដែល​មាន​តម្លៃ​របស់​អ្នក៕

Resource:  www.kh4it.com

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s