ដំឡើង Android ក្នុង VirtualBox


1

តាមពិតទៅ កម្មវិធី Android x86 គឺអាចតម្លើងនៅលើ Netbooks បានហើយអ្នកក៏ អាចតម្លើង វានៅលើ VirtualBox របស់ប្រព័ន្ធប្រតិបត្តិការរបស់អ្នកផងដែរ ។ជាតំបូងសូមអ្នកចូលទៅទាញ យកកម្មវិធី VitualBox និង Android –x86 IOS តាម Link នៅខាងក្រោម ។
–     Link សម្រាប់ទាញយក VitualBox: https://www.virtualbox.org/wiki/Downloads
–     Link សម្រាប់ទាញយក Android –x86 IOS: https://code.google.com/p/android-x86/downloads/list

ការបង្កើត Android នៅលើ Virtual Machine    ជាតំបូងសូមតម្លើងកម្មវិធី VirtualBox រួចចុចប៊ូតុង New ដើម្បីបង្កើត New Virtual Machine ។
តំរូវការ៖

ប្រព័ន្ធដំណើរការៈ Linux – Linux 2.6
ទំហំអង្គចងចាំៈ 512 MB
ទំហំថាសរឹងៈ 3GB
1

បន្ទាប់មក សូមចុច Power on នៅលើកម្មវិធី VirtualBox របស់អ្នក ។ បន្ទាប់មកសូមរើសយកពាក្យ Installation ហើយចុច Enter ។
1

យើងក៏ត្រូវការបង្កើត Partition សម្រាប់ប្រព័ន្ធ Android នេះផងដែរដោយជ្រើសរើសយក Create/ Modify partitions ហើយចុច Enter ។
1

ប្រើ Arrow Key ដើម្បីរើសយកពាក្យ New សម្រាប់បង្កើត New Partition រួចចុច Enter។
1

បន្ទាប់មកទៀត សូមចុចយកជម្រើស Primary ហើយចុច Enter ។
1

បន្ទាប់មក វានឹង ជម្រើស Bootable រួចសូមចុច Enter ដើម្បីបង្កើត Partition Bootable ។ រួចសូមជ្រើសរើស Write ហើយចុច Enter រួចវាយពាក្យថា Yes ហើយ Enter ម្តងទៀត ។
1

បន្ទាប់មកចុច Quite ដើម្បីចូលទៅកាន់ទីតាំង Choose Partition ។ ពេលនេះ អ្នកនឹងទទួលបាន Partition មួយដែលអ្នកបានបង្កើតរួច ។ សូមធ្វើការជ្រើសរើស Partition ហើយចុច Enter ដើម្បីតម្លើងកម្មវិធី Android នៅលើវា ។
1

សូមជ្រើសរើស ext3 file system ហើយចុច Yes ដើម្បី Format File Partition ។
1

បន្ទាប់មកសូមចុច Yes ដើម្បីតម្លើង GRUB bootloader រួចរើសយក Yes ដើម្បីតម្លើង ។
1

នៅពេលដែលអ្នកដំណើរការរួចរាល់ហើយ សូមចុច Romove the ISO file និងធ្វើការ Reboot កម្មវិធី Virtual machine របស់អ្នក ។
1

Android ក៏ Boot ម៉ាស៊ីនមកដូចជាប្រព័ន្ធប្រតិបត្តិការដទៃទៀតដែរនៅលើ VirtualBox ។
1

ប្រសិនបើ Mouse Cursor របស់អ្នកមិនស្ថិតនៅក្នុង Virtual Machine នោះទេ សូមចុចនៅលើ Machine Menu ហើយរើសយកពាក្យ Disable Mouse Integration ។
1

នៅពេលនេះ អ្នកអាចប្រើប្រព័ន្ធប្រតិបត្តិការ Android នៅលើ VirtualBox បានហើយ ។
1

Resource: www.itcambo.com

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s